រឿងឃុបឃិតគ្នា៖ករណីចចារថ្លៃរវាងលទ្ធកម្មរដ្ឋបាលខេត្តតាកែវ និងមន្ទីរសាធារណការខេត្តដឹកនាំដោយលោកណុប នី នៅថ្ងៃទី១០ ខែឧសភា និងចចារថ្លៃថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បង្ហាញ់ពីអំពើពុករលួយ

📍ការិយាល័យគ្រប់គ្រងគេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494 អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន

តាកែវ៖ចចារថ្លៃថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ និងចចារថ្លៃថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ របស់គណកម្មាធិការលទ្ធកម្មខេត្តតាកែវ លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណកម្មាធិការ ដែលគេហៅថា ម្ចាស់គម្រោង និងមន្ទីរសាធារណការខេត្តតាកែវដឹកនាំដោយលោកណុប នី ជាប្រធានមន្ទីរដែលហៅថា អ្នកទទួលការ គឺជាអ្នកមានសំណាងចំណេញប្រាក់មហាសាល ធ្វើការងារតិច និងចំណេញប្រាក់ច្រើនដោយសារតែ ម្ចាស់គម្រោងត្រូវចិត្តខ្លាំងនិងអ្នកទទួលការ គេនិយាយបានថា លុយរដ្ឋចាយដាក់តម្លៃខ្ពស់ យកចំណេញមកចែកគ្នាធ្វើសេដ្ឋី មិនម៉ែនលុយគាត់ណា។

រឿងគណកម្មាធិការលទ្ធកម្មខេត្តតាកែវ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ដែលប្រគល់កិច្ចសន្យាជាច្រើនអោយដល់ក្រុមហ៊ុនSKKT Asia Business Co., Ltd. ទាំងមិនប្រក្រតីអោយទទួលការងារដូចជា៖ ជុសជុលសួនច្បារ (ក្រាលកូរ៉ូឡា) ទំហំ ៥១០៦ម៉ែត្រក្រឡា និងក្រាលសាបទំហំ២៨៩ម៉ែត្រក្រឡា ការងារតិចមួយ តម្លៃដល់១ ០៣៨ ៤៥៥ ០០០រៀលស្មើនិង២៥០ ០០០ដុល្លា។ ចំណែកការងាសាងសង់សាលាឃុំចំនួន៨ខ្នង ១ទំហំបណ្ដោយ១៤.៤ម៉ែត្រទទឹង១០ម៉ែត្រ ដែលប្រល់អោយក្រុមហ៊ុនSKKT Asia Business Co., Ltd. ដែរនោះ គឺមានតម្លៃ ២ ៩៩៦លានរៀល ស្មើនិង៧៤មុឺនដុល្លា អញ្ចឹងដោយសារត្រូវដង និងផ្លែគ្នា សាលាឃុំ១ ទំហំប៉ុណ្ណឹងសោះ តម្លៃស្នើជាង ៩មុឺនដុល្លា។

សូមបញ្ពាក់ថា សាលាឃុំទាំង៨នោះរួមមាន៖ សាលាឃុំគោគធ្លក ស្រុកអង្គរបុរី សាលាឃុំជោគជ័យ សាលាឃុំកំពង់ក្រសាំង ស្រុកបុរីជលសារ សាលាឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត សាលាឃុំកណ្ដឹង ស្រុកបាទី សាលាឃុំរាមអណ្ដើក ស្រុកគីរីវង់ សាលាឃុំជីខ្លា និងសាលាឃុំស្មោង ស្រុកទ្រាំង។

ភាពមិនប្រក្រតី និងជារឿងដែលមន្រ្តីរាជការនៅខេត្តតាកែវ កំពុងសម្ដែងនូវភាព ងឿងឆ្ងល់ហេតុអ្វី ? បានជាលោក អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណកម្មាធិការលទ្ធកម្មខេត្ត មិនធ្វើការដាក់ដេញថ្លៃលើការងារសាងសងអគារការិយាល័យច្រកចេញចូលតែមួយស្រុកកោះអណ្ដែត ទំហំសរុប222,5ម៉ែត្រ ក្រឡា បណ្ដោយ 20ម៉ែត្រ ទទឹង10ម៉ែត្រ និងការជួសជុលអគារសណ្ឋាគារខេត្តចាស់ ទៅអោយក្រុមហ៊ុនឯកជន បែជាប្រគល់ទៅអោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ទទួលអនុវត្តន៏គម្រោងនេះ និងទទួលបានថវិការដ្ឋយកមកចំណាយ ព្រមទាំងសល់នូវផលចំណេញដ៏ច្រើនសន្ធឹកសន្ធាប់។ ចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូន មានភារកិច្ចត្រឹមតែការងារផ្លូវថ្នល់ ស្ពានប្រព័ន្ធលូបង្ហូទឹក មិនអាចទៅជាអង្គភាពវិស្វកម្មទៅទៅបានឡើយ។

ករណីនេះតាមការបង្ហើបពីអ្នកដឹងរឿងបានប្រាប់ថា មូលហេតុដែលលោក អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណកម្មាធិការលទ្ធកម្មខេត្ត ប្រគល់ការងារខាងលើ រួមនិងការងារសាងសង ជុសជុលផ្លូវជាច្រើនកន្លែងទៅអោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ដែលមានលោក ណុប នី ជាប្រធានមន្ទីរនោះទទួលអនុវត្តន៏គម្រោងដែលមានតម្លៃច្រើនប៊ីលានរៀលនោះ គឺ ដើម្បីទទួលបានផលចំណេញពីគម្រោងនេះ យកលុយរដ្ឋមកចែកគ្នាចាយ។ ហើយប្រសិនបើមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ទទួលអនុវត្តន៏គម្រោងនេះដោយខ្លួនឯង គឺ មធ្យមតែផ្ទុយទៅវិញ លោកប្រធានមន្ទីរ ណុប នី បានយកការងារសាងសងអគារការិយាល័យច្រកចេញចូលតែមួយស្រុកកោះអណ្ដែត ទំហំសរុប222,5ម៉ែត្រ ក្រឡា បណ្ដោយ 20ម៉ែត្រ ទទឹង10ម៉ែត្រ និងការជួសជុលអគារសណ្ឋាគារខេត្តចាស់ ទៅអោយក្រុមជាងសំណង់ម៉ៅការសាងសង និងជុសជុលដោយរំលោភលើ លិខិតលេខ៧៥១៦ សហវ.អលសា ចុះថ្ងៃទី១២ សីហា ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ស្ដីពីការទទួលយល់ព្រមលើកិច្ចសន្យារបស់គណកម្មាធិការលទ្ធកម្មខេត្តតាកែវ ។ ព្រោះថា នៅក្នុងលិខិតលេខ៧៥១៦ សហវ.អលសា ចុះថ្ងៃទី១២ សីហា ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ បានហាមដាច់ខាតប្រសិនបើមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ គ្មានលទ្ធភាពទទួលអនុវត្តន៏ការងារនេះ គឺ​ មិនអនុញាត្តិយកទៅប្រគល់អោយអ្នកផ្សេងដោយគ្មានការទទួលព្រមជាមុនពីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ឡើយ។

ទាក់ទងព័ត៌មាននេះ គេហទំព័រ ផែនដីថ្មី បានសួទៅកាន់លោក ណុប នី ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ តាមរយះតេឡេក្រាម ប៉ុន្តែលោកមិនបានឆ្លើយតបទៅនិងសំណួរនោះទេ។ ហើយក្រោយលោកណុប នី បានបញ្ហាអោយលោកអ៊ុំចាន់ថង ដែលជាមន្ត្រីជំនិតលោក ឆ្លើយតបថា ខ្ញុំឃើញគេហទំព័ររបស់លោកចុះផ្សាយព័ត៍មាន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ហើយខ្ញុំសូមបកស្រាយទៅបងដូចខាងក្រោម :

១-ការងារនេះគឺថ្នាក់ដឹកនាំខេត្តមានទំនុកចិត្តប្រគល់ភារ:កិច្ចជូនមន្ទីរ
២-មន្ទីរមានសម្ថភាពគ្រប់គ្រាន់ក្នុងការងារនេះ ហើយមន្ទីរមានវិស្វករសំណង់ស៊ីវិល ស្ថាបត្យករ និងអ្នករចនាប្លង់ (ទាំងផ្លូវថ្នល់ និងសំណង់អាគារ) សរុបជិតម្ភៃនាក់ ។
៣-មន្ទីរមានគ្រឿងចក្របម្រើអោយការងារគ្រប់គ្រាន់។ ប៉ុន្តែជុំវិញរឿងចំណេញប្រាក់ពីការចំណាយលុយរដ្ឋលោកប្រធានការិយាល័យរូបនេះមិនបានបកស្រាយទេ។

ជុំវិញករណីនេះតាមព័ត៌មាននៅខេត្តតាកែវ បានបង្ហើបថា លោកប្រធានមន្ទីរចំណេញច្រើនណាស់ ប៉ុន្តែមន្ត្រីក្រោមមិនសូវបានលិតទេ ៕ នៅមានត

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News