
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
មណ្ឌលគីរី៖ ប៉ះចំថ្ងៃជាស៊យមែនកំពុងតែឆឺតៗ កម្លាំងនគបាលបានចូលព័ទ្ធប្រុសៗរត់ជាន់ជើងគ្នា ខណៈសមត្ថកិច្ចបានចុះធ្វើការបង្រ្កាប
ហាងខារ៉ាអូរខេ កាលពីយប់វេលាម៉ោង២២ថ្ងៃទី ៣០ខែ កក្កដា ឆ្នាំ ២០២០។
នៅក្នុងការចុះបង្រ្កាបនោះ គេបានឃើញវត្តមាន លោកងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោកស្រីឧត្តមសេនីយត្រីហួន គឹមហេង ស្នងការរងទទួលបន្ទុកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកកាន់ ពេញ អធិការក្រុងសែនមនោរម្យ និងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។
ខណៈពេលចុះបង្រ្កាបនោះផងដែរក៏មានការឃាត់ខ្លួនមនុស្សស្រីបានចំនួន២៨នាក់ ដែលចាំបំរើការសប្បាយរបស់ប្រុសនៅក្នុងហាងខារ៉ាអូរខេ រ៉ូយ៉ាលមណ្ឌលគិរី ព្រមទាំងធ្វើការដកហូតបានៈ

១-អំភ្លីចំនួន៣គ្រឿង ២-ក្បាលFMចំនួន៤គ្រឿង ៣-ក្លាយអិនចំនួន៤គ្រឿង ៤-អេហុិចចំនួន៤គ្រឿង ៥-ថាច់ស្រីមចំនួន៤គ្រឿង ៦-ក្បាលមីក្រូហ្វូនចំនួន២ដើម។
តែគួឲ្យសោកស្តាយផងដែរ ក្នុងការឆ្មក់ចូលបង្រ្កាបរបស់សមត្ថកិច្ចអាជ្ញាធរក្រុងសែនមនោរម្យនោះគេមិនបានឃើញចាប់ខ្លួនថៅកែហាង
ឬ បិទហាងខារ៉ាអូរខេ ដែលប្រព្រឹតល្មើសច្បាប់បំរាមយ៉ាងកំហិតរបស់រាជរដ្ឋាភិបាលនោះឡើយ គ្រាន់តែធ្វើកិច្ចសន្យាតែប៉ុណ្ណោះ។



នៅក្នុងសកម្មភាពលួចឆ្មក់បង្រ្កាបហាងខារ៉ាអូរខេ ដែលល្មើសច្បាប់នេះ ត្រូវបានមហាជនធ្វើការរិៈគន់ដាក់ការ សង្ស័យថា,,ក្នុងករណីនេះពិតជាមានអ្វីអាថ៌កំបាំង និងមានអ្វីបិទបាំងជាមិនខាន៕










