📍គេហទំព័រ ផែនដីថ្មី |WPDTNews.com.kh ជំនួយការ ☎️Tel/tegram(855) 12 296 494 #WPDTបានពឹងអ្នកច្បាប់ច្រើនរូបត្រៀមក្នុងករណីចាំបាច់ #មិត្តអ្នកសារព័ត៌មានជួបបញ្ហា☎️WPDTមិត្តជួយមិត្ត
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ.ឧ នេត្រ ភក្ត្រា និងជាប្រធានកិត្តិយសនៃប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានថ្កោលទោសយ៉ាងខ្លាំងចំពោះការឈ្លានពានដ៏ឃោរឃៅ និងអមនុស្សធម៌របស់យោធាថៃ ដោយបានថ្លែងថា វាមិនត្រឹមតែបានឆក់យកជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផ្លិចបំផ្លាញសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីដែលត្រូវបានការពារនៅភាគខាងជើងប្រទេសកម្ពុជាផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍ឯ.ឧ នេត្រ ភក្រ្តា ចេញផ្សាយនៅថ្ងៃនេះ ថ្ងៃទី ២៦ ខែធ្នូ លោក ភក្ត្រា បាននិយាយថា ការវាយប្រហារឈ្លានពានរបស់យោធាថៃដោយការទម្លាក់គ្រាប់បែកតាមអាកាស ការបាញ់ផ្លោងកាំភ្លើងធំ និងអាវុធទំនើបៗ បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញបរិស្ថានយ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្តព្រះវិហារ រួមទាំងការសម្លាប់សត្វព្រៃនៅក្នុងតំបន់អភិរក្សផងដែរ។
ឯ.ឧ នេត្រ ភក្រ្តា បានថ្លែងថា៖ «ការឈ្លានពានរបស់យោធាថៃមិនមែនត្រឹមតែបង្កវិនាសសកម្មដល់អាយុជីវិតមនុស្សទេ ប៉ុន្តែគ្រាប់កាំភ្លើងគ្រប់ប្រភេទ និងគ្រាប់បែកទម្លាក់ពីលើយន្តហោះចម្បាំងក៏បានធ្វើឱ្យសត្វព្រៃដែលរស់នៅក្នុងតំបន់អភិរក្សក្នុងខេត្តព្រះវិហាររងគ្រោះស្លាប់បាត់បង់ជីវិត»។
ប្រធានកិត្តិយសនៃប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ឯ.ឧ នេត្រ ភក្រ្តា ដើម្បីចូលរួមក្នុងកិច្ចការងារថែរក្សា និងអភិរក្សសត្វដំរី ក្នុងប្រទេសកម្ពុជា បានបន្ដថា៖ «ការប្រើប្រាស់សព្វាវុធទំនើបៗ និងផ្សែងពុលបាញ់ចូលក្នុងព្រៃ និងធ្វើឱ្យស្លាប់សត្វព្រៃជាឧក្រិដ្ឋកម្មប្រឆាំងនឹងបរិស្ថាននិងប្រព័ន្ធអេកូឡូស៊ី»។
ថ្លែងក្នុងឋានៈជាប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ដែលត្រូវបានគេស្គាល់ផងដែរថាជាសមាគមអភិរក្សដំរី (ECA) លោក ភក្ត្រា បានថ្កោលទោសអ្វីដែលលោកហៅថាជាការកំណត់គោលដៅដោយចេតនាលើធម្មជាតិ និងបានជំរុញឱ្យអ្នកតស៊ូមតិបរិស្ថានសកលនិយាយចេញមក៕












