រដ្ឋមន្ត្រីថ្មីជួយមើលផង៖ប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ ឃុបឃិតគ្នាស៊ីដាច់ថវិកាជាតិមួយផ្នែកធំ ដោយប្រើលទ្ធកម្មក្លែងក្លាយ ?

📍ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️012 296 494
អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន

ព្រះសីហនុ៖ទឹកប្រាក់រដ្ឋចំនួនជាង២៨០លានរៀលដែលស្ថិតនៅខ្ទង់ចំណាយថវិការជាតិរបស់មន្ទីរកសិកម្មខេត្តព្រះសីហនុ ប្រចាំឆ្នាំ២០២២ សម្រាប់ចំណាយទិញថ្នាំសម្លាប់សត្វល្អិតចែកជូនប្រជាកសិកនៅស្រុកព្រៃនប់ និងកំពុងសីលា កំពុងត្រូវមន្ត្រីក្នុងខេត្តមួយចំនួនដែលដឹងរឿងចំណាយថវិកានេះបានសង្ស័យថា លុយដ៏ច្រើននេះត្រូវលោកប្រធានមន្ទីរលោក នេន ចំរើន ឃុបឃិតជាមួយមន្ត្រីជំនាញ់រៀបចំឯកសារលទ្ធកម្មសេះហោះធ្វើស៊ីបានដោយឆ្ងាញ់ម៉ាត់។ ហើយរៀបចំរបាយការខ្យល់ និងយកថ្នាំសម្លាប់សត្វល្អិតតិចទៅចែក ជូនកសិក ដើម្បីថតរូបទុកអួតក្រុមអធិការកិច្ច និងក្រុមសវនកម្មពេលចុះពិនិត្យ។

ប្រភពបានបង្ហើបថា សម្រាប់លោក នេន ចំរើន ចាប់តាំងពីឡើងជាប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ បាននិងកំពុងកាក់កបខ្លាំងដោយទទួលផល់ចំណេញពីការចំណាយលុយរដ្ឋ តួរយ៉ាងនៅឆ្នាំ២០២២នេះ លោកប្រធានមន្ទីររូបនេះក៏ទទួលបាលផល់ចំណេញមិនតិចពីលើការចំណាយថវិកាជាតិសរុបជាង២៤០លានរៀល ពីកាជុសជុលរបងស្ថានីពិសោធន៏កសិកម្មនៅស្រុកព្រៃនប់ ផងដែរ។ ការនិយាយនេះមិនទានបូកបញ្ចូលការប្រើប្រាស់ប្រេងដែលចំណាយថវិការហូតដល់ជាង១៨០លានរៀលដែលមួយផ្នែកធំ គឺបានជាប្រយោជន៏របស់លោកប្រធានមន្ទីរថែមទៀត។

ទាក់ទងព័ត៌មាននេះនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ គេហទំព័រ ផែនដីថ្មី មិនអាចរកការបំភ្លឺពីលោកនេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានទេដោយទូរស័ព្ទមិនចូល៕នៅមានត

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News