
ការិយាល័យព័ត៌មាន (បុគ្គលិកប្រចាំការ) ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មាន ចំនួន ១៨០នាក់ នៅទូទាំងប្រទេស ដោយមានប្រាក់ឧប្ថមក្នុងមួយអត្ថបទ តម្លៃពី៥០ដុល្លា ដល់ ២០០ដុល្លា។
បន្ទាយមានជ័យ៖ មន្ត្រីនគរបាលក្មេងៗចំនួន៣នាក់ ក្នុងនេះមានកូនប្រុសឧត្តមសេនីយ៍ត្រី ម៉ក់ ឧត្តម ស្នងការរង ខេត្តបន្ទាយមានជ័យ ម្នាក់ផងដែរ បានផឹកស៊ីជាមួយគ្នា ហើយមានមន្ត្រីនគរបាលម្នាក់បានដកកាំភ្លើងខ្លីបាញ់ពីរគ្រាប់ កម្សាន្តអារម្មណ៍ ខណៈពួកកំពុងស្រវឹងស្រឿងៗនោះ។
ករណីបាញ់កម្សាន្តអារម្មណ៍នេះដែរបានធ្វើអោយអ្នកជិតខាងក្នុងភូមិមានការភ្ញាក់ផ្អើល បះសក់ រត់ជាន់ជើងគ្នាទាំងល្ងាចថ្ងៃទី១១ខែធ្នូឆ្នាំ២០២០ ក្នុងចំនុចផ្ទះទទួលទិញសត្វល្អិតគ្រប់ ប្រភេទរបស់មន្ត្រីនគរបាលម្នាក់ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
តាមអ្នកឃើញហេតុការណ៍បាននិយាយទាំងភ័យភិតថា ខ្លួនទើបតែចេញធ្វើការមកផ្ទះមិនទាន់ទាំងបានដោះខោអាវចេញផង ត្រូវវេចកូនប្រពន្ធរត់ចេញពីផ្ទះទាំងព្រលឹងចុងសក់ ព្រោះតែបានឃើញយុវជនម្នាក់បានកាន់កាំភ្លើងខ្លីមិនស្គាល់ម៉ាកពណ៌ខ្មៅ បានស្រែកឡូឡា ហើយបាញ់ពីរគ្រាប់បង្ហើក្បាលអ្នកភូមិ។

អ្នកឃើញហេតុការណ៍បានបញ្ជាក់បន្ថែមថា ក្នុងវង់ផឹកស៊ីដែលស្ថិតនៅចំហៀងផ្ទះគឺមាន គ្នាចំនួនបីនាក់ក្នុងនោះ គឺ មានឈ្មោះ មិន ភារៈ ហៅ វីត ជាម្ចាស់ផ្ទះ និងជាមន្ត្រីនគរបាល នៃស្នងការខេត្តបន្ទាយមានជ័យ អតីតបំរើការងារនៅអធិការក្រុងប៉ោយប៉ែត និងពីរនាក់ទៀត គេអត់ស្គាល់អត្តសញ្ញាណនោះទេ តែធ្លាប់ឃើញចេញចូលផ្ទះកើតហេតុញឹកញ៉ាប់។ ចំពោះជនជាខ្មាន់កាំភ្លើងដែលលោកបានឃើញក្នុងហេតុការណ៍នោះ គឺមានរូបរាង ធាត់បន្តិច ខ្ពស់សំបុរស កាន់កំភ្លើងខ្លីបាញ់ពីរគ្រាប់ គឺមួយគ្រាប់បាញ់នៅខាងមុខនិងគ្រាប់ចុងក្រោយបាញ់ក្បែរតុផឹកស៊ី។
ជុំវិញនៃការបាញ់បោះសេរីនេះអ្នកក្បែរកន្លែងកើតហេតុក៏បានលើកឡើងថា វាមិនមែនជាលើកទីមួយនោះទេ គឺកើតមានច្រើនលើកមកហើយប៉ុន្តែពុំដែលមាននរណាម្នាក់ហ៊ានដឹងលឺ ឈឺឆ្អាលនោះឡើយព្រោះខ្លាចអំណាចគេ។
លោក ប៉ែន អ៉ីម មេភូមិអូរអំបិល បាននិយាយថា ករណីបាញ់បោះសេរីនេះកើតឡើងនៅចន្លោះម៉ោងប្រមាណជា៥ និង៤០នាទីទៅម៉ោង៦ល្ងាចថ្ងៃសុក្រទី១១ខែធ្នូឆ្នាំ២០២០ បង្កឡើងដោយក្រុមអ្នកផឹកស៊ីប្រមាណជាបីទៅបួននាក់។ អ្នកបាញ់ជាបក្សពួករបស់ឈ្មោះ មិន ភារៈ ហៅ វីត ជាមន្ត្រីនគរបាល។
ករណីបាញ់នេះដែរលោកមេភូមិបាននិយាយថា មិនមែនផ្តើមឡើងពីជម្លោះក្នុងវង់ផឹកស៊ីនោះទេ គឺ ផឹកស្រាបៀរស្រវឹងស្រឺងៗបាញ់លេងដើម្បីកំសាន្តអារម្មណ៍ប៉ុណ្ណោះ។


លោក ប៉ែន អ៉ីម ក៏បានបញ្ជាក់អោយដឹងថា ក្រោយកើតក្រុមអ្នកផឹកបានបិទទ្វារចេញបាត់អស់ មន្តី្រនគរបាលប៉ុស្តិអូរអំបិល ដឹកនាំដោយលោក វទ្ធី បានចុះទៅដល់ដើម្បីអង្កេតលើរឿងនេ។
សូមបញ្ជាក់ផងដែរថា ករណីបាញ់បោះសេរីក្នុងវង់ផឹកស៊ីដែលកើតឡើង កាលពីថ្ងៃទី១០ ខែធ្នូ ត្រូវបានបិទចោលទាំងស្រុងមិនការចាត់ការតាមផ្លូវច្បាប់នោះទេ។ ហើយក៏មិនបានបង្ហាញអត្តសញ្ញាណជនជាខ្មាន់កាំភ្លើងនោះដែរ។ ករណីមិនចាត់ការតាមផ្លូវច្បាប់លើបុគ្គលជាខ្មាន់កាំភ្លើងខាងលើនេះដែរ។
ប្រភពដែលអាចយកជាការបាន បានបង្ហើបថា ជនដៃដល់ជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ត្រី ម៉ក់ ឧត្តម ស្នងការរងទទួលកិច្ចការព្រំដែន នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ទាក់ទងព័ត៌មាននេះ លោកឧត្តមសេនីយ៍ត្រី ម៉ក់ ឧត្តម បានប្រាប់អ្នកកាសែតមួយថា កូនប្រុសរបស់លោកពិតជាបានចូលរួមផឹកស៊ីនៅកន្លែងបាញ់បោះនោះមែន ប៉ុន្តែជនដៃដល់មិនមែនជាកូនប្រុសរបស់លោកនោះទេ ខណៈមានការផ្ទុះអាវុធនោះកូនប្រុសរបស់លោក គឺ ជាចុងភៅផ្គត់ផ្គង់សាច់ក្លែម ក្រោយផ្ទុះកូនរបស់លោកបានរត់មកដកកាំភ្លើងចេញពីខ្មាន់ដៃឆៅ ដើម្បីកុំអោយបាញ់បន្តទៀត ៕










