ចាប់បញ្ជូនឧក្រិដ្ឋជនឈ្មោះ​ថា លីវ រ៉េ​ន (Liu Ren ) ​ប្រធានក្រុមហ៊ុន​កាស៊ីណូ Jinbei Group ដ៏​ធំ​មួយ​នៅ​ខេត្ត​ព្រះ​សីហ​នុ ជា​សមាជិក​សំខាន់​ម្នាក់​នៃ​ក្រុម​ឧក្រិដ្ឋជន​​ដឹកនាំ​ដោយ​លោក ចេ​ន ហ្ស៊ី (Chen Zhi )

📍គេហទំព័រ ផែនដីថ្មី |WPDTNews.com.kh ជំនួយការ ☎️Tel/tegram(855) 12 296 494 #WPDTបានពឹងអ្នកច្បាប់ច្រើនរូបត្រៀមក្នុងករណីចាំបាច់ #មិត្តអ្នកសារព័ត៌មានជួបបញ្ហា☎️WPDTមិត្តជួយមិត្ត

ប្រភព​ដដែល​បាន​អះអាង​ថា សេដ្ឋី​ដែល​គេ​សង្ស័យ​ថា​ជា​ឧក្រិដ្ឋជន​រូប​នោះ​មានឈ្មោះ​ថា លីវ រ៉េ​ន (Liu Ren ) ប្រធាន ក្រុមហ៊ុន​កាស៊ីណូ Jinbei Group ដ៏​ធំ​មួយ​នៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​គេ​ជឿ​ថា ជា​សមាជិក​សំខាន់​ម្នាក់​នៃ​ក្រុម​ឧក្រិដ្ឋជន​ដែល​ដឹកនាំ​ដោយ​លោក ចេ​ន ហ្ស៊ី (Chen Zhi ) ។

បុរស​រូប​នោះ ត្រូវ​បាន​នាំ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ពី​ទីក្រុង​ភ្នំពេញ​ដោយ​ក្រុមការងារ​ប៉ូ​លី​ស​ចិន ដោយ​មានការ​គាំទ្រ​ពី​អាជ្ញាធរ​កម្ពុជា​។

ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប៉ូ​លី​ស​ចិន​បាន​នាំ​សមាជិក​សំខាន់​ម្នាក់​នៃ​ក្រុម​ឧក្រិដ្ឋជន​ដ៏​សំខាន់​មួយ​ចេញពី​កម្ពុជា ដែល​ជា​លទ្ធផល​ចុង​ក្រោយ​បំផុត​នៃ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់ ស៊ី​ន​ហួរ​។

យោង​តាម​ក្រសួង ក្រុម​អ្នកស៊ើប​អង្កេត​បាន​រក​ឃើញ​ថា ក្នុង​ឆ្នាំ ២០១៦ គេ​ដឹង​ថា ចេ​ន ហ្ស៊ី បាន​ដឹកនាំ លីវ រ៉េ​ន និង​អ្នក​ផ្សេង​ទៀត​ឱ្យ​បង្កើត​ក្រុមហ៊ុន Jinbei Group នៅ​កម្ពុជា ជា​កន្លែង​ដែល​ពួក​គេ​បាន​ដំណើរការ​វេទិកា​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត​ជា​ច្រើន​ដែល​ផ្តោត​លើ​ពលរដ្ឋ​ចិន​។

ចាប់តាំងពី​ឆ្នាំ ២០២០ មក ក្រុម​នេះ​ក៏​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ដំណើរការ​ការ​ក្លែងបន្លំ​តាម​ទូរគមនាគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​អនុវត្ត​ការ​ឆបោក​តាម​អ៊ីនធឺណិត និង​ទូរគមនាគមន៍​ទ្រង់ទ្រាយ​ធំ​ដែល​ពាក់ព័ន្ធ​នឹង​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។

ក្រៅពី​នោះ​បុរស​ម្នាក់​នេះ ក៏​ត្រូវ​បាន​សង្ស័យ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ហិង្សា​ធ្ងន់ធ្ងរ រួម​ទាំង​ការ​ឃុំខ្លួន​មនុស្ស​ខុសច្បាប់​ជា​ច្រើន​នាក់ ៕រូបថត
រូបថតឯកសារពេ្សមត្ថកិច្ចចុះបិទកាស៊ីណូ Jinbei Group ដ៏​ធំ​មួយ​នៅ​ខេត្ត​ព្រះ​សីហ​នុ


លោក ចេ​ន ហ្ស៊ី (Chen Zhi ) ដែលជាមេធំ

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News