#ដីកសិកម្មខ្ទង់៧០ហិចតារបស់សកលវិទ្យាល័យ សម្ដេច ជា ស៊ីម កំចាយមា ត្រូវបានឧកញ៉ា នី សម្បត្តិ ប្រើគ្រឿងចក្រឈួសឆាយកាន់កាប់ បង្កការក្ដៅក្រហាយពីពលរដ្ឋមួយចំនួនធំដែលបានលើអាស្រ័យផល់ដីនេះ


ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️012 296 494

ព្រៃវែង៖ផ្ទៃដីដីកសិកម្មទំហំខ្ទង់៧០ហិចតារបស់សកលវិទ្យាល័យ សម្ដេច ជា ស៊ីម កំចាយមា មានទីតាំងជាមភូមិជាច្រើនក្នុងឃុំក្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង ដែលមួយចំនួនធំពលរដ្ឋអាស្រ័យផល់ដាំស្វាយចន្ទីរ និងដំឡូងមី ត្រូវបានឧកញ៉ា នី សម្បត្តិ ប្រើគ្រឿងចក្រឈួសឆាយកាន់កាប់ ដែលជាដើមហេតុបង្កការក្ដៅក្រហាយពីសំណាក់ពលរដ្ឋយ៉ាងខ្លាំង។

ប្រភពពីពលរដ្ឋបានប្រាប់ថា នៅក្នុងខែតុលា និងរហូតដល់ថ្ងៃទី០៣ ខែវិច្ឆការ ឆ្នាំ២០២១ ដីខាងលើត្រូវក្រុមឈ្មួញប្រើគ្រឿងចក្រមកឈួស ឆាយ ក្រោមរូបភាពថា ដើម្បីដាំដណណាំអោយទៅ សកលវិទ្យាល័យ សម្ដេច ជា ស៊ីម កំចាយមា និងបានអួតអាងថា ថ្នាក់ដឹកនាំកំពូលជាអ្នកអនុញាត្តិ ហើយពលរដ្ឋលើកគ្នាតវ៉ា ប៉ុន្តែក្រុមអ្នកបញ្ជាគ្រឿងចក្រមិនស្ដាប់ដែរ ដោយពួកគេប្រឹងឈួសឆាយ បំផ្លាយដើមស្វាយចន្ទីរ និងដំឡូងមីរបស់ពលរដ្ឋរាប់សិបហិចតា។
ករណីនេះ បានបង្កអោយពលរដ្ឋសរុបជាង១០០គ្រួសារនៅក្នុងភូមិតាអី ភូមិពពេល ភូមិអញ្ចាញ ឃុំក្របៅ និងភូមិត្រពាំងធ្លក ភូមិជៀច ឃុំជៀច ដែលជាអ្នកកាន់កាប់អាស្រ័យផល់លើដីនេះរាប់ឆ្នាំ បានកើតការមិនសុខចិត្ត។
ទាក់ទងព័ត៌មាននេះ គេហទំព័រ ផែនដីថ្មី បានសុំការបំភ្លឺពីលោក សិត ខន សកលវិទ្យាធិការ នៃសកលវិទ្យាល័យ សម្ដេច ជា ស៊ីម កំចាយមា ដោយនៅពេលលោកលើកទូរស័ព្ទ ហើយគេហទំព័រ ផែនដីថ្មី បានសួររឿងនេះ លោកក៏បិទទូរស័ព្ទតែម្ដង។
ចំណែកលោកឧកញ៉ា នី សម្បត្តិ ហៅ គ្រូស៊ីណា ឬ Sam ឬ Saly គេហទំព័រ ផែនដីថ្មី មិនអាចរកការបំភ្លឺបានទេ។ លោកអ្នកមេត្តា រងចាំអានអំពីប្រវត្តិរបស់លោកឧកញ៉ា នី សម្បត្តិ ហៅ គ្រូស៊ីណា ឬ Sam ឬ Saly ដែលសព្វថ្ងៃមានទ្រព្យជិតរយលានដុល្លា កើតចេញពីប្រភពណា ? និងជាប្រភេទមនុស្សបែប ធ្លាប់មានរឿងក្ដីអ្វីខ្លះ គេហទំព័រ ផែនដីថ្មី និងលើកយកមកចុះផ្សាយនៅពេលឆាប់ៗនេះ៕
អាចជារូបភាពនៃ 1​ នាក់, កំពុងឈរ, សកម្មភាពក្រៅផ្ទះ និង អត្ថបទ
28.451
មនុស្ស​ដែល​បាន​ផ្សាយ​ដល់
4.120
Engagements

-2,9x ទាបជាង

ពិន្ទុចែកចាយ
បង្កើនការផ្សព្វផ្សាយម្ដងទៀត

 

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News