
បើកគ្មានអ្នកបង្ក្រាប លេងដោយសេរី អ្នកចាញ់អស់លុយទៅប្រព្រិត្តិបទល្មើស ដើម្បីយកលុយមកលេងល្បែង
ករណីនេះ សូមអភិបាលរាជធានីភ្នំពេញ និងលោកស្នងការនគរបាល ជួយបង្ក្រាប់ទីតាំងបនល្បែង ហ្គេមបាញ់ត្រី ខុសច្បាប់ នៅផ្សារទំនើបស៊ីធីម៉ល ខណ្ឌ៧មករា និងនៅផ្សារទំនើបស្ទឹងមានជ័យថ្មី ដើម្បីសង្គ្រោះយុវជន
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
ភ្នំពេញ៖ ទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ ដែលជ្រកក្រោមឈ្មោះ មណ្ឌលកំសាន្ត នៅផ្សារទំនើបស៊ីធីម៉ល ជាន់ទី២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា និងនៅផ្សារទំនើបស្ទឹងមានជ័យថ្មី ជាន់ទី៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យរាជធានភ្នំពេញ បានកំពុងតែផ្គើ់ន នឹងគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព។ ព្រោះតែពួកគេថ្លើមធំបានលួចបើកល្បែងស៊ីសងច្រើនប្រភេទ ពិសេសល្បែង ហ្គេមបាញ់ត្រី ដោយខុសច្បាប់ ខណៈអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបាន និងកំពុងសង្ងំដេក បណ្ដោយអោយមានបនល្បែងស៊ីសងខុសច្បាប់ ដ៏ធំទាំងពីនេះកើតមានលើទឹកដីខ្លួនដែលជាអ្នកទទួលខុសត្រូវ ទៅវិញ។

ប្រភពបានឱ្យដឹងថា ទូរហ្គេមខុសច្បាប់ជាច្រើននៅក្នុងផ្សារទំនើបស៊ីធីម៉លជាន់ទី២ និងនៅផ្សារទំនើបស្ទឹងមានជ័យថ្មី ជាន់ទី៣ បានកំពុងតែបើកដំណើរការទទួលភ្ញៀវចូលលេងល្បែងស៊ីសងយ៉ាងបើកចំហរ និងមិនមានការខ្លាចញញើតអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានខណ្ឌទាំងពីនេះបន្តិចសោះឡើយ។ ហើយគេ ក៏មិនមានការហាមឃាត់ ឬចុះបង្ក្រាបពីអាជ្ញាធរ និងសមត្ថកិច្ចរបស់ខណ្ឌទាំងពីនេះដែរ ទើបបានបង្កការសង្ស័យពីហាជនថា អាជ្ញាធរ និងសមត្ថកិច្ច ក្នុងខណ្ឌទាំងពីនេះ បានបិទភ្នែក ដោយខ្លាចអំណាច ឬ ទទួលបានផលប្រយោជន៏ពីម្ចាស់បនល្បែងខាងលើនេះ បានជាមិនព្រមចាត់វិធានការបង្ក្រាបបនល្បែងទាំងនេះ។

ប្រភពបានឲ្យដឹងទៀតថា ដោយជ្រកនៅក្រោមយីហោនៅមណ្ឌលកំសាន្ត ទើបហ្គេមបាញ់ត្រី និងល្បែងស៊ីសងច្រើនប្រភេទអាចដំណើរការ និងមានអ្នកចូលលែងល្បែងយ៉ាងច្រើនពពាក់ពពូន ដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ទាល់តែសោះ។
ករណីនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលរាជធានី មេត្តាជួយចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលស្ថិតនៅជ្រកក្រោមយីហោ មណ្ឌលកំសាន្ត វ៉ាន់ដា នៅផ្សារទំនើបស្ទឹងមានជ័យថ្មី ជាន់ទី៣ និងទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ ជ្រកក្រោមឈ្មោះ មណ្ឌលកំសាន្ត នៅផ្សារស៊ីធីម៉ល ជាន់ទី២ ក្នុងសង្កាត់វាលវង់ ខណ្ឌ
៧មករា ផង។ ព្រោះទីតាំងបនល្បែងទាំងពីរនេះ បាន និងកំពុងប្រឆាំង
គោលនយោបាយភូមិ ឃុំ មានសុវត្តិភាព របស់ក្រសួងមហាផ្ទៃ រួមនិងបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលជានិច្ចកាលអភិបាលរាជធានី លោកតែងតែបានណែនាំដល់មន្ត្រីថ្នាក់ក្រោមអោយខិតខំបង្ក្រាបបនល្បែងខុសច្បាប់ និងហាមមន្ត្រីកុំពាក់ព័ន្ធជាមួយអ្នកប្រព្រិត្តិអំពើខុសច្បាប់៕











