កាស៊ីណូភូមិយើង នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក បន្តបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងគឃ្លើន មិនខ្វល់ពីរឿងជំងឺកូវីដ-១៩

ការិយាល័យព័ត៌មាន (បុគ្គលិកប្រចាំការ) ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មាន ចំនួន ១៨០នាក់ នៅទូទាំងប្រទេស ដោយមានប្រាក់ឧប្ថមក្នុងមួយអត្ថបទ តម្លៃពី៥០ដុល្លា ដល់ ២០០ដុល្លា។

ត្បូងឃ្មុំ៖ប្រភពពីប្រជាពលរដ្ឋក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នម្ចាស់កាស៊ីណូភូមិយើង នៅតែបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងបញ្ជល់មាន់ បៀអាប៉ោងយូគី ហ្គេមបាញ់ត្រី និងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញយ៉ាងពពាក់ពពូន មិនខ្វល់ពីរឿងឆ្លងជំងឺកូវីដ-១៩ នោះទេ។ ចំណែកអាជ្ញាធរខេត្តត្បូងឃ្មុំ កំពុងបណ្តោយឲ្យម្ចាស់ការស៊ីណូភូមិយើង ប្រព្រឹត្តបំពានច្បាប់យ៉ាងគឃ្លើន។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន ពិនិត្យឡើងវិញជាបន្ទាន់ទៅលើករណីម្ចាស់កាស៊ីណូភូមិយើង​ បើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពពាក់ពពូននេះផង។

ប្រជាពលរដ្ឋក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានអ្នកញៀនល្បែងជិះរថយន្តទំនើបៗនិងម៉ូតូរាប់រយគ្រឿងចូលទៅលេងល្បែងក្នុងកាស៊ីណូភូមិយើង ដោយគ្មានសមត្ថកិច្ចឬមន្ត្រីអាជ្ញាធរខេត្ត ចាត់វិធានការទប់ស្កាត់ឡើយ។

ប្រភពបានឲ្យដឹងទៀតថា សម្រាប់ការបញ្ជល់មាន់មួយគូៗនៅថ្ងៃពិសេសមានដាក់ដើមថាន់ចាប់ពី១០០០ដុល្លារ ទៅ៥០០០ដុល្លារ រហូតដល់រាប់ម៉ឺនដុល្លារ ទៀតផង។ រីឯសម្រាប់ល្បែងបៀអាប៉ោងក៏ស៊ីសងទ្រង់ទ្រាយធំក្នុងទំហំទឹកប្រាក់រាប់ពាន់ដុល្លារក្នុងមួយគ្របៗផងដែរ ហើយមានអ្នកខ្លះចាញ់ល្បែងអស់ម៉ូតូរថយន្តនិងទ្រព្យសម្បត្តិផ្សេងៗជាបន្តបន្ទាប់។

ប្រភពខ្លះបង្ហើបឲ្យដឹងថា ទំនងជាម្ចាស់កាស៊ីណូភូមិយើង មានខ្នងបង្អែករឹងមាំ មានអំណាចខ្លាំងក្លាសូម្បីលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មិនហ៊ានប៉ះពាល់ ក៏សុខរក្សា​ភាពស្ងៀមស្ងាត់ដែរ។ ប្រជាពលរដ្ឋក្នុងឃុំកក់ ស្រុកពញាក្រែក បានកត់សម្គាល់ថា ដោយសារម្ចាស់ការស៊ីណូភូមិយើង បើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពេញបន្ទុកនោះហើយទើបបច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់កើតមានអំពើចោរកម្មនិងបទល្មើសផ្សេងៗគួរឲេ្យភ័យខ្លាចយ៉ាងខ្លាំង។ ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងរឿងម្ចាស់កាស៊ីណូភូមិយើង បើកអោយខ្មែរចូលលេងល្បែង និងធ្វើអ្វីៗតាមអំពើចិត្តនោះទៀតទេ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News