ដំណឹងថ្មី៖ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ហង្ស​ សាវ៉ន ត្រូវប៉ាន់ជាងឆ្នាំមុនៗទទួលផលចំណេញពីការចំណាយលុយរដ្ឋ ក្លាយជាអ្នកមានធំបាន ?

📍ការិយាល័យគ្រប់គ្រងគេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494 អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើង
ខ្ញុំជួយណែនាំជូន

កែប៖លោក ហង្ស​ សាវ៉ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប នៅឆ្នាំ២០២២នេះបាន និងកំពុងត្រូវប៉ាន់ធំដោយនៅសុខៗស្រាប់តែប្រាក់រត់ចូលហៅប៉ៅដោយមិនបាច់ចំណាយដើមទុនរកស៊ីទេ ខុសពីមន្ត្រីថ្នាក់ក្រោមគាត់អ្នកប្រឹងរកស៊ីបន្ថែនៅតែមិនធូធា។ ជាក់ស្ដែងនៅឆ្នាំ២០២២ នេះ បានទទួលលុយចំណេញមួយផ្នែកធំពីការចំណាយថវិកាជាតិ826 000 000រៀល សម្រាប់ថែទាំជុសជុលបន្តិចបន្តិចលើផ្លូវចំនួន០៣ ខ្សែរ ដោយក្រាលល្បាយថ្មភ្នំ ប្រវែង ១០៥០០ម៉ែត្រ ទទឹង៤ម៉ែត្រ និងសាងសងលូប្រអប់១កន្លែង។

ផ្លូវចំនួន០៣ ខ្សែរខាងលើ រួមមាន៖ ទី១ ផ្លូវពីផ្លូវជាតិលេខ៣៣ (ចិរយាវង្ស) ដំណាក់ចំបក់ សង្កាត់អូរក្រសារ ៥ ៥០០ម ទី២ ផ្លូវព្រែកក្រសារ (ផ្លូវជាតិលេខ៣៣) ផ្សារសេះសរ (ផ្លូវជាតិលេខ៣៣អា) ប្រវែង២៦០០ម និងសង់លូប្រអប់មុខ២ ទី៣ ផ្លូវពីផ្លូវជាតិលេខ៣៣ អង្គភ្នំតូច (ផ្លូវជាតិលេខ៣៣អា) សង្កាត់ព្រៃធំ ប្រែង២៤០០ម ដែលកន្លែងខួចតិចតួច ឬ ឈួសពង្រាប់ដីអោយស្នើរនេះ បានផ្ដល់អោយលោកប្រធានមន្ទីរចំណេញប្រាក់លើស ពី៨០ភាគរយ នៃថវិកាដែលក្រសួងផ្ដល់អោយ (826 000 000រៀល) ប៉ុន្តែចំនួនចំណេញ និងការចំណាយគឺជារឿងលាក់ការបំផុតរបស់លោកប្រធានមន្ទីរ។

តាមប្រភពពីខេត្តកែបបានប្រាប់ថា នៅឆ្នាំ២០២២នេះ លោក ហង្ស​ សាវ៉ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ពិតជាសប្បាយបិទម៉ាត់មិនជិត ព្រោះថា នៅសុខៗត្រូវរដ្ឋបាលខេត្តកែប បានប្រគល់កិច្ចជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ដើម្បីអនុវត្តន៏ការងាររៀបខឿនច្រាំងសមុទ្រ អំពីថ្មភ្នំកម្ពស់ ៦ម៉ែត្រ តាមបណ្ដោយឆ្នេរប្រវែង ៧៥ម៉ែត្រ ទទឹងឆ្នេរ (ចាក់ចូលសមុទ្រ) ប្រវែង៩០ម៉ែត្រ មានខឿនប្រវែង១៦៥ម៉ែត្រ ជណ្ដើរទល់ច្រាំង ចំនួន៥កន្លែង និងចាក់ខ្សាច់ ពង្រីងតាមបណ្ដោឆ្នេរ កម្ពស់៥ម៉ែត្រ ស្ថិតនៅទល់មុខសាលាខេត្តកែប បន្ដពីរូបសំណាកយាយ ម៉ៅទៅដល់រូបសំណាកក្ដាម ជូនរដ្ឋបាលខេត្តកែប ក្នុងតម្លៃ4 989 000 000រៀល ស្មើនិង1លានម្លៃបួនមុឺនដុល្លាអាមេរិក។

តាមសភាពជាក់ស្ដែងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប គ្មានសមត្ថភាពបំពេញការងារនេះបានទេ ដោយគ្មានអ្នកជំនាញ រួមនិងសម្ភារះ ដូច្នេះមានយកកិច្ចសន្យានេះទៅបន្តអោយក្រុមហ៊ុនផ្សេង ដែលផ្ទុយពីការលិខិតទទួលស្គាល់កិច្ចសន្យាលេខ ១០៩៩៣ សហវ .អលសា ចុះថ្ងៃទី ១៨/១១ /២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថ ដែលបាន ហាមឃាត ថា ប្រសិនបើមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប គ្មានលទ្ធភាពក្នុងការអនុវត្តន៏ការងារនេះទេ ហាមដាច់ខាត់មិនអោយយកបន្តទៅក្រុមហ៊ុន ឬអង្ភភាពផ្សេងអនុវត្តន៏ដោយគ្មានការយល់ព្រមជាមុនពីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។

ករណី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តមទេសរដ្ឋមន្ត្រី ឳម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម អ៊ុក រ៉ាប៊ុ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ រួមនិងលោកជំទាវ អគ្គសវនក នៃអាជ្ញាធជាតិសវនកម្ម មេត្តាពិនិត្យស្រាវជ្រាវ និងចាត់ការផង។

ទាក់ទងព័ត៌មាន ផែនដីថ្មី មិនអាចរកការបំភ្លឺពីលោក ហង្ស​ សាវ៉ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប នៅព្រឹកថ្ងៃទី ១៨ធ្នូ ឆ្នាំ ២០២២នេះ៕ នៅមានត

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News