ជួយមើល៖សង្វៀនជល់មាន់ ទ្រង់ទ្រាយធំបើកលេងនៅភូមិ/ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេតកំពង់ចាម ប្រមូលផ្ដុំមនុស្សដោយមិនខ្លាចឆ្លងកូវីដ១៩

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

កំពង់ចាម ៖ ប្រជាពលរដ្ឋនៅភូមិស្វាយពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេតកំពង់ចាម បានអំពាវនាវឲ្យលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងភូមិស្វាយពោធិ៍ មានគេបើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូនហើយមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការបង្ក្រាបនៅឡើយទេ។ ផ្ទុយទៅវិញមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានថ្នាក់ឃុំថ្នាក់ស្រុក បណ្តោយឲ្យល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងពេញទំហឹងតែម្តង។

ប្រជាពលរដ្ឋក្នុងភូមិស្វាយពោធិ៍​ ឃុំស្វាយពោធិ៍ បានអោយដឹងថា បច្ចុប្បន្ននៅចំណុចខាងក្រោយឡឥដ្ឋភ្នំមាស ក្នុងភូមិស្វាយពោធិ៍ មានគេបើសង្វៀនជល់មាន់យ៉ាងរលូនហើយមានអ្នកចូលរួមលេងយ៉ាងពពាក់ពពូនផងដែរ។

តាមការកត់សម្គាល់ពីប្រជាពលរដ្ឋក្នុងឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ បានឲ្យដឹងថា ដោយសារ ល្បែងស៊ីខុសច្បាប់កើតឡើងយ៉ាងរាលដាល ទើបបច្ចុប្បន្ននៅក្នុងមូលដ្ឋានពួកគាត់កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News