ប្រធានមន្ទីរសាធារណការខេត្តកំពង់ចាម ចំណេញគ្រប់ទឹក #ជុសជុលលុបសំបុកមាន់ផ្លូវមាត់​ទន្លេឃុំហាន់ជ័យ-ឃុំរំចេក #បាច់កំទេចថ្មនិងលាប់កៅស៊ូ យកលុយចំណេញពីរដ្ឋអាចក្លាយជាសេដ្ឋី

ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️012 296 494

អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន

កំពង់ចាម៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ដែលមានលោក សុខ លឹមហៀង ជាប្រធានមន្ទីរកំពង់រងការរិះគន់ពីហាជនជុំវិញធ្វើផ្លូវជាប់ក្រោយពីមន្ទីរមួយនេះបានជួសជុលផ្លូវសំបុកមាន់លើមួយខ្សែ រគឺផ្លូវក្បែរមាត់​ទន្លេនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម ដោយប្រើកម្មកខ្ទង់១០នាក់នាំយកកំទេចថ្មទៅចាច់ និងជ័រលាប់កៅស៊ូលំៗព្រមទាំងពុំបានកាយដីកន្លែងសំបុកមានដែលខូចនោះចេញទេ។

តាមប្រភពពីមន្ត្រីម្នាក់បានបង្ហើបថា ផ្លូវកំពង់សៀម-ភ្នំហានជ័យ (ផ្លូវក្បែរមាត់​ទន្លេមេគង្គ) នៅឆ្នាំ២០២២នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានទទួលគម្រោងថែទាំពីក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយះចចារថ្លៃដោយមន្ទីរជាអ្នកទទួលការក្នុងការថែទាំ និងជុសជុលនេះក្នុងតម្លៃខ្ទង់ពាន់លានរៀល ប៉ុន្តែផ្ទូយទៅវិញ ក្រោយពីបានគម្រោងនេះមន្ទីរបានបញ្ជូនកម្មកខ្ទង់១០នាក់ដែលគ្មានជំនាញបច្ចេកទេសនាំយកកំទេចថ្ម និងកៅស៊ូទៅបាច់លើកន្លែងមានសំបុកមាន់ បន្ទាប់មកគេស្រោងកៅស៊ូពីលើយកតែម្ដង។
ប្រភពដដែលបានបន្ថែមថា បើមើលទិដ្ឋភាពនៃការជុសជុលខាងលើ គឺ លោក សុខ លឹមហៀង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ចំណេញគ្រប់ទឹក។
ទាក់ទងព័ត៌មាននេះ នៅរសៀលថ្ងៃ០១ សីហា ឆ្នាំ២០២២នេះ គេហទំព័រ ផែនដីថ្មី មិនអាចរកការបំភ្លឺពីលោក សុខ លឹមហៀង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានទេ។
មហាជនបានអំពាវនាវដល់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្រាវជ្រាវផង៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News