
អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏ យើងខ្ញុំជួយណែនាំជូន
ត្បូងឃ្មុំ÷ថ្មីៗនេះប្រជាពលរដ្ឋ រស់នៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថានៅក្នុងកាស៊ីណូចក្រវាល ជាយដែន មួយកន្លែងនេះអាងមានខ្នងធំនៅពីក្រោយហើយមើលទៅបានជាបើកដំណើរការឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងជល់មាន់ និងអាប៉ោង ហើយយូគី និងល្បែងហ្គេមបាញ់ត្រី ល្បែងទាំងអស់នេះសុទ្ធតែល្បែងខុសច្បាប់ ប៉ុន្តែជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានធ្វើព្រងើយមិនហ៊ានធ្វើការបង្ក្រាប!! តាមការណែនាំនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេច តេជោ បីកុំ បីការពារ។
ប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា ម្ចាស់កាស៊ីណូចក្រវាល ជាយដែន ធ្វើអ្វីៗតាមតែអំពើចិត្តផ្ទុយពីគោលការដែលមានចែងក្នុងច្បាប់អនុញ្ញាត បើក(កាស៊ីណូ)។ ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមពិនិត្យឡើងវិញចំពោះករណីម្ចាស់កាស៊ីណូ)ចក្រវាល ជាយដែន បើកដៃឲ្យពលរដ្ឋខ្មែរនាំគ្នាចូលលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ យ៉ាងពពាក់ពពូនរាល់ថ្ងៃជ្រកក្រោមស្លាកកាស៊ីណូចក្រវាល ជាយដែន ស្ថិតនៅភូមិខាងលើនេះតែម្តង។
ប្រភពពីប្រជាពលរដ្ឋរួមនិងអ្នកធ្លាប់ចូលក្នុងទីតាំងល្បែងស៊ីសងនៅក្នុង
កាស៊ីណូចក្រវាល ជាយដែន នេះបានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានអ្នកជិះរថយន្តទំនើបៗជាច្រើនគ្រឿង និងអ្នកជិះម៉ូតូរាប់គ្រឿងមិនអស់នាំគ្នាចូលលេងល្បែងជល់មាន់ និងអាប៉ោង យូគី និងល្បែងហ្គេមបាញ់ត្រី ល្បែងទាំងអស់នេះសុទ្ធតែល្បែងខុសច្បាប់កំពុងបើកលេងយ៉ាងគឃ្លើនហាក់ដូចជាមិនដែលចេះខ្លាចញញឹមពីច្បាប់នោះឡើយ..!?
ប្រភពដដែលបានបន្តទៀតថា÷ សម្រាប់ការជល់មាន់១គូៗមានដាក់ដើមថាន់ពី១០០០ដុល្លារទៅដល់៥០០០ដុល្លារ ហើយជួនកាលច្រើនជាងនេះទៀតផង។ ចំពោះល្បែងបៀ អាប៉ោង យូគី និងល្បែងហ្គេមបាញ់ត្រី ច្រើនប្រភេទទៀត។ ចំណែកលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគា៌ ជាស្នងការនគរបាលខេត្ត ព្រមទាំងលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានមើលរំលងទង្វើរបស់ម្ចាស់ កាស៊ីណូ ចក្រវាល ជាយដែន មួយកន្លែងនេះទៅវិញ។
តាមការកត់សម្គាល់ពីប្រជាពលរដ្ឋ ដែលរស់នៅក្នុង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថាករណីម្ចាស់កាស៊ីណូចក្រវាល ជាយដែន បើកដៃឲ្យពលរដ្ឋខ្មែរ នាំគ្នាចូលលេងល្បែងស៊ីសងខុសច្បាប់យ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ កំពុងធ្វើឲ្យកើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាច។
ករណីបើកដៃឲ្យពលរដ្ឋខ្មែរ ចូលលេងដោយសេរីបែបនេះ គេនាំគ្នាដាក់ការសង្ស័យ អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំពីម្ចាស់កាស៊ីណូចក្រវាល ជាយដែន នេះមិនខានទើបអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាននៅខេត្តត្បូងឃ្មុំ មិនចាត់វិធានការទប់ស្កាត់ បែរជាបើកដៃឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងខុសច្បាប់ជ្រកក្រោមស្លាកកាស៊ីណូ ចក្រវាល ជាយដែន មួយកន្លែងនេះយ៉ាងអានាធិបតេយ្យបែបនេះទៅវិញ។
ប្រជាពលរដ្ឋបានអំពាវនាវយ៉ាងទទូចឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន សូមពិនិត្យឡើងវិញអំពីភាពអសកម្មមិនមានការទប់ស្កាត់របស់អាជ្ញាធរខេត្តត្បូងឃ្មុំ បងប្អូនពលរដ្ឋមានការព្រួយបារម្ភអំពើចោរកម្មនឹងការឆ្លងនូវជំងឺ កូវិដ ១៩ ជាខ្លាំង ព្រោះអ្វី កាស៊ីណូមួយនេះនៅជាប់ព្រំដែន វៀតណាម ហើយមានប្រជាជនវៀតណាមឆ្លងចូលមកលេងល្បែងនៅក្នុងកាស៊ីណូ នេះផងដែរ។
ប្រជាពលរដ្ឋសូមណុំពរយ៉ាងទទូចដល់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងឯកឧត្ដម
នាយឧត្ដម សន្តិបណ្ឌិត នេត សាវឿន រួមនិងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ មេត្តាជួយអន្តរាគមន៍ទប់ស្កាត់ពលរដ្ឋខ្មែរចូលលេងល្បែងខុសច្បាប់ជ្រកក្រោមស្លាកកាស៊ីណូចក្រវាល ជាយដែន ខាងលើនេះដើម្បីមានវិធានការបង្ក្រាប!តាមគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាពផងទាន៕











