ខេត្តព្រះសីហនុ រៀបចំឲ្យក្រុមសិល្បៈ វប្បធម៌ខ្មែរ សម្តែងជារបាំប្រពៃណីយ៍ជាតិខ្មែរ ជូនភ្ញៀវជាតិ និងអន្តរជាតិ បានទស្សនា នៅលើកំពង់ផែអន្តរជាតិតែម្តង

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានរៀបចំឲ្យក្រុមសិល្បៈ វប្បធម៌ខ្មែរ សម្តែងជារបាំប្រពៃណីយ៍ជាតិខ្មែរ ជូនភ្ញៀវជាតិ និងអន្តរជាតិ បានទស្សនា នៅលើកំពង់ផែអន្តរជាតិតែម្តង ជាពិសេសជូនដល់ភ្ញៀវទេសចរអន្តរជាតិ អញ្ជើញមកទស្សនាកម្ពុជា តាមនាវាទេសចរណ៍ ធំមួយ ដែលបានចូលចតរយៈពេល ពីរយប់ នៅកំពង់ផែនេះ។


លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍ ឈ្មោះ vikhing orion សញ្ជាតិ norway បានដឹកភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ប្រមាណ ៨៦៨ នាក់ (ស្រី ៤៥០ នាក់) បានចូលចតនៅកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ក្នុងគោលបំណងទស្សនកិច្ចកម្ពុជា រយៈពេលពីរថ្ងៃ គឺចាប់ពីម៉ោង ៧ព្រឹក ថ្ងៃទី ៤ ខែវិច្ឆិការហូតដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

ការរៀបចំឲ្យក្រុមសម្តែង របាំប្រពៃណី នេះគឺជាកិច្ចស្វាគមន៍ដល់ភ្ញៀវអន្តរជាតិ និងភ្ញៀវជាតិ ឲ្យយល់ពីវប្បធម៌ ប្រពៃណីជនជាតិកម្ពុជា ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News