រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯ.ឧ ហួត ហាក់ ៖ យើង បន្តរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ជាកម្លាំងជួរក្រោយ គាំទ្រវីវកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន និងគាំទ្ររាជរដ្ឋាភិបាល

📍គេហទំព័រ ផែនដីថ្មី |WPDTNews.com.kh ជំនួយការ ☎️Tel/tegram(855) 12 296 494 #WPDTបានពឹងអ្នកច្បាប់ច្រើនរូបត្រៀមក្នុងករណីចាំបាច់ #មិត្តអ្នកសារព័ត៌មានជួបបញ្ហា☎️WPDTមិត្តជួយមិត្ត

ភ្នំពេញ ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា យើងបន្តរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ជាកម្លាំងជួរក្រោយ គាំទ្រវីវកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន និង គាំទ្ររាជរដ្ឋាភិបាល ដោយឥតងាករេ ព្រមទាំងជាកម្លាំងទំនុកបំរុង ដល់ប្រជាពលរដ្ឋភៀសសឹក ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ និងលោកស្រី រួមជាមួយក្រុមការងារ កាលពីថ្ងៃទី២១ ខែធ្នូ​ ឆ្នាំ២០២៥នេះ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនគ្រួសារភៀសសឹក នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំនួនប្រមាណ ២៥៤គ្រួសារ ដែលនេះជាការបំពេញកិច្ចការងារយ៉ាងសកម្ម ក្រោមការចង្អុលបង្ហាញ ដោយផ្ទាល់ពី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ក្នុងការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខ របស់បងប្អូន កូនក្មួយ លោកតា លោកយាយ ជាពលករចំណាកស្រុក និងគ្រួសារភៀសសឹកទាំងអស់ ដែលត្រូវបានចល័ត មករកទីទួលមានសុវត្ថិភាព បណ្ដោះអាសន្ន គេចពីសត្រូវឈ្លានពានទឹកដី ។

ឯកឧត្តម ហួត ហាក់ស្ថិតក្នុងគ្រាដ៏លំបាកនេះ សូមគោរពសម្ដែងនូវគុណូបការៈគុណ ដ៏ខ្ពង់ខ្ពស់គោរពជូន សម្តេចតេជោ, រួមជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី និងឥស្សរជនកំពូលរបស់ជាតិ ដែលតែងតែរួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា ដោយមិនទុកពលរដ្ឋណា, គ្រួសារណា ឬ យោធិនណាឱ្យនៅឯកោ នោះឡើយ, ព្រមទាំងប្តេជ្ញាការពារអធិបតេយ្យជាតិ, បូរណភាពទឹកដី ដើម្បីបុព្វហេតុជាតិ, មាតុភូមិ និងប្រជាជនកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។

ឯកឧត្តម ហួត ហាក់ ក្នុងឱកាសនាពេលនេះ ក៏ថ្លែងនូវសេចក្តីគោរពដឹងគុណ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះវីរកងទ័ពគ្រប់ៗរូប ដែលបានឈរជើង យ៉ាងរឹងមាំនៅតាមបន្ទាត់ព្រំដែន ប្រយុទ្ធតតាំងយ៉ាងស្វាហាប់ អង់អាចក្លាហាន និងតស៊ូមោះមុតប្រឆាំង នឹងសត្រូវឈ្លានពាន, ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ នៅទូទាំងប្រទេស ក្នុងបុព្វហេតុការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ធានាសន្តិសុខ សុវត្ថិភាព ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នេះជាទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជន ដោយការខិតខំប្ដូរផ្ដាច់ លះបង់សាច់ស្រស់ ឈាមស្រស់ និងពលីជីវិត តស៊ូក្នុងសមរភូមិ និងគ្រប់កាលៈទេសៈ ការពារជាតិ មាតុភូមិ និងប្រជាជន ដែលនេះគឺគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបាន ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ច៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News