
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
កោះកុង៖សង្វៀនជល់មាន់ ដ៏ធំសម្បើមមួយកន្លែងមានទីតាំងនៅក្នុងដី ចម្ការរបស់ម្ចាស់សង្វៀន ស្ថិតនៅខាងក្រោយទីបញ្ជាការយោធាសឹករងស្រុក ក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ដែលគេស្គាល់ម្ចាស់សង្វៀន់ជាមន្ត្រី បំរើការងារនៅសាលាស្រុកគីរីសាគរ មានឈ្មោះហៅក្រៅថា គ្រូអាតៗ ជាអតីតគ្រូ បង្រៀនផងដែរ។
ប្រជាពលរដ្ឋឃុំកោះស្តេច បានរិះគន់យ៉ាងខ្លាំង ចំពោះអាជ្ញាធររួមទាំងកងកម្លាំងពាក់ព័ន្ធ ឈរឱបដៃមើលសកម្មភាពទីតាំងជល់មាន់ ដ៏ធំសម្បើមដែលស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ការភ្នាល់គ្នាក្នុងការជល់មាន់មួយគូរៗចាប់ពី ២ឬ៣ លានរៀល រហូតដល់រាប់ពាន់រាប់ម៉ឺនដុល្លារ ឯណោះ ខណដែលអ្នកញៀននឹងល្បែងជល់មាន់ មកពីគ្រប់ទិសទីទាំងក្នុងស្រុកនិងក្រៅស្រុក រហូតមានជនជាតិវៀតណាមថែមទៀត ។
តាមព័ត៌មានពីម្ចាស់សង្វៀនបានខ្សឹបប្រាប់ថា ពួកគាត់មិនបារម្ភពីការបង្ក្រាបនោះទេ ព្រោះគេបានបង់សួយសារអាករយ៉ាងច្រើនសន្ធឹកសន្ធាប់ថ្វាយទៅដល់អាជ្ញាធរគ្រប់ថ្នាក់ សមត្ថកិច្ចគ្រប់ជំនាញអស់ហើយ….. អញ្ចឹងហើយបានជាគេបើកយូរក្រែលហើយដែរ ប៉ុន្តែបាន សេចក្តីសុខស្រួលណាស់និងធ្វើឲ្យអ្នកលេងមានទំនុកចិត្ត ។ ចំណែកអ្នកញៀននឹងល្បែងជល់មាន់ម្នាក់ ហើយក៏ជាជនសកម្មដែលបានយកសត្វ មាន់ទៅប្រជល់ភ្នាល់ដែរនោះបាននិយាយប្រាប់អ្នកសារព័ត៌មានថា សង្វៀនរបស់គ្រូអាតៗនោះ កាប់ឆៅណាស់ដោយគេបានដក១០% ពីលុយភ្នាល់ ( សម្រាប់លុយតុងកន្លែង ) ។
ប្រភពដដែលបញ្ជាក់ថា បើសិនជានៅតែដកតុងច្រើនពេកនិងតម្រូវឲ្យម្ចាស់មាន់បង់ ៥០០០រៀល ក្នុងមួយក្បាលដូចអ្វីដែលលើកឡើងខាងលើនេះប្រហែលជាពួកគេត្រូវរកកន្លែង ឬសង្វៀនថ្មីជល់ទៀតហើយ… ប៉ុន្តែទាស់ត្រង់ថា គ្រូអាតគាត់មានទំនាក់ទំនងល្អហើយជា មួយអាជ្ញាធរនិងកងកម្លាំងពាក់ព័ន្ធ….អញ្ចឹងហើយបានជាសង្វៀនគ្រូអាតនេះមិនដែលមាន ករណីបង្ក្រាប ។ ដូច្នេះបើយើងទៅរកកន្លែងផ្សេងប្រាកដជាលំបាលបន្តិចរឿងសែនព្រេនឲ្យ អាជ្ញាធរនិងកងកម្លាំងពាក់ព័ន្ធ ។
ប្រជាពលរដ្ឋបានលើកឡើងថា សព្វថ្ងៃនេះពួកគាត់មិនសប្បាយចិត្តនិងសកម្មភាពនៃ សង្វៀនជល់មាន់មួយនេះទេ ព្រោះថា បនល្បែងស៊ីសងមួយនេះបានបង្កបញ្ហាយ៉ាងច្រើនដល់ សង្គមសំខាន់សន្តិសុខក្នុងមូលដ្ឋានដែលបង្កឲ្យមានចោរលួច ចោរឆក់ ជម្លោះក្នុងគ្រួសារ ហិង្សា រហូតឈានដល់ភាពក្រីក្រព្រោះតែល្បែងជាដើម ។
ប្រជាពលរដ្ឋសំណូមពរឲ្យអភិបាលស្រុក និងលោកស្រី មិថុនា ភូថង អភិបាលខេត្ត មេត្តាចាត់កម្លាំងចុះបង្ក្រាបសង្វៀនជល់ មាន់ដ៏ធំមួយនេះផង ដើម្បីសេចក្តីសុខក្នុងមូលដ្ឋាន ៕












