ព័ត៌មានបន្ថែមរឿងមិនប្រក្រតីប្រធានមន្ទីរសង្គមកិច្ចខេត្តស្ទឹងត្រែង ករណីលុយរដ្ឋជាង490លានរៀល ទិញទំនិញសម្ភារះថ្លៃខ្ពស់ចែកអំណោយពលរដ្ឋលក្រីក្រ

ស្ទឹងត្រែង៖ករណីភាពមិនប្រក្រតីក្នុងរឿងទិញអង្ករ មី ត្រីខ ទឹកត្រី និងភួយជាដើម សម្រាប់ទុកចែកជូនដល់ពលរដ្ឋរងគ្រោះធម្មជាតិ ឬ ពលរដ្ឋក្រីក្ររបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្តស្ទឹងត្រែង ដែលមានលោកស៊ុត វណ្ណា ជាប្រធានមន្ទីរច្រើនឆ្នាំមកនោះ។ ក្រោយពី គេហទំព័រ ផែនដីថ្មី|PDT-News.com បានផ្សាយរឿងខាងលើ។ ហើយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា ខេត្តស្ទឹងត្រែង ក៏បានចេញសេចក្ដីបំភ្លឺថា ការផ្សាយទាំងនោះ ខុសការពិតទាំងស្រុង ដោយមន្ទីរបានសសេរថា មន្ទីរបានចែកអំណោយដល់ជនរងគ្រោះដោយសារគ្រោះធម្មជាតិរហូតដល់១៤៥០នាក់ មកពីក្រុង/ស្រុកទាំង៦របស់ខេត្តស្ទឹងត្រែង និងអនុវត្តន៏ត្រឹមត្រូវទាំងអស់។
ជុំវិញរឿងចំនួនថវិកាចំណាយទិញអង្ករ មី ត្រីខ ទឹកត្រី និងភួយជាដើម គឺ មិនត្រូវគេលើកមកនិយាយក្នុងសេចក្ដីបំភ្លឺនោះទេ។ ការបំភ្លឺមិនបង្ហាញ់ថា ចំនួនថវិកាចំណាយ ក្នុងរឿងចែកអំណោយក្នុងឆ្នាំនិមួយៗ មានចេត្តនាលាក់បាំងចំនួនថវិកាចំណាយដ៏ច្រើន។ ព្រោះបើគេគុណគូរ គិតអំពីតម្លៃអំណោយឬយមមាន៖ អង្ករ មី ត្រីខ ទឹកត្រី និងភួយ សរុប បើចែកពលរដ្ឋរហូត២០០០នាក់ ក៏ថវិកាអំណោយតម្លៃមិនលើសពីចំនួន២០០លានរៀលឡើយ។ ហើយថវិកាចំណាយរហូតជាង៤៩០លានរៀល តើយ៉ាងមិចទៅវិញ..? ដូច្នេះចាំបាច់ក្រសួង/ស្ថាប័ន គួរពិនិត្យ និងស្រាវជ្រាវរឿងលទ្ធកម្មទិញ ការចំណាយ និងបញ្ជីរឈ្មោះអ្នកទទួលអំណោយផង ដើម្បីស្វែងរការពិត។
ភាពមិនប្រប្រក្រតីយ៉ាងច្រើនជុំវិញការចំណាយថវិកាជាតិក្នុង១ឆ្នាំៗដោយចំណាយជាង 490រៀល(ជិតប្រាំរយលានរៀល) ក្នុងការទិញអង្ករ មី ត្រីខ ទឹកត្រី និងភួយជាដើមសម្រាប់ទុកចែកជូនដល់ពលរដ្ឋរងគ្រោះធម្មជាតិ ឬ ពលរដ្ឋក្រីក្រ ទិញតាមលទ្ធកម្មគេរៀបចំទុក ប៉ុន្តែអ្វីគេដឹងនោះ ថវិការដ្ឋដ៏ច្រើន គឺ មួយផ្នែកបានទៅលើលោកប្រធានមន្ទីរ និងបក្ខពួក ខណៈពលរដ្ឋក្រីក្រពិតនោះ ទទួលបានផលដ៏តិច ។
ករណីរឿងទិញនិញសម្ភារះ អង្ករ មី ត្រីខ លោកប្រធានមន្ទីរ ស៊ុត វណ្ណា បានយកទៅធ្វើពិធីចែកអំណោយដល់ប្រជាពលរដ្ឋខ្ទង់ជាង៣០០ .៤០០នាក់ដែលអោយទទួលអំណោយក្នុងនោះម្នាក់ៗដែលទទួលបាន គឺ ៖ អង្ករ
២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ និងភួយ១ ក្នុងម្នាក់ៗ បើគិតតម្លៃតាមហាងឆេងទំនិញសរុបយ៉ាងម្នាក់ស្មើ១០មុឺនរៀល។
សរុបសេចក្ដីរឿងនេះ បើគេយកថវិកាជាង ៤៩០លានរៀល (ជិតប្រាំរយលានរៀល) នេះមកចែកនិង១០០០នាក់ ក៏ម្នាក់បាន៤៩មុឺនរៀល។ បើចែក២០០០នាក់នោះ និងទទួលបានក្នុងម្នាក់ៗជិត២៥មុឺនរៀល។ ប៉ុន្តែអ្វីដែលគេយកលុយពីរដ្ឋចំណាយទិញ សម្រាប់ចែកអំណោយជារៀងរាល់ឆ្នាំនោះ គឺចំណាយមិនប្រក្រតីឃុបឃិត និងពុករលួយ។ ព្រោះតម្លៃទំនិញជាក់ស្ដែងពលរដ្ឋទទួលបានជាក់ស្ដែងខ្ទងជិត១០មុឺនរៀលផង។ ដូច្នេះបើគេចែក១០០០នាក់ អស់ខ្ទង់១០០លានរៀល។ បើចែកពលរដ្ឋ២០០០នាក់ អស់យ៉ាងច្រើន ២០០លានរៀល ប៉ុន្តែការពិតការចែកអំណោយបើដល់ពលរដ្ឋក្រក្រីទាំងចែកជាសហគមន៏មានថ្នាក់ដឹកនាំខេត្តអញ្ជើញជាអធិបតី និងចែកម្ដងម្នាក់ ឬ ពីរនាក់ថតរូបអួតក្រុមអអិការកិច្ច និងក្រុមសវនកម្មនោះមិនច្រើនដល់ចំនួន១០០០នាក់នោះឡើយ។ ហើយបើថា ចែកលើសរហូត១៤៥០នាក់ដូចនៅក្នុងរបាយការណ៏របស់ប៉ុន្តែរបាយណ៏ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្តស្ទឹងត្រែង។
ករណីខាងលើ គួរត្រួតពិនិត្យ និងអធិការកិច្ច បញ្ជីរឈ្មោះអ្នកទទួលអំណោយ និងចុះសួរពួកគាត់ដល់មូលដ្ឋានផង ជៀសវាងមានតែឈ្មោះ ដោយខ្លះទៅធ្វើក្រៅប្រទេសច្រើនឆ្នាំ ប៉ុន្តែនៅមានឈ្មោះជាអ្នកទទួលអំណោយទៀតថា មិនត្រូវ… ?
ជុំវិញករណីនេះ សូម ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​ រួមនិងឯកឧត្ត ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា គួរពិនិត្យ និងស្រាវជ្រាវផង។
ទាកទងព័ត៌មានខាងលើនៅរសៀលថ្ងៃ២២ កុម្ភះ ឆ្នាំ២០២៥ គេហទំព័រ ផែនដីថ្មី|PDT-News.com មិនអាចរកការបំភ្លឺបន្ថែមពីលោកស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្តស្ទឹងត្រែង បានឡើយ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News