ជួយសែផង៖ជាងអគ្គិសនីម្នាក់ មានស្រុកកំណើតនៅខេត្តកំពង់ចាម ស្លាប់នៅខេត្តកំពត បូជាសពរួច៧ថ្ងៃ ប៉ុន្តែគ្មានសាច់ញាតិមកយកធាតុ អាណិតណាស់

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

កំពត៖ បុរសជាជាងអគ្គិសនីម្នាក់ ឈ្មោះផេក ណារិទ្ធិ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានស្លាប់នៅខេត្តកំពត ដោយគ្មានញាតិណាដឹងឮឡើយ ហើយត្រូវបានអ្នកស្គាល់គ្នាមានចិត្តអាណិតអាសូរ ក៏បានដឹកសពយកទៅធ្វើបុណ្យបូជា នៅក្នុងវត្តក្បាលរមាស ប៉ុន្តែអស់រយៈពេល៧ថ្ងៃមកហើយ មិនឃើញមានសាច់ញាតិជនរងគ្រោះមកទទួលយកធាតុសោះ ទើបមានអ្នកបង្ហោះតាមហ្វេសប៊ុក ប្រកាសរកសាច់ញាតិសពជនរងគ្រោះដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម។

តាមគណនីហ្វេសប៊ុក ម្ទេស ហិល បានបង្ហោះកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ មានខ្លឹមសារថា « សូមជួយរកសាច់ញាតិអោយគាត់ផងកូនខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ គ្រាន់តែស៊ែអោយដល់លោកពុក អ្នកម្តាយគាត់ អោយបានដឹងដំណឹង ស្មើនឹងធ្វើបុណ្យ៧វត្ត សូមជួយគាត់ដោយអនុគ្រោះផងទាន! អ្នកកំពង់ចាមណាស្គាល់គាត់ជួយប្រាប់ផង! សពគាត់បានធ្វើបុណ្យ៧ថ្ងៃរួចហើយ នៅឡើយតែមិនទាន់ឃើញសាច់ញាតិមកទទួលធាតុ។

ដំណឹងសួររកសាច់ញាតិជនរងគ្រោះឈ្មោះផេក ណារិទ្ធិ ជាជាងអគ្គីសនី ធ្វើការនៅខេត្តកំពត ភូមិកំពង់កេះ ឃុំត្រពាំងសង្កែរ ស្រុកទឹកឈូរ ខេត្តកំពត សពជនរងគ្រោះបានបូជានៅវត្តក្បាលរមាស។

ដំណឹងនេះ សូមផ្ដល់ជូនដល់បងប្អូនណា ដែលស្គាល់គាត់សូមជួយផ្ដល់ដំណឹងដល់ឪពុកម្ដាយបងប្អូនគាត់ផង ព្រោះអីគាត់បានស្លាប់ហើយ។ ទំនាក់ទំនងទទួលធាតុជនរងគ្រោះតាមរយៈលេខទូរស័ព្ទ 070 720 007 (០៧០ ៧២០ ០០៧)»៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News