លទ្ធកម្មចចារថ្លៃនៅក្រសួងកសិកម្ម #ទិញថ្នាំព្យាបាលសត្វតម្លៃជិត២០០០លានរៀល ចុះ១លានរៀល ក្រុមមហ៊ុនGreenSevenSeed ច្រើនឆ្នាំនេះក្រុមហ៊ុន បានក្លាយជាអ្នកផ្គតផ្គង់ថ្នាំចាក់ការពារ និងព្យាបាលសត្វ ដ៏សំខាន់ដោយមានសំណាងបានផ្គត់ផ្គងថ្នាំ ក្នុង១លើកៗ ជិត២០០០លានរៀល

ភ្នំពេញ៖យោងតាមឯកសារឆ្នាំ២០២៦ ដែលគេហទំព័រ ផែនដីថ្មី |WPDTNews.com.kh ទទួលបាន គឺបានបង្ហាញថា ថ្នាំចាក់ការពារ និងព្យាបាលសត្វ នាឆមាសទី២ គឺ ផ្គតផ្គង់ដោយក្រុមហ៊ុន Green Seven Seed តាមលទ្ធកម្មចចារថ្លៃ និងចុះសែនតិចពោលគឺជិត២ ០០០ ០០០ ០០០ (ជិតពីរពាន់លានរៀល) ចុះថ្លៃបានត្រឹម១ ០០០ ០០០រៀល (មួយលានរៀល) ដែលជារឿងគួរកត់សម្គាល់។
-យោងកំណត់ហេតុប្រជុំចរចាថ្លៃ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានតម្លៃផ្ដើម ចំនួន១ ៩៦៨ ០០០ ០០០ស្មើរ៤៩០ ០០០ដុល្លា ចចារថ្លៃចុះថ្លៃនៅត្រឹមចំនួន១ ៩៦៧ ០០០ ០០ បានទៅក្រុមហ៊ុន Green Seven Seed ពោល គឺ ចុះថ្លៃបានត្រឹមតែចំនួន១ ០០០ ០០០រៀល ស្មើរចំនួន ២៥០ដុល្លាតែប៉ុណ្ណោះ។ ការសម្របសម្រួលនិតិវិធីលទ្ធកម្មដោយឯកឧត្តម គឺម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ទទួលបន្ទុកការងារលទ្ធកម្ម) ។
សូមរំលឹកថា នៅច្រើនឆ្នាំមកនេះ គឺ ក្រុមហ៊ុន Green Seven Seed តែងតែទទួលបានសិទ្ធិក្នុងការផ្គតផ្គង់ថ្នាំចាក់ការពារ និងព្យាបាលសត្វដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាហូហែ និងរហូតបាននាំអោយមនុស្សសំខានៗក្នុងក្រុមហ៊ុន គឺត្រូវបានអ្នកមានតួនាទីធំគ្រាកៗរបស់គណកម្មាធិការលទ្ធកម្មក្រសួងបានស្គាលចាំច្បាសផងដែរ។
ទាក់ទងព័ត៌មាននេះកន្លងទៅគេហទំព័រ ផែនដីថ្មី |WPDTNews.com.kh
ធ្លាប់សួរទៅកឧត្តម គឺម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ទទួលបន្ទុកការងារលទ្ធកម្ម) ប៉ុន្តែគាត់មិនតប និងប្លុកតេលេក្រាមតែម្ដង ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News