រឿងពុករលួយប្រធានមន្ទីរសង្គមកិច្ចខេត្តរតនគិរី ល្បីខ្លាំង ខណះACU ចាប់អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច ឡាយ សំណាង បញ្ជូនទៅតុលាការ ករណី កិបកេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ

រតនគិរី ៖ករណីរឿងពុករលួយប្រធានមន្ទីរសង្គមកិច្ចខេត្តរតនគិរី ឈ្មោះ ហ៊ត សុនហោ នៅពេលនេះចាប់ផ្ដើមល្បីខ្លាំងក្រោយពេល ផែនដីថ្មី បានលើកយករឿងពុករលួយប្រធានមន្ទីររូបនេះមកចុះផ្សាយបន្តបន្ទាប់នោះ។ ហើយបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ ទើបចាប់ខ្លួនអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គងរបស់ក្រសួងសង្គមកិច្ច ឈ្មោះ ឡាយ សំណាង បញ្ជូនទៅតុលាការ ករណីកិបកេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារនោះបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៏រឿងពុករលួយរបស់លោក ហ៊ត សុនហោ ប្រធានមន្ទីរសង្គមកិច្ចខេត្តរតនគិរីកាន់តែខ្លាំងឡើង។
សូមរំលឹកថា លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ ហើយត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនថ្មីៗនេះនិងទើបបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី១១ ខែមករានេះពាក់ព័ន្ធនឹងការកិបគេងថវិការដ្ឋជាង៣០ម៉ឺនដុល្លារ។
ករណីខាងលើនេះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ប្រាប់ឱ្យដឹងថា អបពបញ្ជូនជនសង្ស័យ ឈ្មោះ ឡាយ សំណាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី១១ ខែមករានេះ ករណីកិបគេងថវិការដ្ឋជាង ១,៥០០ លានរៀល (ជាង៣៨ម៉ឺនដុល្លារ) ក្នុងនោះមានទាំងការកិបគេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត ៤ពាន់នាក់ផងដែរ។
«ក្រៅអំពីការជាប់សង្ស័យលើអំពើពុករលួយ បទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ ឡាយសំណាង នៅជាប់សង្ស័យអំពីបទល្មើសសម្អាតប្រាក់ទៀតផង»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកទេសរដ្ឋមន្ត្រី។
ចំណែករឿងលោក ហ៊ត សុនហោ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី ដែលគេហទំព័រផែនដីថ្មី លើកយកមកចុះផ្សាយ គឺ លោកប្រធានមន្ទីររូបនេះកឹបកេងថវិកាជាតិមួយផ្នែកធំក្នុងខ្ទង់ចំណាយលើទិញអង្ករ មី ត្រីខ ឃិត ទឹកប្រាក់សរុប២៩០លានរៀល និងបូករួមពីការទទួលផលចំណេញប្រាក់មួយផ្នែកធំពីការចំណាយថវិកាថវិកាជាតិខ្ទង់៣០០លានរៀល សម្រាប់ការងារជុសជុលផ្នែកសំណង់មន្ទីរ នៅឆ្នាំ២០២២ ហើយលទ្ធផលដែលទទួលបានពីការចំណាយថវិកាខាងលើ គឺតិចតួចដោយសារអំពើពុករលួយរបស់ប្រធានមន្ទីរ។ ចំពោះព័តឥមាននេះ មហាជនចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយ ពិនិត្យ ស្រាវជ្រាវ និងមានវិធានការផ្លូវច្បាប់ដូចសំណុំរឿងលោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា ដើម្បីជាការព្រមានដល់មន្ត្រីខិលខូចដទៃទៀត។
សូមរំលឹកថា នៅឆ្នាំ២០២២ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី បានចំណាយថវិការដ្ឋចំនួន២៩០លានរៀលទិញអង្ករ មី ត្រីខ ឃិត ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបានចំនួន២១៦គ្រួសារ មកពីឃុំទាំង៦ ស្ថិតក្នុងស្រុកលំផាត់ រួមមាន ឃុំល្បាំង ១, ល្បាំង២, ប៉ាតាង, កាឡែង, សេដា និងឃុំជ័យឧត្តម។ ហើយអំណោយដែលបាននាំយកទៅចែកជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម មី០១កេះតូច ត្រីខ០១យួរ និងឃិត០១កញ្ចប់។ ដូច្នេះមានន័យថា ពលរដ្ឋមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម មី០១កេះតូច ត្រីខ០១យួរ និងឃិត ០១កញ្ចប់ អំណោយបន្តិចបន្តួចនេះ ប៉ុន្តែបើគិតជាទឹកប្រាក់ស្នើនិង១លានរៀល ឬ ជាង ១លានរៀល។
ប្រភពបានបញ្ជាក់ថា សម្រាប់ការងារជុសជុលដំបូលអាគារមន្ទីរ និងពិដាន២៩០លាន រួមនិងការងា ជុសជុលសួនច្បារបណ្ដាញអគ្គីសនីកន្លែងស្នាក់នៅមន្ត្រីរាជការបន្តិចបន្តួចដោយធ្វើ សឹងគ្នានសំរាក់ឆ្នាំណាទេ ប៉ុន្តែចំណាយរហូត៥០លានរៀល។ លោក ហ៊ត សុនហោ បានកាន់តំណែងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី អស់រយះពេលច្រើនឆ្នាំមកនេះត្រូវប៉ាន់ខ្លាំងពីខ្ទង់ថវិការដ្ឋសម្រាប់ជួយជនរងគ្រោះដោយ សារគ្រោះធម្មជាតិ ដោយក្នុងមួយឆ្នាំៗមិនតិចជាង១៥០ លានរៀលពីការចំណាយថវិការដ្ឋសរុបខ្ទង់២៩០លានរៀល ដើម្បីទិញអង្ករ មី ត្រីខ ឃិត បូករួមចំណេញពីការចំណាយថវិការដ្ឋពីរការងារជុសជុលផ្នែកសំណង់មន្ទីរមួយផ្នែកធំលើប្រាក់ខ្ទង់៣០០លានរៀល។
ករណីនេះ ត្រូវបានគេដឹងថា លោកប្រធានមន្ទីរ ហ៊ត សុនហោ បានប្រើល្បិចធ្វើលទ្ធកម្មសេះហោះ ដូច្នេះសូមក្រសួងពាក់ព័ន្ធជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាពិនិត្យ និងស្រាវជ្រាវ ដើម្បីចាត់វិធានការផង។
ជុំវិញព័ត៌មានខាងលើ គេហទំព័រ ផែនដីថ្មី នៅព្រឹកថ្ងៃទី១១ មករា ឆ្នាំ២០២៣នេះ មិនអាចរកការបំភ្លឺពីលោក ហ៊ត សុនហោ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី បាននោះទេដោយទូរស័ព្ទតែគ្មានអ្នកទទួល៕ នៅមានត

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News