បែកធ្លាយ.៖អតីតប្រធានស្ថានីយ៍ថ្លឹងរថយន្តថ្នល់ទទឹង ខេត្តត្បូងឃ្មុំ ឈ្មោះ ខៀវ ចក្រាវុធ ល្បីខាងពុករលួយ កំពុងរត់ការយកតំណែងប្រធានស្ថានីយ៍ វិញជិតបានសម្រេចហើយ ព្រោះលោកជាមនុស្សជំនិតមេជញ្ជីងថ្លឹងធំស្រុកខ្មែ លោកសេង ឈួន តាំងពីនៅសាឡាងអ្នកលឿង

ត្បូងឃ្មុំ៖លោក ខៀវ ចក្រាវុធ អនុប្រធានមន្ទីរសាធរណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ អតីតប្រធានស្ថានីយ៍ថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ខេត្តត្បូងឃ្មុំ ពីឆ្នាំ២០១៨ ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ដែលត្រូវបានដកពីតំណែងប្រធានស្ថានីយ៍ថ្លឹងរថយន្តថ្នល់ទទឹង ដោយសាតែប្រព្រិត្តិអំពើពុករលួយ បង្កទំនាស់ផ្ទៃក្នុង ដែលច្រើនសង្ងំធ្វើដេកលក់ បណ្ដោយអោយរថយន្តធុនធំៗយក្សៗរាប់រយគ្រឿងដឹកទំនិញធ្ងន់ៗលើសទម្ងន់កំណត់ លើផ្លូវជាតិលេខ០៧ ឆ្លងកាត់ក្នុងស្ថានីយ៍យ៉ាងគគ្រឹកគគ្រេង ជារៀងរាល់យប់ដោយគ្មានការបង្ក្រាប និងទប់ស្កាត់ គិតតែប្រមូលលុយ ពេលនេះលោកកំពុងរត់ការ ដើម្បីបានវិលទៅកាន់តំណែងពីប្រធានស្ថានីយ៍ថ្លឹងរថយន្តថ្នល់ទទឹង ជាថ្មីម្ដងទៀត។

តាមប្រភពពីសាលាខេត្តត្បូងឃ្មុំ បានបង្ហើបថា ក្រោយដកតំណែងពីប្រធានស្ថានីយ៍ថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ បាន១០ខែ លោក ខៀវ ចក្រាវុធ ឥឡូវនេះលោកកំពុងត្រៀមវិលទៅកាន់តំណែងពីប្រធានស្ថានីយ៍ថ្លឹងរថយន្តថ្នល់ទទឹង វិញ ដោយលោកកំបុងរត់ការយកតំណែងនេះ ។ព្រោះថ្មីៗនេះលោក គី ណារិទ្ធ ប្រធានមន្ទីរសាធរណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានលើកសំណើរសុំតែងតាំងលោក ខៀវ ចក្រាវុធ រួចហើយនិងបញ្ជូនទៅកាន់លោកសេង ឈួន មេជញ្ជីងថ្លឹងធំស្រុកខ្មែ រួចហើយ នៅសល់តែលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធរណការ និងដឹកជញ្ជូន ដែលមិនទាន់ស៊ីញ៉េ។

តាមប្រភពបានបង្ហើបថា លោក ខៀវ ចក្រាវុធ គឺមន្ត្រីជំនិតបំផុតរបស់លោកសេង ឈួន តាំងពីនៅអង្គភាពសាឡាងអ្នកលឿង ហើយនៅពេលរំសាយអង្គភាពសាឡាងអ្នកលឿង លោក សេង ឈួន ឡើងមកកាន់ជាប្រធានជញ្ជីងថ្លឹងធំស្រុកខ្មែនោះ លោក ខៀវ ចក្រាវុធ ក៏បានឡើងកូដយ៉ាងខ្លាំងក្រោមការជួយគាំទ្រពីលោក សេង ឈួន ប៉ុន្តែដោយលោក ខៀវ ចក្រាវុធ ក្នុងពេលកាន់តំណែងជាប្រធានស្ថានីយ៍ថ្លឹងរថយន្តថ្នល់ទទឹង លោកបានបង្កទំនាស់ផ្ទៃក្នុង ខ្លះសាមគ្គីភាព ខ្វះការទទួលខុសត្រូវលើការងារខ្លួន ឃុបឃិតបណ្ដោយអោយរថយន្តធុនធំៗយក្សៗរាប់រយគ្រឿងដឹកទំនិញធ្ងន់ៗលើសទម្ងន់កំណត់ លើផ្លូវជាតិលេខ០៧ ឆ្លងកាត់ក្នុងស្ថានីយ៍រៀងរាល់យប់ ដោយគ្មានការបង្ក្រាប និងទប់ស្កាត់ គិតតែប្រមូលលុយពុករលួយ ទើបលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធរណការ និងដឹកជញ្ជូន សម្រេចដកតំណែងពីប្រធានស្ថានីយ៍ថ្លឹងរថយន្តថ្នល់ទទឹង ទៅនៅសល់តែតំណែងជាអនុប្រធានមន្ទីរសាធរណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ តែប៉ុណ្ឌោះ។

ប្រភពបានបន្តថា ក្រោយពីរឿងអាស្រូវលោក ខៀវ ចក្រាវុធ បានស្ងប់ស្ងាត់ចំនួន១០ខែ ស្រាប់តែថ្មីៗនេះ លោក ខៀវ ចក្រាវុធ បានរត់ការយកតំណែងប្រធានស្ថានីយ៍ថ្លឹងរថយន្តថ្នល់ទទឹង វិញ ហើយគេដឹងថា លោកសេង ឈួន និងគាំទ្រលោក ខៀវ ចក្រាវុធ ១០០% ព្រោះលោក ខៀវ ចក្រាវុធ ជាមនុស្សជំនិត លោកសេង ឈួន តាំងពីសម័យនៅសាឡាងអ្នកលឿង ដូច្នេះលិខិតតែងតាំងលោក ខៀវ ចក្រាវុធ បញ្ជូនទៅលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធរណការ និងដឹកជញ្ជូន ក្នុងពេលឆាប់ៗខាងមុខនេះ។

ករណីនេះ សូមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធរណការ និងដឹកជញ្ជូន ពិនិត្យមើលប្រវត្តិការងាររបស់លោក ខៀវ ចក្រាវុធ ក្នុងពេលកាន់តំណែងប្រធានស្ថានីយ៍ថ្លឹងរថយន្តថ្នល់ទទឹង ផង។ ព្រោះថា កាលលោក ខៀវ ចក្រាវុធ កាន់តំណែងប្រធានស្ថានីយ៍ថ្លឹងរថយន្តថ្នល់ទទឹង បុគ្គលរូបនេះបានប្រព្រិត្តិអំពើពុកលួយខ្លាំងផងដែរ។ហើយនៅពេលនោះអង្គភាពសារព័ត៌មានជាច្រើនបានចុះមកតាមដាន និង ថតផ្ដិតយករូបភាពទុកជាភស្តុតាង ដល់ទីតាំងស្ថានីយ៍តែម្ដង ជាក់ស្ដែងនៅវេលាម៉ោង ១០យប់ ថ្ងៃទី ០៣ រហូតដល់ម៉ោង៥ទាបភ្លឺ ត្រូវនឹងថ្ងៃទី ២ ខែមករា ឆ្នាំ២០២០ឃើញថា ៖ ពិតជាមាន សកម្ម ភាពមិនប្រក្រតី ជាច្រើនចំណុចដូចជា៖

 

ទី១-មន្ត្រីក្នុងស្ថានីយ៍អសកម្ម (អត់ឃើញមាន ស្លៀកពាក់ ឯកសណ្ឋាន ចេញមកធ្វើការ)

ទី២-ភ្លើងហ្វាក្នុងស្ថានីយ៍អត់ភ្លឺ អ៊ីវៗ ប្រឹមៗ លុះពេលយប់ជ្រៅទៅ កាន់តែងងឹតឡើងៗ

ទី៣-ឃើញមនុស្ស ស្ទុះចុះពីលើរថយន្តដែលដឹកទំនិញធ្ងន់ៗពេញៗកំពង់ៗ ពោឡើងលើ ទាំងនោះ រត់ចូល ក្នុងស្ថានីយ៍ គ្រប់ៗ រថយន្ត ហើយដៃលូកហោប៉ាវ ក្ដាប់លុយទៅ យ៉ាងប្រញេប ប្រញ៉ាប់ ងាកឆ្វេងស្ដាំ

ទី៤-មានរថយន្តមួយចំនួនបើកគេច (ក្រៅស្ថានីយ៍) អត់ចូលក្នុង ស្ថានីយ៍ថ្លឹង

ជុំវិញនឹងបញ្ហាមិនប្រក្រតី ជាច្រើនចំណុច ខាងលើនេះ សូមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធរណការ និងដឹកជញ្ជូន មេត្តាកុំស៊ីញ៉េតែងតាំងលោក ខៀវ ចក្រាវុធ កាន់តំណែងប្រធានស្ថានីយ៍ថ្លឹងរថយន្តថ្នល់ទទឹង សាជាថ្មីអី។ ព្រោះបុគ្គលរូបនេះអាច និងនាំភាពអាម៉ាសដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងសង្គមជាតិបន្តទៀតជាមិនខានឡើយ។ ហើយសូម លោកទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ACU មេត្តាបើកការស្រាវជ្រាវ ពីបុក្គលខៀវ ចក្រាវុធ ឡើងវិញផង៕
អត្ថបទកម្មសិទ្ធិ និងទទួខុសត្រូវដោយគេហទំព័រ ផែនដីថ្មី

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News