
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
ពោធិ៍សាត់ ៖ ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្ត្រ (FST) បានចុះទៅកន្លែងកើតហេតុ ដោយក្រុមការងារចម្រុះ CHARLIE 20 ដែលត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ និងនគរបាលខេត្តពោធិ៍សាត់ នោះ បានបំបែកសំណុំរឿងករណីឃាតកម្មលើក្មេងស្រីអាយុ៧ឆ្នាំ ដែលកើតហេតុណ៏នៅថ្ងៃទី៦ ខែឧសភា វេលាម៉ោង៤ និង៣០នាទីល្ងាច បន្ទាប់ពីសាកសពរបស់ក្មេងស្រីឈ្មោះ រ៉ង ស្រីពេជ្រ ត្រូវបានគេរកឃើញដោយមានរបួស ពីការវាយប្រហាររហូតដល់ស្លាប់ នៅក្នុងដុបព្រៃ នៅឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ សាកសពជនរងគ្រោះមិនមានស្លៀកខោ និងមានចងខ្សែ។

ក្រុមការងាររបស់ CPU បានបន្តធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុ និងប្រមូលភស្តុតាង និងសំណាក DNA ពីច្រើនកន្លែង ថែមទាំងផ្ទះជនសង្ស័យ និងបុគ្គលមួយចំនួន។ កន្លែងកើតហេតុ និងសាកសពត្រូវបានត្រួតពិនិត្យ។ ជាលទ្ធផល ជនសង្ស័យភេទប្រុស អាយុ២១ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន។ ក្រុមការងាររបស់ CPU បានកត់សម្គាល់ថា ជនរងគ្រោះបានបាត់គ្រឿងអលង្ការតម្លៃ $១៥០។

ក្រុមការងាររបស់ CPU បានអោយដឹងថា បានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីធ្វើឲ្យប្រាកដថា នឹងផ្តន្ទាទោសជនល្មើស ពីបទល្មើសដ៏កំសាកមួយនេះ ដែលបានប្រព្រឹត្តទៅលើកុមារ ដែលមិនអាចការពារខ្លួនឯងបាន។ ស្នាមរបួសដែលមាននៅលើដងខ្លួនសាកសព មានស្ថានភាពធ្ងន់ធ្ងរ។ ទោសដែលស័ក្តិសមបំផុត គឺបទឃាតកម្មដោយអំពើឃោរឃៅ ដែលមានទោសជាប់ពន្ធនាគារអស់មួយជីវិត ហើយយើងនឹងព្យាយាមទទួលលទ្ធផលនេះឲ្យបាន”។ក្រុមការងាររបស់ CPU បានបញ្ជាក់យ៉ាងដូច្នេះ៕













