ចន្ទ ១៤ ធ្នូ ២០២០
ការិយាល័យព័ត៌មាន (បុគ្គលិកប្រចាំការ) ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មាន ចំនួន ១៨០នាក់ នៅទូទាំងប្រទេស ដោយមានប្រាក់ឧប្ថមក្នុងមួយអត្ថបទ តម្លៃពី៥០ដុល្លា ដល់ ២០០ដុល្លា។
ឧត្តរមានជ័យ៖ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នេះរោងសិប្បកម្មកែច្នៃឈើច្រើនកន្លែងក្នុងមូលដ្ឋានពួកគាត់នៅតែដំណើរការយ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទ និងមន្ត្រីក្រោមឱវាទមិនចាត់វិធានការបង្ក្រាបរោងសិប្បកម្មកែច្នៃឈើដែលគ្មានច្បាប់អនុញ្ញាតនោះទេ។ ផ្ទុយទៅវិញប្រភពខ្លះបានបង្ហើបឲ្យដឹងថា លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទ និងសមត្ថកិច្ចពាក់ព័ន្ធបានចាត់ទុករោងសិប្បកម្មកែច្នៃឈើអត់ច្បាប់ជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន។
តាមការអះអាងរបស់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំត្រពាំងប្រាសាទ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទ ទេនោះ គឺគ្មានឈ្មួញណាអាចបើករោងសិប្បកម្មកែច្នៃឈើអត់ច្បាប់ក្នុងភូមិត្រពាំងប្រាសាទ បានឡើយ។
ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានបង្ហើបឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ និងលោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ ទេនោះគឺលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទ មិនអាចធ្វើអ្វីៗតាមអំពើចិត្តបានឡើយ។ បញ្ហានេះជារឿងដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម មិនគួរមើលរំលងតទៅទៀតទេព្រោះបទល្មើសព្រៃឈើមានការកើនឡើងយ៉ាងគំហុកនៅស្រុកត្រពាំងប្រាសាទ។
ប្រភពពីមន្ត្រីសកម្មជនព្រៃឈើក្នុងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា មានឈ្មួញច្រើននាក់ធ្វើសកម្មភាពដឹកជញ្ជូនឈើតាមរថយន្ តនិងគោយន្តពីខេត្តព្រះវិហារ និងពីតំបន់នានាក្នុងស្រុកត្រពាំងប្រាសាទ ចូលមកទម្លាក់តាមរោងសិប្បកម្មក្នុងភូមិត្រពាំងប្រាសាទយ៉ាងពេញបន្ទុក។
ប្រភពពីប្រជាពលរដ្ឋក្នុងភូមិត្រពាំងប្រាសាទ បានឲ្យដឹងថា ក្រោយពេលកែច្នៃឈើជាគ្រឿងសង្ហារឹមនិងគ្រោងទ្វារបង្អួច រួចហើយឈ្មួញដឹកជញ្ជូនចូលទៅស្រុកអន្លង់វែង និងដឹកជញ្ជូនចេញទៅតាមបណ្តាខេត្តផ្សេងៗទៀតតាមអំពើចិត្ត។ មានការរិះគន់ចំៗថា លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទ ជាអ្នកបើកដៃឲ្យរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់កើតឡើងពេញបន្ទុកនៅក្នុងស្រុកត្រពាំងប្រាសាទ ហើយលោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ និងលោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ សម្ងំទទួលផលប្រយោជន៍យ៉ាងរំភើយ៕
