នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បញ្ជាឲ្យបិទល្បែងស៊ីសងតាម អនឡាញ ខេនណូ Keno online ទូទាំងប្រទេស

ការិយាល័យព័ត៌មាន (បុគ្គលិកប្រចាំការ) ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មាន ចំនួន ១៨០នាក់ នៅទូទាំងប្រទេស ដោយមានប្រាក់ឧប្ថមក្នុងមួយអត្ថបទ តម្លៃពី៥០ដុល្លា ដល់ ២០០ដុល្លា។

ភ្នំពេញ៖ ក្រុមប្រតិបត្តិការ នៃគណៈកម្មការចម្រុះបង្ក្រាបការលេងល្បែងកាស៊ីណូឆ្នោត ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ និងល្បែងភ្នាល់ខុសច្បាប់គ្រប់ប្រភេទ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះពិនិត្យ ក្រុមហ៊ុន ស៊ីន នីវ ដែលមានទីស្នាក់ការនៅកោះពេជ្រ រាជធានីភ្នំពេញ និងបានរកឃើញថាតំណាងចែកចាយមួយចំនួនពិតជាបានធ្វើអាជីវកម្មឆ្នោតប្រភេទ Keno ប្រាកដមែន។

ដូច្នេះ ល្បែងស៊ីសងអនឡាញ ខេនណូ Keno online ត្រូវបានបិទទូទាំងប្រទេស ដោយពុំអនុញ្ញាតឲ្យធ្វើអាជីវកម្មឆ្នោតប្រភេទ keno ចាប់ពីថ្ងៃនេះតទៅ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ សូមអរគុណលោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ដែលបានទទួលយកសំណូមពរមហាជន ហេីយចុះបិទល្បែងស៊ីសងប្រភេទនេះ មិនឲ្យមានតទៅទៀតនោះទេ ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News