ផ្ទះសំណាក់យីហោ «ភ្នំពេញ ជាំងណាន» សង្កាត់បឹងព្រលឹត ដាក់ទូរហ្គេមបាញ់ត្រី ផ្គើនប្រសាសន៍លោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង អាជ្ញាធរខណ្ឌ និងសមត្ថកិច្ច គួចាត់វិធានការផង

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

ភ្នំពេញ៖ ទូរហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ស្ថិតនៅផ្ទះលេខ 30E០ ផ្លូវ 141 សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដែលជ្រកក្រោមស្លាកយីហោ «ភ្នំពេញ ជាំងណាន» កំពុងតែបើកដំណើរការយ៉ាងរលូន និងអាណាធិបតេយ្យ បើទោះជាផ្ទុយពីលក្ខណៈសម្បត្តិរបស់គោលនយោបាយភូមិ-ឃុំ មានសុវត្តិភាព ក្នុងចំណុចទី៥ ដែលមហាប្រាមមិនឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ។

កន្លងមកលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ធ្លាប់បានប្រកាសឱ្យបោសសម្អាតល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសហ្គេមបាញ់ត្រី ត្រូវតែបំបាត់ឱ្យអស់ចេញក្រុង ។ តែបើតាមការរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាការចុះទៅផ្ទាល់ពីសហការីអង្គភាពសារព័ត៌មាន «ខ្មែរខូវឺធីវី» បានឱ្យដឹងថា ទីតាំងទូរហ្គេមខុសច្បាប់ខាងលើនេះ មិនមានការខ្លាចញញើតនឹងអាជ្ញាធរ ឬមានការញញើត នឹងប្រសាសន៍របស់លោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ឡើយ ហើយក៏មិនមានការលាក់បាំងខ្លាំងខ្លាអ្វីនោះដែរ ដោយទូរហ្គេមទាំងនោះបានតម្រាបនៅជាន់ផ្ទាល់ដីតែម្ដង។ ហើយមួយថ្ងៃៗមានអ្នកញៀនល្បែងជាច្រើនបានចូលទៅលេង ក្នុងនោះមានទាំងជនជាតិខ្មែរ និងជនជាតិចិន ។ តើករណីនេះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ពិតជាមិនបានដឹង ឬ គ្រាន់តែធ្វើជាមិនដឹង ដើម្បីទទួលលាភពីម្ចាស់អាជីវកម្មខុសច្បាប់មួយនេះ? ។

ប្រជាពលរដ្ឋបានសុំណូមពរដល់លោក លឹម សុភា អភិបាលខណ្ឌ៧មករា មេត្តាជួយពិនិត្យមើលផង ព្រោះទីតាំងល្បែងខុសច្បាប់ស្ទើរតែបើកជំហរទាំងស្រុងទៅហើយ តែបែរជាមិនឃើញមានវិធានការ ៕


លោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News