អាងខ្នងក្រាស៖ម្ចាស់កាស៊ីណូម៉ូណាកូ ច្រកទ្វាព្រំដែនបន្ទាយចក្រី ស្រុកព្រះស្ដេច បើកសង្វៀនជលមាន់ និងអាប៉ោង និងអូសទាញឲ្យចូលមកលេងល្បែងរំលោភច្បាប់ ប៉ុន្តែសមត្ថកិច្ចមិនហ៊ានបង្ក្រាប

📍ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️012 296 494
អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏ យើងខ្ញុំជួយណែនាំជូន
ព្រៃវែង៖ កាស៊ីណូមួយកន្លែង សង្ស័យជាកន្លែងអត់មានច្បាប់ គឺកាស៊ីណូម៉ូណាកូ ដែរស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយអាជ្ញាធរមានសមត្ថកិច្ចហាក់ដូច ធ្វើព្រងើយមិនហ៊ានធ្វើការបង្ក្រាប។
ជាក់ស្តែងនៅរសៀលថ្ងៃទី២៨ ខែខែវិច្ឆិកា ឆ្នាំ២០២១ គេសង្កេតឃើញនៅទីតាំងកាស៊ីណូខាងលើ កំពុងបើកដំណើរការយ៉ាងរលូន ដោយមានពលរដ្ឋខ្មែរចូលលេងយ៉ាងអនាធិបតេយ្យ ហើយអាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការបង្ក្រាប។
សកម្មភាពនេះហាក់បីដូចជាសមត្ថកិច្ច និងម្ចាស់អាជីវកម្ម ត្រូវរ៉ូវគ្នាជាប្រព័ន្ធ ដោយអាចមានជូនលាភសក្ការៈប្រចាំខែដល់មន្ត្រីពាក់ព័ន្ធចាប់ពីថ្នាក់ស្រុកដល់ខេត្ត។
សូមរំលឹកថា សជណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តី គឺអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាស៊ីណូ រាល់ល្បែងស៊ីសង គឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡា នោះទេ ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលមកលេងល្បែងកាស៊ីណូនោះទេ។
ប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ជាពិសេសលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការខេត្ត សូមមេត្តាចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបទីតាំង សង្វៀនបញ្ជល់មាន់ និងអាប៉ោង ខុសច្បាប់មួយកន្លែងនេះផង។
រីឯចំណែកលោក ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង គេហទំព័រ ផែនដីថ្មី មិនអាចសុំការបកស្រាយបានទេ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News