ចន្ទ ១៤ ធ្នូ ២០២០
ការិយាល័យព័ត៌មាន (បុគ្គលិកប្រចាំការ) ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មាន ចំនួន ១៨០នាក់ នៅទូទាំងប្រទេស ដោយមានប្រាក់ឧប្ថមក្នុងមួយអត្ថបទ តម្លៃពី៥០ដុល្លា ដល់ ២០០ដុល្លា។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរប៉ុស្តិ៍ច្រករបៀងបឹងសាគូ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា លោក រស់ ពិសិដ្ឋ មេប៉ុស្តិ៍នគរបាលច្រករបៀងបឹងសាគូ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់តាមច្រករបៀងបឹងសាគូ យ៉ាងពេញបន្ទុកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
ប្រភពបានឲ្យដឹងទៀតថា នៅច្រករបៀងបឹងសាគូ ក្រោមការគ្រប់គ្រងរបស់លោក រស់ ពិសិដ្ឋ ក៏មានឃុបឃិតឲ្យពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ចូលទឹកដីថៃយ៉ាងអនាធិបតេយ្យ ព្រោះលោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៩១១ មិនចាត់វិធានការទប់ស្កាត់ឡើយ។ បើតាមប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងក្រុងប៉ោយប៉ែត បានឲ្យដឹងថា ទាល់តែមានការបើកដៃពីសំណាក់លោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៩១១ ទើបលោក រស់ពិសិដ្ឋ ដែលជាប្អូនថ្លៃហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពស្និទ្ធនឹងលោក រស់ ពិសិដ្ឋ មេប៉ិស្តិ៍ច្រករបៀងបឹងសាគូ បានឲ្យដឹងថា បច្ចុប្បន្នករណីពលករខ្មែរឆ្លងដែនខុសច្បាប់ចូលទឹកដីសៀម និងសកម្មភាពក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់តាមច្រកបឹងសាគូ ជាប្រភពចំណូលដ៏សំខាន់របស់លោក រស់ ពិសិដ្ឋ និងលោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៩១១ ផងដែរ។ ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ពិនិត្យឡើងវិញខ្លះផង ព្រោះបទល្មើសឆ្លងដែនកើតឡើងយ៉ាងរាលដាលនៅច្រករបៀងពុកសាគូ ក្រុងប៉ោយប៉ែត។
ប្រភពខ្លះបានឲ្យដឹងថា លោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៩១១ជាអ្នកសម្រួលឲ្យលោក រស់ ពិសិដ្ឋ
ជាប្អូនថ្លៃ ធ្វើអ្វីៗតាមអំពើចិត្តហើយច្រករបៀងច្រកកន្លែងក្រោមការគ្រប់គ្រងរបស់អង្គភាពវរៈនគរបាលការពារព្រំដែនលេខ៩១១ កើតមានបទល្មើសឆ្លងដែនយ៉ាងរាលដាល។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្បែរប៉ុស្តិ៍ច្រករបៀងបឹងសាគូ បានឲ្យដឹងថា ទំនិញគេចពន្ធនិងទំនិញខុសច្បាប់ដែលឈ្មួញនាំចូលតាមច្រករបៀងបឹងសាគូ ជាពិសេសទំនិញប្រភេទចំណីអាហារត្រូវបានលក់ចែកចាយតាមទីផ្សារក្នុងក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ និងណ្តាស្រុកនានាក្នុងខេត្តបន្ទាយមានជ័យ។ ហេតុនេះសូមឲ្យលោក សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៩១១ និងលោក រស់ ពិសិដ្ឋ មេប៉ុស្តិ៍ច្រករបៀងបឹងសាគូ ខ្លះផង។ ដោយសារថា បច្ចុប្បន្នពលករខ្មែរនៅតែឆ្លងដែនខុសច្បាប់តាមច្រកប៉ុស្តិ៍បឹងសាគូ យ៉ាងពពាក់ពពូន ហើយឈ្មួញអាចនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់តាមច្រកនេះយ៉ាងពេញបន្ទុក ព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៩១១ និងលោក រស់ ពិសិដ្ឋ តែម្តង៕