
ការិយាល័យព័ត៌មាន (បុគ្គលិកប្រចាំការ) ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មាន ចំនួន ១៨០នាក់ នៅទូទាំងប្រទេស ដោយមានប្រាក់ឧប្ថមក្នុងមួយអត្ថបទ តម្លៃពី៥០ដុល្លា ដល់ ២០០ដុល្លា។
បន្ទាយមានជ័យ៖ ក្រុមគយចល័តរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ មានលោក ឈួន សុធាវណ្ណារី មេភូមិភាគ៥ កាន់កាប់ទាំងបីខេត្ត ដែលឈរជើងនៅចំណុចក្បាលស្ពានទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ កំពុងល្បីថា ទារប្រាក់ពីក្រុមឈ្មួញរកស៊ីដឹកទំនិញតាមរថយន្តតាក់ស៊ី និង រថយន្តសាំយ៉ុង នឹងរថយន្តកាមរី តាមរបៀបក្រៅផ្លូវការ។
ប្រភពពីអ្នករត់តាក់ស៊ីដឹកទំនិញ និង រថយន្តសាំយ៉ុង ចេញពីស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ លើដងផ្លូវជាតិលេខ៥ ឆ្ពោះទៅចែកចាយតាមបណ្តាខេត្តនានា ដែលតម្រូវអោយចូលទៅបង់ប្រាក់ជាថ្ងៃ ជាខែ អោយលោក ឈួន សុធា វណ្ណារី គយចល័ត ប្រចាំការនៅចំណុចក្បាលស្ពានទឹកថ្លា ភូមិទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយពុំមានចេញ វិក័យប័ត្រ ឬក្រដាសពន្ធជូនរដ្ឋនោះទេ។


បន្ទាប់ពីមានការបែកធ្លាយរឿងថា លោក ឈួន សុធា វណ្ណារី មេគយភូមិភាគ៥របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ គ្រប់គ្រងនៅចំណុចក្បាលស្ពានទឹកថ្លា ពុករលួយយកលុយក្រៅផ្លូវការ ចែកគ្នីគ្នាធ្វើមានបាន អ្នកសារព័ត៌មានបានចុះទៅដល់កន្លែងគយចល័តផ្ទាល់ដើម្បីផ្តិតយកសកម្មភាព និង រូបភាព រថយន្តដឹកទំនិញ បង់លុយក្រៅផ្លូវការនោះ ជាក់ស្តែង សារព័ត៌មាន បានសួរទៅកាន់តៃកុងរថយន្ត ដែលកំពុងដឹកទំនិញពេញឡាន បានបកស្រាយប្រាប់អ្នកសារព័ត៌មានថា គយចល័ត ទឹកថ្លា តម្រូវអោយបង់ប្រាក់ ក្នុងមួយរថយន្ត១០ម៉ឺនរៀល បើបង់អោយជាខែវិញ ២០០ ដុល្លា ក្នុងមួយខែ ដោយពុំមានចេញវិក័យប័ត្រ ឬក្រដាសពន្ធជូនរដ្ឋនោះទេ។
ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ព្រូរថយន្តបានកាន់លុយទៅបង់ឲ្យគយចល័តនៅចំណុចក្បាលស្ពានទឹកថ្លា បែរជាឃើញអ្នកសារព័ត៌មាន កំពុងថតផ្តិតយករូបភាព បែជាព្រូរថយន្តកាន់លុយដើរយ៉ាងលឿនចូលរថយន្តទៅវិញ ដោយខ្លាចបែកធ្លាយរឿងបង់លុយក្រោមតុលើតុ អោយគយចល័តប្រចាំការនៅភូមិទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ហើយអ្វីដែលចម្លែកជាងនោះគឺ លោក ឈួន សុធាវណ្ណារី មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ជាហូរហែនោះទេ បែរជាបណ្តោយអោយរថយន្តសាំយ៉ុង នឹងរថយន្ត កាមរីដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទៅដោយរលូន។

សកម្មភាពទាំងនេះហើយ ដែលប្រភពទំលាយថា រថយន្តដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ទាំងនោះ ដែលបង់ប្រាក់ជាប្រចាំខែ ជូនលោក ឈួន សុធា វណ្ណារី មេគយចល័តអស់ហើយ។
ករណីខាងលើនេះ គេហទំព័រ ផែនដីថ្មី មិនអាចសុំការបកស្រាយបំភ្លឺពីលោកឈួន សុធា វណ្ណារី មេគយចល័តភូមិភាគ៥ បាននោះទេ ដោយពុំស្គាល់លេខទូរសព្ទ័៕










