📍ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️012 296 494
ព្រះវិហារ៖ លោកចាប កុយ ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តព្រះវិហារ នៅក្នុងឆ្នាំ២០២២នេះ ត្រូវមន្ត្រីនៅក្នុងខេត្តប្រាប់អោយដឹងថា លោកប្រធានមន្ទីររូបនេះទទួលបានប្រាក់ចំណេញពីការចំណាយលុយរដ្ឋពីចន្លោះពី៧០០ទៅដល់ជិត៨០០លានរៀល លើការចំណាយថវិកាសរុបខ្ទង១ពាន់លានរៀល ដែលជាគម្រោងថែទាំប្រព័ន្ធធារាសាស្រ្តរបស់ក្រសួងសាមុី និងគម្រោងរបស់មន្ទីរ រួមនិងការជុសជុលអគារ ចាក់សាប រៀបចំប្រព័ន្ធ លូបង្ហូទឹកនៅក្នុងមន្ទីរផងដែរ។
ប្រភពបានបន្តថា នៅឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧត្តុនិយម បានប្រគល់កិច្ចសន្យាអោយមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តព្រះវិហារ អនុវត្តន៏ការងារជុសជុលនូវប្រព័ន្ធធារាសាស្រ្តចំនួន៧កន្លែងក្នុងតមលៃជាង៦០០លានរៀល។ ក្រៅពីនោះមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តព្រះវិហារ មានគម្រោងផ្ទាល់ខ្លួនក្នុងការថែទាំនិងជុសជុលប្រព័ន្ធធារាសាស្រ្តទំនប់នាគ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត តម្លៃជាង២៣០លានរៀល ដោយដាក់ដេញថ្លៃ តែមិនប្រក្រតី។
ទាក់ទងព័ត៌មាននេះ ផែនដីថ្មី បានទូរស័ព្ទសុំការបំភ្លឺពីលោកចាប កុយ ប្រធានមន្ទីរមន្ទីរធនធានទឹកខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៨ តុលា ឆ្នាំ២០២២នេះ ដោយបានអះអាងការងារទាំងនេះមានការត្រួតពិនិត្យត្រឹមត្រូវពីហិរញវត្ថុ និងអភិបាលខេត្ត៕នៅមានត

លោកចាប កុយ ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តព្រះវិហារ










