ភ្នំពេញ៖យោងតាមឯកសារបានបង្ហាញថា ក្រុមហ៊ុន E.M Constructlon Import Export Co., Ltd. សព្វថ្ងៃបានក្លាយជាក្រុមហ៊ុនធំមួយដែលទទួលអនុវត្តន៏គម្រោងយ៉ាងច្រើនសម្បើមរបស់អគ្គិសនីកម្ពុជា។
យោងតាមឯកសារការចរចាថ្លៃ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ របស់អគ្គិសនីកម្ពុជា ក្រុមហ៊ុន E.M Construction Import Export Co., Ltd. បានទទួលការលើគម្រោង សាងសង់ខ្សែបញ្ជូន និងអនុស្ថានីយអគ្គិសនីមួយចំនួន ដើម្បីរក្សាស្ថិរភាពប្រព័ន្ធ និងស្រូបយកថាមពលអគ្គិសនីពីប្រភពថាមពលស្អាត ពង្រីកសមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ទីតាំងឧស្សាហកម្ម មួយចំនួនតាមបណ្តាខេត្ត និងបំពេញតម្រូវការថាមពលអគ្គិសនីដែលមានការកើនឡើងគួរឱ្យកត់សំគាល់ ក្នុងតម្លៃសរុប ចំនួន USD 7 925 000 (ប្រាំពីរលាន ប្រាំបួនរយម្ភៃប្រាំពាន់ដុល្លារអាមេរិក) តាមការចរចាថ្លៃ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ របស់អគ្គិសនីកម្ពុជា។
តាមការចរចាថ្លៃ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ របស់អគ្គិសនីកម្ពុជា ក្រុមហ៊ុន E.M Construction Import Export Co., Ltd. ផ្គត់ផ្គង់សម្ភារៈ និងឈ្នួលពលកម្មសាងសង់ខ្សែបណ្តាញអគ្គិសនី 22kv ចំនួន ១ ទ្វារចរន្ត (អូសពីក្រោមខ្សែបណ្តាញមានស្រាប់) ចេញពីអនុស្ថានីយអគ្គិសនីកំពង់ធំ (GS40) ប្រវែងប្រមាណ 78kn សម្រាប់យកទៅផ្គត់ផ្គង់នៅភូមិសាស្ត្រក្នុងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងតម្លៃសរុបចំនួន USD 1 150 000 (មួយលាន មួយរយហាសិបពាន់ ដុល្លារអាមេរិក)។
ការអនុវត្តន៏គម្រោងដោយក្រុមហ៊ុន E.M Construction Import Export Co., Ltd.ខាងលើនេះ គឺផ្នែកតូចមួយក្នុងចំណោមគម្រោងយ៉ាងច្រើនរបស់អគ្គិសនីកម្ពុជា។
សូមរំលឹកថា ក្រុមហ៊ុន E.M Construction Import Export Co., Ltd (EMC) គឺជាក្រុមហ៊ុនឯកជនក្នុងស្រុកនៅកម្ពុជា ដែលមានជំនាញផ្នែកវិស្វកម្មអគ្គិសនី ការសាងសង់ និងការផ្គត់ផ្គង់។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៩ ដោយលោកឧកញ៉ា អ៊ាវ ម៉េង ដែលជាស្ថាបនិក និងអគ្គនាយក៕










