
ត្បូងឃ្មុំ៖ប្រភពពីខេត្តត្បូងឃ្មុំ បានរាយការណ៏មកថា លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ និងបក្ខពួកបង្កើតអំពើពុករលួយ នៅឆ្នាំ២០២១ និងឆ្នាំ២០២២នេះបានបង្កើនសកម្មភាពពុករលួយតាមរយះការឃុបឃិតគ្នាជាមួយនិងប្រធាន.អនុប្រធាន ការិយាល័យគណនេយ្យរបស់មន្ទីរ បានធ្វើចាយថវិកាជាតិខ្ទង់ចំណាយមន្ទីរដោយមិនប្រក្រតី និងកិបកេងលុយមន្ត្រីរាជការ ដើម្បីតែផល ប្រយោជន៏ផ្ទាល់ខ្លួន បង្កការក្ដៅក្រហាយពីថ្នាក់ក្រោមយ៉ាងខ្លាំង។
ប្រពភបានបន្តថា នៅឆ្នាំ២០២១លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ អ៉ិន ពៅសម្បត្តិ បានប្រគល់កិច្ចសន្យាមិនប្រក្រតីមួយអោយក្រុមហ៊ុន Panch Pich Trading ធ្វើការផ្គត់ផ្គងតុសិស្សសាលមតេយ្យ តុសិស្សសាលាបឋម និងមធ្យមសិក្សា ក្នុងតម្លៃ666 480 000រៀល ។ សម្រាប់ឆ្នាំ២០២២នេះ លោក ប្រធានមន្ទីរ អ៉ិន ពៅសម្បត្តិ ក៏បានយកក្រុមហ៊ុនមួយនេះដដែលធ្វើជាអ្នកផ្គត់ផ្គង តុ កៅអី សិស្ស សាលាមតេយ្យ តុសិស្សសាលាបឋម មធ្យមសិក្សា និងតុគ្រូបង្រៀន ក្នុងតម្លៃ 429 840 000រៀល ។ ចំពោះតម្លៃមើលទៅចុះបានកន្លះភាគរយទេ ខណះតម្លៃគោលសែនថ្លៃកប់ពពក តុកៅអីដែលទទួលបានគ្មានគុណភាព។
ទាក់ទងព័ត៌មាននេះ ផែនដីថ្មី នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះមិនអាចការបំភ្លឺពីលោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានទេ៕ សូមរងចាំអានព័ត៌មានលំអិត










