
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
បន្ទាយមានជ័យ៖ហាងខារ៉ាអូខេ យីហោ ឡាហ្វីរ៉ា មានទីតាំងនៅក្នុង ភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលជាហាងខារ៉ាអូខេធំមួយប្រចាំក្រុងប៉ោយប៉ែត ហើយដែលធ្លាប់មានការបាញ់បោះ និងកាប់ចាក់រវាងមនុស្សពីរក្រុមបណ្តាលអោយមានអ្នករងរបួសធ្ងន់ធ្ងកាលពីឆ្នាំ២០១៩ បន្ទាប់មកត្រូវតុលាការខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងដោយលោក ព្រះរាជអាជ្ញារ មាស ចន្ទ័ពិសិដ្ឋ បានចុះបិទទ្វារហាងខារ៉ាអូខេ ឡាហ្វីរ៉ា នេះ។ ប៉ុន្តែបច្ចុប្បន្ន ហាងខារ៉ាអូខេ យីហោ ឡាហ្វីរ៉ា នេះបានលួចបើកខារ៉ាអូខេ វិញដដែល ដោយជ្រកក្រោមផ្លាកឈ្មោះជាភោជនីដ្ឋាន ដើម្បីបន្លំភ្នែកថ្នាក់ដឹកនាំប្រទេស សមត្ថកិច្ចថ្នាក់ជាតិ រួមនិងអ្នកកាសែត ផងដែរ។
ប្រភពបានរាយការណ៏ថា ហាងខារ៉ាអូខេ ឡាហ្វីរ៉ា មានទីតាំងនៅក្នុង ភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត គឺបាន និងកំពុងលួចបើកឲ្យភ្ញៀវ ចេញ-ចូល ទៅផឹកសុីរាំរ៉ែក ជារៀងរាល់ថ្ងៃដូចមុនដដែល និងហ៊ានផ្គើនជាមួយបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ។

ប្រភពព័ត៌មានថា ថ្មីៗនេះ អាជ្ញាធរមានសមត្ថកិច្ចបានចុះទៅណែនាំម្តងរួចហើយ ប៉ុន្តែការចុះណែនាំនេះហាក់បីដូចជា គ្មានប្រសិទ្ធភាព មិនដឹងថា ម្ចាស់ទីតាំងខារ៉ាអូខេ ឡាហ្វីរ៉ា នេះ មានអំណាចខ្លាំង ឬចេះមន្តស្នេហ៏អ្វីនោះទេ ទើបអាជ្ញាធរក្រុងប៉ោយប៉ែត និងសមត្ថកិច្ច មិនហ៊ានចេញមុខបង្រ្កាប។
ប្រភពបន្តថា បច្ចុប្បន្ននេះក្នុងខារ៉ាអូខេ ឡាហ្វីរ៉ា នេះ ខារ៉ាអូខេមួយនេះ បើកដំណើរទាំងយប់និងថ្ងៃ។ ព្រោះសង្កេតឃើញថា មានសំលេង ចាក់ភ្លេង បានលឺចេញមកខាងក្រៅជារៀងរាល់ថ្ងៃផងដែរ។
ករណីហាងខារ៉ាអូខេ ឡាហ្វីរ៉ា សង្ឃឹមថា លោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត លោក នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុង និង លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុង ចុះស៊ើបអង្កេត ព្រមទាំងចុះបង្រ្កាបក្នុងខារ៉ាអូខេ ឡាហ្វីរ៉ា ឆាប់ៗនេះផង។
គួរបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជា ត្រូវបានជម្ងឺកូវិដ-19 អុកឡុក ព្រមទាំងមានអ្នកឆ្លង និង អ្នកជាសះស្បើយ ជាច្រើន ត្រូវបានគេសង្កេត ឃើញថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេស កម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ដើម្បីរំដោះពលរដ្ឋ និង ប្រទេសកម្ពុជា ឲ្យរួចផុតពីជម្ងឺចង្រៃ គឺ កូវិដ-19 ។ ហើយក្នុងនោះ សម្តេចតេជោហ៊ុន សែន បានប្រកាសឲ្យពលរដ្ឋទាំងអស់ ត្រូវចូលរួមគ្នា ទប់ស្កាត់ ដោយការលាងដៃជាមួយទឹកអាកុល ឬ ជែល និង ពាក់ម៉ាស់។ ហើយអ្វីដែលពិសេសនោះ គឺ សម្តេចតេជោ បានប្រកាសឲ្យបិទសាលារៀនរដ្ឋ និង សាលាឯកជន ទីកំសាន្តនានា ព្រមទាំងកាស៊ីណូ និង ខារ៉ាអូខេផងដែរ ដើម្បីកាត់បន្ថយការប្រមូលផ្តុំគ្នា ការពារឆ្លងរីករាលដាលនៃជម្ងឺកូវិដ-19។











