កម្លាំងចំរុះឆ្មក់បង្រ្កាបការឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​កាស៊ីណូ ហ្គោ​ដ ឡាក់ ចំនួន៣​អគារ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត

📍គេហទំព័រ ផែនដីថ្មី |WPDTNews.com.kh ជំនួយការ ☎️Tel/tegram(855) 12 296 494 #WPDTបានពឹងអ្នកច្បាប់ច្រើនរូបត្រៀមក្នុងករណីចាំបាច់ #មិត្តអ្នកសារព័ត៌មានជួបបញ្ហា☎️WPDTមិត្តជួយមិត្

ស្វាយរៀង៖កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​បា​វិត និង​កម្លាំង​ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​ចូលរួម​សហការ​ជាមួយ​នាយកដ្ឋាន​ចារកម្ម នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត នា​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៦ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ​លួចលាក់​ប្រព្រឹត្ត​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​កាស៊ីណូ ហ្គោ​ដ ឡាក់ ចំនួន ៣​អគារ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។

សមាសភាព​អញ្ជើញ​ចូលរួម​មាន ៖ លោក​អនុប្រធាន​នាយកដ្ឋាន​ចារកម្ម លោកស្នងការ​រង​នគរបាល​ខេត្ត លោក​អភិបាលរង​ក្រុង លោក​អធិការ អធិការរង​នគរបាល​ក្រុង លោក​នាយករង​រដ្ឋបាល​ក្រុង និង​លោកនាយ​ផ្នែក នៃ​នាយកដ្ឋាន​ចារកម្ម ។

ជា​លទ្ធផល ក្រុមការងារ​បាន​រក​ឃើញ ជនបរទេស​សរុប​ចំនួន ១៦៩​នាក់ (​ស្រី​៥៦​នាក់​) ក្នុង​នោះ ជនជាតិ​វៀតណាម​ចំនួន ៦៨​នាក់ (​ស្រី ៣៧​នាក់​) ជនជាតិ​ចិន​ចំនួន ៨៥​នាក់ (​ស្រី ១៥​នាក់​) ជនជាតិ​ឡាវ ៤​នាក់​, កូរ៉េ ៤​នាក់ (​រក​ឃើញ ២​នាក់ មាន​និវេទន៍​ក្រហម​របស់​ស្ថាប័ន​អាំង​ទែ​រ​ប៉ូ​ល Interpol ប្រកាស​ស្វែងរក​ចាប់ខ្លួន​) ម៉ា​ឡេ​ស៊ី (​ស្រី ១​នាក់​) នេ​ប៉ា​ល់​ចំនួន ៣​នាក់​។ ក្នុង​នោះ ជនជាតិ​កូរ៉េ ២​នាក់ (​រក​ឃើញ ២​នាក់ មាន​និវេទន៍​ក្រហម​) ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​ចារកម្ម នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ។

ដោយឡែក ចំពោះ​ជនជាតិ​វៀតណាម ១៩​នាក់ (​ស្រី ៨​នាក់​) ដែល​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ និង​ជនជាតិ​ចិន ១​នាក់ ពុំ​មាន​លិខិតឆ្លងដែន បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​សួរនាំ និង​អនុវត្ត​នីតិវិធី​បន្ត ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News