
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
បាត់ដំបង៖លោកស្រី បូ សុភី រស់នៅភូមិ រាំង កេសី ឃុំរាំងកេសី ស្រុក សង្កែ ខេត្តបាត់ដំបង ដែលជាជនរងគ្រោះ បានប្រាប់ផែនដីថ្មី ថា លោកស្រី និងប្ដីបានទទួលរងនូវភាពអយុត្តិធម៏ដ៏ធំបំផុត ព្រោះតែបានខ្ចីលុយស្នងការរងខេត្តបាត់ដំបង ៦០០០ ដុល្លារ ពេលរកលុយសងមិនបានរូបគាត់ និងប្ដីបានសុខចិត្តកាត់ដីស្រែ ៤ ហិកតា ជូនដេីម្បីទូទាត់បំណុល ប៉ុន្តែដីស្រែ ៤ ហិកតា មិនទាន់គ្រប់ទេ គឺនៅខ្វះ ១៣០០ ដុល្លារទៀត ដែលជាប្រាក់ការ ដោយរូបគាត់ជាជនរងគ្រោះ គ្មានប្រាក់សងងការប្រាក់ចំនួន ១៣០០ដុល្លារនេះ ទើបលោកវរសេនីយ៍ឯក សាត គឹមសាន ស្នងការរងខេត្តបាត់ដំបង ទទួលដឹកនាំការងារចរាចរណ៍ផ្លូវគោក បានប្ដឹងអោយមន្ត្រីនគរបាល ចាប់បង្ខំខ្លួនអោយមកផ្ដិតមេដៃលេីលិខិតលក់ផ្ដាច់ប្រគល់ដី និងផ្ទះអោយលោកស្នងការរងរូមនេះ ដេីម្បីទូទាត់ប្រាក់ការ ។
លោកស្រី បូ សុភី បានបន្តថា នៅពេលត្រឡប់មកផ្ទះវិញ ជនរងគ្រោះ បានចូលផ្ទះរបស់ខ្លួន ក៏ត្រូវលោកវរសេនីយ៍ឯក សាត គឹមសាន ស្នងការរងខេត្តបាត់ដំបង ប្ដឹងចាប់ ប្ដីជាគាត់ឈ្មោះ យូ ធារ៉ា ដាក់គុក អស់ ៧ ខែ ពីបទលួច ។ ពេលចាប់ដាក់គុកហេីយ ស្នងការរងរូបនេះ បានបង្ខំអោយប្រពន្ធជនរងគ្រោះ ផ្ដិតមេដៃបង្គ្រប់កិច្ចតាមនិតិវិធី ផ្ទេរសិទ្ធិកាន់កាប់ប្រេីប្រាស់ដីធ្លី ព្រោះដីធ្លីផ្ទះសំបែងនេះជាទ្រព្យរួមរបស់ប្ដីប្រពន្ធ ។

ប្រពន្ធជនរងគ្រោះមិនព្រមផ្ដិតមេដៃ ប្ដីសុខចិត្តជាប់គុក រហូតដល់ថ្ងៃចេញ ។ ចន្លោះពេលដែលជនរងគ្រោះកំពុងនៅក្នុងគុក លោកស្នងការរងបានប្ដឹងទៅតុលាការខេត្តបាត់ដំបង ទាមទារយកដីនិងផ្ទះ ។
តុលាការខេត្តបាត់ដំបង ក៏កាត់ក្ដីប្រគល់ដីនិងផ្ទះនេះអោយទៅស្នងការរង ។ ជនរងគ្រោះប្ដឹងឧទ្ធរណ៍ ឧទ្ធរណ៍នៅតែអោយចាញ់ ។
បន្ទាប់មកជនរងគ្រោះ ប្ដឹងបន្តទៅកំពូល តុលាការកំពូល នឹងកាត់ក្ដីនៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២០ ខាងមុខនេះ ។
ជនរងគ្រោះសំណូមពរអោយតុលាការកំពូល និង ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ មេត្តាពិនិត្យមើលដោយផ្ចិតផ្ចង់ រកយុត្តិធម៌អោយជនរងគ្រោះផង។
ទាក់ទងព័ត៌មាននេះ គេហទំព័រ ផែនដីថ្មី ពុំអាចសុំការបំភ្លឺពីលោកវរសេនីយ៍ឯក សាត គឹមសាន ស្នងការរងខេត្តបាត់ដំបង ទទួលដឹកនាំការងារចរាចរណ៍ផ្លូវគោក បានទេ ដោយទូរស័ព្ទចូលនៅពេលសួររឿងនេះបានបិទទូរស័ព្ទលែងនិយាយតបតែម្ដង ៕នៅមានត












