លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ចុះពិនិត្យមើលគម្រោងការដាំដុះ ពូជដំណាំកសិ-រុក្ខកម្ម និងការចិញ្ចឹមគោរបស់សហគមន៍ តំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្

📍ការិយាល័យគ្រប់គ្រងគេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494

កំពង់ឆ្នាំង៖លោកស្រី ម៉ុម ថានី រដ្ឌលេខាធិការក្រសួងបរិស្ថាន និងប្រតិភូអមដំណើរដោយលោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបក្សសុព្យាបាល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នេះ បានចុះត្រួតពិនិត្យមើលសត្វឈឺ ស្លាប់ របស់សហគមន៍ តំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្ម ដែលស្ថិតនៅក្នុងភូមិវិហាបិទ មាស ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមទាំងបានចុះត្រួតពិនិត្យមើលគម្រោង និងផ្តល់បច្ចេកទេស ពីការដាំដំណាំ ចិញ្ចឹមគោ និងផ្តល់ការព្យាបាលសត្វគោក្របីផងដែរ។

នៅក្នុងឱកាសនោះ លោកស្រី ម៉ុម ថានី បានមានប្រសាសន៍ថា ប្រជាសហគមន៍ នៅតំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្ម សព្វថ្ងៃ មានជីវភាពល្អប្រសើរជាងមុន តាមរយៈ ការបង្កើនជម្រើសមុខរបរថ្មី ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ និងមាននិរន្តភាព ក្នុងបរិបទនៃការបម្រែបម្រួលអាកាសធាតុសាកល និងលើកកម្ពស់ជីវភាពរស់នៅ និងមាន គុណភាពជីវិតមនុស្ស របស់សមាជិកសហគមន៍ ឲ្យប្រសើរឡើង តាមរយៈអនុវត្តការដាំ ដុះ តាមបែបកសិ-រុក្ខកម្ម និងបែបច្នៃប្រឌិត និងមានភាពវ័យឆ្លាត ស្របតាមលក្ខខណ្ឌ អាកាសធាតុ និងការពង្រឹងដំណរភ្ជាប់ ទៅកាន់ការអភិវឌ្ឍន៍ទីផ្សារ សម្បូរបែប សម្រាប់ ការផលិត ផលិតផលកសិកម្ម និងអនុផលព្រៃឈើ ។


ដើម្បីពង្រឹងសមត្ថភាពសហគមន៍ តំបន់ការពារធម្មជាតិ ក្នុងការគ្រប់គ្រង និងប្រើប្រាស់ ព្រៃសហគមន៍ តំបន់ការពារធម្មជាតិ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ចងក្រងជាឯកសារ បទពិសោធន៍ល្អៗ សម្រាប់បម្រើការរៀបចំ គោលនយោបាយ គោលការណ៍ និងគំរូនៃដំណើរការអភិវឌ្ឍន៍ គម្រោងក្រោយៗទៀត លោកស្រី មុ៉ម ថានី ក៏បានផ្ដល់ចំណេះដឹង និងបទពិសោធន៍ ស្ដីពីការអនុវត្តសកម្មភាពដំណាំកសិ-រុក្ខកម្ម ដែលធ្វើឲ្យសេដ្ឋកិច្ចគ្រួសារ និងជីវភាពរស់នៅរបស់ពួកគាត់ មានភាពល្អប្រសើរឡើង ។

គណៈកម្មការគ្រប់គ្រងសហគមន៍ តំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្ម ត្រូវមានសមត្ថភាព ចំណេះដឹង និងជំនាញពេញលេញ ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដូចបានចែង ក្នុងបទបញ្ជាផ្ទៃក្នុង របស់គណៈកម្មាធិការគ្រប់គ្រងសហគមន៍ តំបន់ការពារធម្មជាតិ ដែលបានអនុវត្តជាគំរូនេះ នឹងត្រូវធ្វើការចងក្រងជាឯកសារ និងខ្សែវីដេអូ ព្រមទាំងធ្វើការ ផ្សព្វផ្សាយជាសាធារណៈ ដើម្បីចូលរួមចំណែកជាផែនទីបំភ្លឺផ្លូវ​សម្រាប់ការអនុវត្តបន្ត ឲ្យកាន់តែមានប្រសិទ្ធភាព ចំណេះដឹង ចំពោះសហគមន៍តំបន់ការពារធម្មជាតិដទៃទៀត ដែលស្ដិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។

លោកស្រី បានបន្តទៀតថា បច្ចុប្បន្ន គម្រោងដំណាំគ្រប់មុខ ដល់សហគមន៍តំបន់ការពារ ធម្មជាតិព្រៃធំអន្លង់ថ្ម ខេត្តកំពង់ឆ្នាំង រួមមាន ពូជដំណាំកសិ-រុក្ខកម្ម មានដូចជាម្នាស់ទឹកឃ្មុំ ចំនួន ២.០០០ ដើម គោចំនួន ២៨ក្បាល រំដេង ២.០០០ ដើម ខ្ញី ២.០០០ ដើម ដំឡូងជ្វា ១.០០០ ដើម ដើមឈើហូបផ្លែ ២.០០០ ដើម ជីកស្រះសមាគម និងដំឡើងប្រព័ន្ធភ្លើងសូឡា និងប្រព័ន្ធទឹកផងដែរ។

ដោយឡែក លោក ហ៊ុន លី បានចុះផ្សព្វផ្សាយ និងណែនាំពី របៀបព្យាបាលសត្វគោ ក្របី ដល់សហគមន៍ តំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្ម ដែលស្ថិត នៅក្នុងភូមិវិហារបិទមាស ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News