ឡានដឹកខ្សាច់ ឬ ឡានដឹកទំនិញលើស ទម្ងន់ច្រើនតោន បង់១៥ម៉ឺនរៀល មិនបាច់ចូលថ្លឹង តើត្រូវមានចំណាត់ការលើប្រធានជញ្ជីង និងប្រធានមន្ទីរសាធារណការ បែបណា ?

លោក ផន ម៉ៅ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រាសាទ ផ្លូវជាតិលេខ៦ ស្រុកសន្ទុក និងលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ ជិះសេះលែងដៃ
តើលោក សេង ឈួន ប្រធានជញ្ជីងថ្លឹងឡានលើផ្ទៃប្រទេស អសមត្ថភាពឬ គ្មានឆន្ទះ ទើបមានអំពើពុករលួយបែបនេះ ?
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

ភ្នំពេញ៖បញ្ហាអំពើពុករលួយពេញ នៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រាសាទ ផ្លូវជាតិលេខ៦ ស្រុកសន្ទុក ខេត្តកំពង់ធំ មានលោក ផន ម៉ៅ ជាប្រធាន បច្ចុប្បន្នកំពុងល្បីល្បាញដោយអំពើពុករលួយ តាមរយៈបញ្ជាអោយកូនចៅចាំយកលុយក្បាលឡានប្រចាំថ្ងៃផង ប្រចាំខែផង។ ប៉ុន្តែលោក សេង ឈួន ប្រធានជញ្ជីងថ្លឹងឡានលើផ្ទៃប្រទេស បានរក្សាភាពស្ងៀមស្ងាត់ បណ្ដោយមេជញ្ជីងទាំងនេះធ្វើអ្វីតាមចិត្ត តើនេះមកពីលោក សេង ឈួន អសមត្ថភាពឬ ខ្វះឆន្ទះ ក្នុងការដឹកនាំការងារ។
ករណីនេះ លោក សេង ឈួន លោកជាមេជញ្ជីងថ្លឹងរថយន្តលើផ្ទៃប្រប្រទេស លោក មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តប្រាសាទ ផ្លូវជាតិលេខ ៦ ស្រុកសន្ទុក ខេត្តកំពង់ធំ ឈ្មោះ ផន ម៉ៅ ដែលបានឃុបឃិតគ្នាជាមួយ និងម្ចាស់រថយន្តដឹកខ្សាច់ ដឹកទំនិញផ្ទុកលើសទម្ងន់ច្រើនតោន មិនអោយចូលថ្លឹង ជាថ្នូ និងការបង់ប្រាក់ចំនួន១៥ម៉ឺនរៀលទៅក្រុមមន្ត្រីជញ្ជីងប្រាសាទ សម្រាប់ឡានមួយគ្រឿង បើកឆ្លងកាត់ម្ដងៗនោះ។
ប្រភពបានឲ្យដឹងថា ក្រុមឈ្មួញដែលប្រើរថយន្តធុនធំដឹកទំនិញ ដឹកកសិផល ផ្ទុកលើសទម្ងន់ ក៏អាចបើកបរឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក មិនចាំបាច់ចូលថ្លឹងឡើយ ឲ្យតែម្ចាស់រថយន្តទាំងនោះយល់ព្រមបង់លុយតាមការកំណត់របស់លោក ផន ម៉ៅ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ជាងនេះទៅទៀតលោក ផន ម៉ៅ តែងលើកឈ្មោះ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ ដើម្បីការពារទង្វើរបស់ខ្លួន ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ករណីលោក ផន ម៉ៅ ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តប្រាសាទ ត្រូវបានបកស្បែកមុខដោយលោក ស៊ិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និង លោក សុខ លូ អភិបាលខេត្តកំពង់ធំ ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ធំ រួមចំណែកដឹកនាំបញ្ជាផ្ទាល់ដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះបង្រ្កាប ឡាន ប្រភេទវេអង ដឹកខ្សាច់លើសចំណុះច្រើនតោន បានចំនួន២គ្រឿង នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅភូមិវាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានចម្ងាយជិតគ្នា និងស្ថានីយជញ្ជីងថ្លឹងរថយន្តប្រាសាទ ។ ចំពោះការបង្ក្រាប់នេះ បានធ្វើឡើងក្រោយពីទទួលបានព័ត៌មានថា នៅក្នុងមួយយប់ៗមានឡាន ចំនួនចន្លោះពី៣០ ទៅ៤០
ឡាន បានដឹកខ្សាច់លើសចំណុះ និងបានបើកចេញពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្ពោះទៅខេត្តសៀមរាប ដើម្បីដឹកខ្សាច់ទៅលក់អោយក្រុមហ៊ុនទទួលសាងសង់ ព្រលានយន្តហោះថ្មី ដោយឆ្លងកាត់មុខជញ្ជីងថ្លឹងរថយន្តប្រាសាទ ប៉ុន្តែមិនបានឈប់ និងចូលថ្លឹងទេ។ ព្រោះមានការឃុបឃិត តាមរយៈបង់ប្រាក់ចំនួន១៥មុឺនរៀលអោយដល់មន្ត្រីជញ្ជីងថ្លឹងរថយន្តប្រាសាទ ដែលនៅក្រោមការបង្គាប់ និងបញ្ជាពីលោក ផន ម៉ៅ ប្រធានជញ្ជីងប្រាសាទ។

ចំពោះរឿងស្ទាក់ចាប់ រថយន្តធុនធំពីរគ្រឿង ប្រភេទ វេអង ដឹកខ្សាច់ លើសទម្ងន់ នឹងពាក់ស្លាកលេខភ្លែងក្លាយមកពីក្រុមបំផ្លិច
បំផ្លាញ ផ្លូវថ្នល់ ដែលជាទ្រព្យសម្បត្តិរបស់ជាតិបានប្រើល្បិច ឱ្យរថយន្តធុនយក្ស បើកគេចវេសជញ្ជីង តាមរយៈសូកលុយនេះ គឺជាការបកស្បែកមុខរបស់លោក ផន ម៉ៅ ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តប្រាសាទ អោយមហាជនបានឃើញនូវទង្វើអាក្រក់របស់លោក ផន ម៉ៅ និងបក្ខពួកដោយចំហរតែម្ដង។
សូមរំលឹកថា ពេលនោះតៃកុងរថយន្ត វេ អង ដឹកខ្សាច់ ឈ្មោះ អៀង វិល័យ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាទៀប ស្រុកចំការលើខេត្តកំពង់ចាម ដែលត្រូវចាប់ខ្លួន បានអះអាងថា រាល់ពេលរថយន្តរបស់លោក បើកមកដល់ជញ្ជីង គឺមិនបាច់ចូលថ្លឹង គឺបង់តែ១៥ម៉ឺនរៀល ជាការស្រេច។ ហើយរថយន្តរបស់លោកចំនួន ២គ្រឿង ពាក់ស្លាកលេខដូចគ្នា 3A¬6578 ដោយមួយគ្រឿងមានពន្ឋ មួយគ្រឿងទៀត អត់មានពន្ធនោះទេ ដោយសាររថយន្ត កាត់តកែច្នៃពី៥តោន ជាមករថយន្ត វេ អង អញ្ចឹងគឺមានផ្លាក់លេខតែមួយ។

លោក ផន ម៉ៅ ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តប្រាសាទ ដែលល្បីពេញប្រទេស ប៉ុន្តែលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តនៅលើផ្ទៃប្រប្រទេស បានរក្សាការស្ងៀមស្ងាត់គ្រប់ពេលវេលា និងបង្កើតអោយមានមតិរិះគន់ជាច្រើនពីមហាជនថា ខ្លះលោក សេង ឈួន អសមត្ថភាពដឹកនាំ និងខ្លះថា មកពីលោកគ្មានឆន្ទះ ទើបលោក សេង ឈួន រក្សាការស្ងៀមស្ងាត់ ចង់កើតមានអំពើពុករលួយយ៉ាងណា ក៏លោកអត់ខ្វល់នោះ។
លោក សេង ឈួន ប្រសិនបើគាត់ ជាមេជញ្ជីងថ្លឹងរថយន្តនៅលើផ្ទៃប្រប្រទេស អសមត្ថភាពដឹកនាំ គ្មានឆន្ទះ ដឹកនាំម៉ែននោះ សូមសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យ និងសូមជួយកែសម្រួលមុខតំណែងរបស់លោក សេង ឈួន ចេញពីតួនាទីជាមេជញ្ជីងថ្លឹងរថយន្ត ទៅការងារផ្សេងដែលមានការទទួលខុសត្រូវតិច និងតូច ពិតជាប្រសើរជាមិនខាន។ ជាមួយគ្នានេះ សូមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំេពើពុករលួយ គួរចាត់វិធានការទប់ស្កាត់រឿងអំពើពុករលួយរបស់លោក ផន ម៉ៅ ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តប្រាសាទ រួមនិងបក្ខពួក ជាពិសេស លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ តែម្ដង៕










