មិននៅម៉ែនសុខៗ៖ពលរដ្ឋក្រុង​ប៉ោយ​ប៉ែ​តលើកគ្នាប្ដឹងអភិបាលរងខេត្តបន្ទាយមានជ័យ លោកលី សារី និងលោកង៉ោ ម៉េ​ង​ជ្រួ​ន រួមនិងបក្ខពួក ចោទថា លួចដីជាង១០០ហិកតានោះទេ បើគ្មានភ្លើង ក៏អត់ផ្សែងដែរ

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

បន្ទាយមានជ័យ៖ពលរដ្ឋ​ដែល​ជា​ជន​រង​គ្រោះ​ប្រមាណ​ចំនួន​១០​នាក់ បាន​សម្រេច​នាំ​គ្នា​ដាក់​ពាក្យ​ប្តឹង​ចូល​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ទាមទារ​រក​យុត្តិធម៌​ ដល់ពួកគាត់ពាក់ព័ន្ធ​ករណី​ទំនាស់​ដីធ្លី​ទំហំ ១១៣​ហិ​កតា ស្ថិត​នៅ​ចំណុច​អូរ​ស្វា​រអិល សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។​

​យោង​តាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២០ បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ប្តឹង​មនុស្ស​ចំនួន ១៧​នាក់ ដែល​នៅ​ក្នុង​ចំណោម​នោះ ​ក៏​មាន​លោក ប៉ា​ល់ សេដ្ឋា អតីត​ចៅសង្កាត់​និមិត្ត​, អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ (​អតីត​ប្រធាន​មន្ទីរសុរិយោដី​ខេត្តបន្ទាយមានជ័យ​) លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរងខេត្តបន្ទាយមានជ័យ និងអតីត​ជាអភិបាលក្រុង​ប៉ោយ​ប៉ែ​ត លោក ប្រាក់ ប៉ូ​លី អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ (​អតីត​ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​ប៉ោយ​ប៉ែ​ត​) ​។​

​ក្រុម​ប្រជាពលរដ្ឋ បាន​ប្តឹង​អ្នក​ទាំង ១៧​នាក់​ពី​បទ​ក្លែងបន្លំ​ឯកសារ​, បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​, បទ​បំភាន់​មន្ត្រី​សុរិយោដី​ក្នុង​ការ​ចុះបញ្ជី​ដីធ្លី​, បទ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​, បទ​សមគំនិត​ក្នុង​អំពើ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ សមគំនិត​ក្នុង​អំពើ​បំភាន់​មន្ត្រី​សុរិយោដី​ក្នុង​ការ​ចុះបញ្ជី​ដីធ្លី ។​

​នៅ​ក្នុង​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ក៍បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ចំនួន ៥១​គ្រួសារ បាន​ទទួល​ដី​ទាំង​អស់នោះ​ពី​រដ្ឋ​ចែក និង​កាន់កាប់​ចាប់តាំងពី​ឆ្នាំ​១៩៩៧​មក​ម្ល៉េះ លុះដល់​ឆ្នាំ​២០១៥​ឈ្មោះ ទុ​យ វ៉ា​ន់​នី ជា​មេ​ក្លោ​ង និង​បក្ខពួក បាន​លួច​ធ្វើ​ប្លង់​រឹង​យក​ដី​របស់​ប្រជាពលរដ្ឋ ដោយ​មាន​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ខាងលើ​ជា​អ្នក​ជួយ​ជ្រោមជ្រែង សហការ​គប់គិត​គ្នា​បំភាន់ និង​បន្លំ​ឯកសារ​លួច​ចុះបញ្ជី​យក​ដី​របស់​ប្រជាជន​ទំហំ ១១៣​ហិ​កតា យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ទុច្ចរិត។

​នៅ​សៀល​ថ្ងៃ​ទី​១៤ សីហា ​ឆ្នាំ២០២០ គេហទំព័រ ផែនដីថ្មី មិន​អាច​រក​ការ​សុំ​បំភ្លឺ​តប​ ពី​អស់លោក​មន្ត្រី​ដែល​រង​ការ​ចោទប្រកាន់​ពី​ពលរដ្ឋ​ខាងលើ បាននោះទេ៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News