តុលាការឃុំខ្លួនលោកអភិបាលស្រុកត្បែងមានជ័យ៖ករណីបៀតបៀនឡែបខាយ.លូកស្ទាប មន្ត្រីកូនចៅស្រីៗ!

📍គេហទំព័រ ផែនដីថ្មី |WPDTNews.com.kh ជំនួយការ ☎️Tel/tegram(855) 12 296 494 #WPDTបានពឹងអ្នកច្បាប់ច្រើនរូបត្រៀមក្នុងករណីចាំបាច់ #មិត្តអ្នកសារព័ត៌មានជួបបញ្ហា☎️WPDTមិត្តជួយមិត្ត

ព្រះវិហារ៖ លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី២៥.១២.២០២៥ បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ”ប្រទូសកេរខ្មាស់.មានស្ថានទម្ងន់ទោស” ដែលបានប្រព្រឹត្ត ក្នុងសាលាស្រុកត្បែងមានជ័យ ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥។

សូមជម្រាបថា កាលពីកន្លងទៅ នារីជាមន្ត្រីក្រោមឱវាទ បានប្ដឹងលោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ ដោយអះអាងថា លោកអភិបាលស្រុករូបនេះ បានប្រើពាក្យសម្ដីឡែបខាយ និងបៀតបៀនកេរខ្មាស់លើនារីៗ ជាច្រើននាក់មកហើយ។

ក្នុងនោះរដ្ឋបាលស្រុកត្បែងមានជ័យ ក៏បានចេញបដិសេធចោលផងដែរ ដោយថា ការចោទប្រកាន់នេះ គឺគ្មានមូលដ្ឋាននិងជាការទម្លាក់កំហុសប៉ុណ្ណោះ។

លុះឥឡូវ ស្រាប់តែតុលាការ រកឃើញថាលោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ បានប្រព្រឹត្តដូចការចោទប្រកាន់ រហូតឃុំខ្លួនរូបលោកទៀតផង..!!។

តើអញ្ចឹងតើការ បំភ្លឺរបស់រដ្ឋបាលស្រុកត្បែងមានជ័យ ដែលអះអាងថា លោក នុត សោភ័ណ្ឌ ស្អាតស្អំពុំបានប្រព្រឹត្តនោះ តើយ៉ាងម៉េចវិញ.?៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News