
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
កំពង់ឆ្នាំង: បុរសម្នាក់រងរបួសធ្ងន់ ពេលដែលកំពុងដេកនៅលើអង្រឹងក្រោមដើមឈើ ហើយត្រូវជនបែកថ្នាំម្នាក់ ចាក់លើដើមទ្រូងដោយកូនកាំបិតនៅម៉ោង១ និង៣០នាទី នៅថ្ងៃទី ១ ខែ ៥ ឆ្នាំ២០២០នេះ។ ក្រោយកើតហេតុ ជនរងគ្រោះភ្លាមៗផងដែរ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ចំណែកជនបែកថ្នាំឈ្មោះ ស្រួច ត្រូវបានសមត្ថកិច្ចចាប់ដាក់ខ្នោះ។ ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ដោយសាររបួសធំថ្មពេក មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានបញ្ជូនបន្តទៅពេទ្យលោកសង្ឃរាជធានីភ្នំពេញ៕










