ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖តួលេខបឋមពីខេត្តឧត្តរមានជ័យ និងព្រះវិហារ ពលរដ្ឋស្លូតត្រង់ខ្មែរស្លាប់៤នាក់ និងរបួស៩នាក់ និងជនភៀសខ្លួនជាច្រើនម៉ឺននាក់

📍គេហទំព័រ ផែនដីថ្មី|WPDT-News.com.kh ជំនួយការ☎️Tel/tegram(855) 12 296 494 #PDTបានពឹងអ្នកច្បាប់ច្រើនរូបត្រៀមក្នុងករណីចាំបាច់ #មិត្តអ្នកសារព័ត៌មានជួបបញ្ហា☎️PDTមិត្តជួយមិត្ត

ភ្នំពេញ៖ តាមរយៈបណ្តាញសង្គម នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននឱ្យដឹងថា យោធាថៃបើកការវាយប្រហារប្រដាប់អាវុធមកលើកងកម្លាំង និងជនស៊ីវិលខ្មែរ។ តួលេខបឋមពីខេត្តឧត្តរមានជ័យ និងព្រះវិហារ ពលរដ្ឋស្លូតត្រង់ខ្មែរស្លាប់៤នាក់និងរបួស៩នាក់និងជនភៀសខ្លួនជាច្រើនម៉ឺននាក់។

សូមគូសបញ្ជាក់ផងដែរថា ការបើកធ្វើការបាញ់ប្រហាររបស់យោធាថៃលើកនេះ គឺក្រោយពីបានធ្វើសកម្មភាពបង្កហេតុ ជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ជាមួយគ្នានេះខាងភាគីថៃបានបញ្ចេញនូវការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ ទាំងក្នុងបណ្តាញផ្លូវការនិងក្រៅផ្លូវការនូវព័ត៌មានមិនពិត ចោទប្រកាន់ មួលបង្កាច់មកលើកម្ពុជា ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។

នៅក្នុងហេតុការណ៍ខាងលើ កងកម្លាំងកម្ពុជាមិនទាន់បានតបតអ្វីនៅឡើយទេ ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ រួមទាំង គោលការណ៍ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាន នៃការដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្របតាមច្បាប់អន្តរជាតិ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News