អាជ្ញាធរខេត្តពោធិ៍សាត់ និងមន្ទីរសុខាភិបាល ជួយមើល៖លោកតាម្នាក់ស្លាប់ ក្រោយពេលដកធ្មេញនៅ គ្លីនិចធ្មេញ សុខ គង់ ទីតាំងនៅក្រុងពោធិ៍សាត់ បាន០៦ថ្ងៃ ស្លាប់អាចបណ្តាលមកអាប់សែធ្មេញ (ក្លាយរោគក្នុងឈាម)

ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️012 296 494
អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏ យើងខ្ញុំជួយណែនាំជូន

ពោធិ៍សាត់៖លោកតាវ័យ៧៥ម្នាក់បានស្លាប់គួរសោកស្ដាយ បន្ទាប់ពីរូបគាត់បានទៅដកធ្មេញបាន០៦ថ្ងៃនៅគ្លីនិចធ្មេញសុខ គង់ ដែលមានទីតាំងស្ថិតនៅផ្ទះ២០១ ផ្លូវជាតិលេខ៥ ភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ដោយសមត្ថកិច្ចនិងមន្ត្រីសុខាភិបាលបានសន្និដ្ឋានថា ស្លាប់អាចបណ្តាលមកអាប់សែធ្មេញ(ក្លាយរោគក្នុងឈាម)។

តាមប្រភពបានប្រាប់ថា នៅវេលាម៉ោង១៤-០១នាទីថ្ងៃចន្ទ ០៦រោចខែ ភទ្របទ ឆ្នាំឆ្លូវត្រី ស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ខែ កញ្ញាឆ្នាំ២០២១ នគរបាលស្រុកកណ្តៀង បានទទួលដំណឹងថា មានករណីមនុស្សស្លាប់ម្នាក់ បន្ទាប់ពីបានទៅដកធ្មេញនៅ គ្លីនិចធ្មេញសុខ គង់ បាន០៦ថ្ងៃ បានកើតឡើងនៅចំណុចផ្ទះសព ក្រោយសាលាបឋមសិក្សាហ៊ុនសែនសន្លុង ក្នុងភូមិកគោ ឃុំស្វាយលួង ស្រុកកណ្ត្រៀង ខេត្តពោធិ៍សាត់វេលាម៉ោង១០-៤០នាទីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២១។

ប្រភពបានបន្តថា តាមការពិនិត្យសាកសព ជាមួយគ្រូពេទ្យជំនាញនៅវេលាម៉ោង១៨ -០៥នាទី ដល់ ម៉ោង១៨-២៥នាទីថ្ងៃទី២៧-០៩-២០២១ ឃើញសពឈ្មោះ ប៉ែន អូយអាយុ៧៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានកំពស់១.៥៥ម៉ែត្រ សម្បុរខ្មៅស្រអែម សាកសពត្រូវបានក្រុមគ្រួសារ បានមុជទឹកលាងសំអាតនឹងដូរសំលៀក បំពាក់រួចដាក់តម្កល់ទុលក្នុង
ម្ឈូសក្រោមផ្ទះដាក់ក្បាលទៅទិសខាងលិច។សពពាក់អាវស ដៃខ្លី ស្លៀកខោពណ៌ខ្មៅជើងវែង ។

 

ចំពោះសាកសពត្រូវបានក្រុមគ្រួសារលើកចេញពីម្ឈូស ដើម្បីអោយកំលាំងជំនាញពិនិត្យឃើញថា៖

-សាកសពមានសភាពរឹងគ្រប់សន្លាក់ ។

+ផ្នែកក្បាល

-ថ្ពាល់ខាងស្តាំមានសភាពហើមប៉ោងជាំខៀវពីទងត្រចៀកមក ក

-ផ្នែកក មានសភាពរឹង

-ផ្នែកដងខ្លួន គ្មានស្លាកស្នាមអ្វីទេ

-អវៈយវៈ គ្មានស្លាកស្នាមអ្វីទេ

-ប្រដាប់ភេទបុរសមានចេញទឹកកាមនិងទ្វាលាមក គ្មានលាមក បានពិនិត្យតែផ្នែកខាងក្រៅនៃសពប៉ុណ្ណោះ ក្រៅពីនេះកំលាំងយើងពុំបានពិនិត្យឃើញអ្វីផ្សេងទៀតទេ។

យោងតាមការបំភ្លឺជំុវិញទីកន្លែងកើតហេតុ និងការពិនិត្យសាកសពជាមួយគ្រូពេទ្យជំនាញសន្និដ្ឋានបានថា៖

-ឈ្មោះ ប៉ែន អូយ ស្លាប់អាចបណ្តាលមកអាប់សែធ្មេញ(ក្លាយរោគក្នុងឈាម)។
-សពស្លាប់លើសពី០៨ម៉ោងឡើង

-សាកសពបានប្រគល់អោយឈ្មោះ ពេជ្រ ហាន ភេទស្រីអាយុ៥៩ឆ្នាំជនជាតិខ្មែរត្រូវជាប្រពន្ធរបស់សពយកទៅធ្វើបុណ្យតាមប្រពៃណី។

ការស្លាប់របស់លោកតាវ័យ៧៥ឆ្នាំ ឈ្មោះ ប៉ែន អូយ អាចបណ្តាលមកអាប់សែធ្មេញ(ក្លាយរោគក្នុងឈាម) ត្រូវក្រុមគ្រួសារនិងមហាជនដែលដឹងរឿង បានស្ដីបន្ទោសដល់ម្ចាស់គ្លីនិចធ្មេញសុខ គង់ ថា គ្មានសមត្ថភាវិជ្ជាជីវះ ហើយមកបើកប្រកបអាជីវកម្ម ដើម្បីចំណេញ មិនគិតពីអាយុជីវិតអ្នកដ៏ទៃ ដែលករណីនេះ គួរមន្ទីរសុខាភិបាលខេត្ត រដ្ឋបាលខេត្តពោធិ៍សាត់ និងព្រះរាជអាជ្ញារអមសាលាដំបូងខេត្តពោធិ៍សាត់ មានចំណាត់ការផ្លូវច្បាប់លើម្ចាស់គ្លីនិចធ្មេញសុខ គង់ ទីតាំងនៅក្រុងពោធិ៍សាត់ និងគ្រូពេទ្យដែលធ្វេសប្រហេសបណ្ដាលអោយបាត់បង់អាយុជីវិតលោកតា ប៉ែន អូយ ទោះបីជាផ្ដល់សំណងបន្តិចបន្តួចហើយក្ដី ព្រោះនេះជាអាយុជីវិតមនុស្ស៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News