
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
ព្រះសីហនុ៖ឧត្ដមនាវីទោ ហាស់ សុធា នាយទាហានជាន់ខ្ពស់នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ត្រូវបានចៅក្រម ចេញដីកាស្វែងរកចាប់ខ្លួន ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តទៅនៅ កោះរ៉ុង ខេត្ត ព្រះសីហនុ កាលពីពាក់កណ្ដាលខែ ឧសភា ឆ្នាំ ២០២០ ។
ករណីហឹង្សានេះ ភាគីខាងចិនត្រូវតុលាការខេត្តព្រះសីហនុ ឃុំខ្លួនចំនួន ១៦ នាក់ ដោយឡែកភាគខ្មែរដែលមាន ឧត្ដមនាវីទោ ហាស់ សុធា និង បក្សពួកមួយចំនួនទៀតមិនមានអ្នកណាម្នាក់ត្រូវជាប់ឃុំនោះទេ ។
អំពេីហឹង្សារនេះត្រូវបានសមត្ថកិច្ចអះអាងថា ជាករណីវាយទៅវាយមក តែភាគីខាងខ្មែរគឺ ឧត្ដមនាវីទោ ហាស់ សុធា មានអាវុធខ្លីមួយដេីម ។
រហូតមកដល់ពេលនេះ មិនដឹងថា ឧត្ដមនាវីទោ ហាស់ សុធា និង បក្សពួក គេចខ្លួនទៅដល់ណាខ្លះនោះទេ ។ ចំណែកភាគីចិនបានអះអាងថា វាអយុត្តិធម៌ណាស់ដែលភាគីខាងខ្មែរ មានអាវុធខ្លី នៅក្រៅឃុំ។ ចំណែកពួកខ្លួនជាអ្នកទេសចរណ៍សោះ រងការចាប់ឃុំទាំងហ្វូងបែបនេះ ៕











