📍គេហទំព័រ ផែនដីថ្មី |WPDTNews.com.kh ជំនួយការ ☎️Tel/tegram(855) 12 296 494 #WPDTបានពឹងអ្នកច្បាប់ច្រើនរូបត្រៀមក្នុងករណីចាំបាច់ #មិត្តអ្នកសារព័ត៌មានជួបបញ្ហា☎️WPDTមិត្តជួយមិត្ត
ភ្នំពេញ៖លោកឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ នៅរសៀលថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៦ បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យលទ្ធផលការងារជំនាញការិយាល័យប្រតិបត្តិ ដោយផ្តោតសំខាន់លើយន្តការគ្រប់គ្រងជនជាប់ឃុំប្រភេទចំណាត់ថ្នាក់សន្តិសុខខ្ពស់ ក្នុងនោះមានការចូលរួមពីសំណាក់អនុប្រធានមណ្ឌលទទួលផែនប្រតិបត្តិ ប្រធានការិយាល័យជំនាញ ប្រធានផ្នែក និងមន្ត្រីពាក់ព័ន្ធមួយចំនួន តាមរយ:អនុសាសន៍មួយចំនួន ដូចខាងក្រោម:
១.ការិយាល័យប្រតិបត្តិ និងមន្រ្តីគ្រប់គ្រងតាមអគារ ត្រូវពង្រឹងការងារត្រួតពិនិត្យឆែកឆេរជាប្រចាំដូចឲ្យដូចភ្លៀងរលឹម ដោយត្រូវសហការជាមួយកម្លាំងសម្ងាត់ ថែមស៊ើបការណ៍អប់រំ មន្ត្រីជំនាញបញ្ជាសុនខ ធ្វើការចុះល្បាតហិតក្លិន រុករកវត្ថុហាមឃាត់ ទង្វើល្មើសបទបញ្ជាផ្ទៃក្នុង នៅតាមអគារឃុំ និងបរិវេណជុំវិញអគារឃុំ
២.កន្លងមកមុខសញ្ញាពិសេស ដែលមានចំណាត់ថ្នាក់សន្តិសុខខ្ពស់ ការិយាល័យប្រតិបត្តិយើងពិនិត្យមើលតែករណីគ្រឿងញៀន ករណីញុះញង់ ។ល។ តែចាប់ពីពេលនេះទៅ ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រង និងអប់រំកែប្រែ ការិយាល័យប្រតិបត្តិត្រូវបញ្ចូលប្រភេទបទល្មើសឆបោកមានស្ថានទម្ងន់ធ្វើឡើងជាប្រព័ន្ធ (Online Scam) និងអ្នកដែលធ្លាប់ជាប់ពន្ធនាគារច្រើនដង និងប្រភេទក្រុមឧក្រិដ្ឋជន ដែលធ្វើសកម្មភាពពាក់ព័ន្ធបណ្តាញ Online Scam ដូចជាបទល្មើសពាក់ព័ន្ធការចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ចាប់ជំរិត ឆ្លងដែនដោយខុសច្បាប់ ។ល។
៣.ការិយាល័យរដ្ឋបាលសរុប ត្រូវពិនិត្យលើដីកាបង្គាប់ឲ្យឃុំ បើមានករណីពាក់ព័ន្ធនិងបទល្មើស Online Scam សរសេរបន្ថែមដើម្បីគូសវាសហាយឡៃ ឲ្យបានច្បាស់។
៤.ត្រួតពិនិត្យ ឆែកឆេរឱ្យបានតឹងរឹង លើមន្ត្រី និងជនជាប់ឃុំ ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការទប់ស្កាត់ និងបង្ក្រាបបទល្មើស មិនឱ្យជ្រៀតចូលទៅក្នុងមណ្ឌល
៥.លោកប្រធានមណ្ឌល បានឯកភាពតាមសំណើសុំ របស់ប្រធានអគារ និងអនុប្រធានមណ្ឌលទទួលផែន ក្នុងការដាក់កម្លាំងមន្ត្រីបន្ថែម និងបំពាក់កាម៉េរ៉ាសុវត្ថិភាពបន្ថែម សម្រាប់អគារឃុំជនជាប់ឃុំដែលមានចំណាត់ថ្នាក់សន្តិសុខខ្ពស់
៦.លោកប្រធានមណ្ឌល សូមឲ្យអនុប្រធានមណ្ឌលទទួលផែនប្រតិបត្តិ ប្រធានការិយាល័យ សហការជាមួយ ប្រធានអគារ ពង្រឹងការងារត្រួតពិនិត្យឆែកឆេរឲ្យបានជាប់ជាប្រចាំ រុករកបទល្មើស ដកហូតវត្ថុតាមឃាត់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
៧.ពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ តាមអគារនីមួយៗឲ្យបានល្អ ជាពិសេសអគារដែលកំពុងតែមានការសាងសង់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខសុវត្ថិភាព និងការងារគ្រប់គ្រងបង្ក្រាបបទល្មើស
៨.អគារ ដែល លោកប្រធាន នឹងយកដាក់ជនជាប់ឃុំដែលមានចំណាត់ថ្នាក់សន្តិសុខខ្ពស់ ពេលធ្វើហើយ ត្រូវបំពាក់គ្រឿងការពារ ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាព ហើយការឆែកឆេរ ត្រូវធ្វើឲ្យបានម៉ត់ចត់ និងត្រូវរៀបចំកន្លែងឆែកឲ្យខ្លាំងរឹងមាំផងដែរ
៩.ឯកឧត្តមប្រធាន សូមឱ្យថ្នាក់ដឹកនាំ និងមន្ត្រី ទទួលបានផែនការ នៃកិច្ចប្រជុំនេះ យកទៅអនុវត្តតាមជំនាញ ហើយលោកប្រធាននឹងបន្តតាមដាន វាយតម្លៃការងារនេះផងដែរ។
ទន្ទឹមនេះ និងបើតាមអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា ក៏បានឯកភាពតាមសំណើរបស់ប្រធានអគារ និងអនុប្រធានមណ្ឌលទទួលផែន ក្នុងការដាក់កម្លាំងមន្ត្រី និងបំពាក់កាម៉េរ៉ាសុវត្ថិភាពបន្ថែម សម្រាប់អគារឃុំជនជាប់ឃុំ ដែលមានចំណាត់ថ្នាក់សន្តិសុខខ្ពស់។ គួរជ្រាបថា កន្លងមកមុខសញ្ញាពិសេស ដែលមានចំណាត់ថ្នាក់សន្តិសុខខ្ពស់ ការិយាល័យប្រតិបត្តិពិនិត្យមើលតែករណីគ្រឿងញៀន និងករណីញុះញង់ជាដើម៕
ប្រភពរូបភាព៖ អគ្គនាយកដ្ឋានពន្ធនាគារ










