📍ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️012 296 494
អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន
កំពង់ចាម៖ ក្រោយពីគេហទំព័រ ផែនដីថ្មី បានចុះផ្សាយ២អត្ថបទបន្តបន្ទាប់ជុំវិញការជួសជុលផ្លូវសំបុកមាន់ប្រៀបដូចជាយកកំទេចថ្មទៅបាច់ និងចាក់លាប់កៅស៊ូ រួមនិងស្ថាបនាផ្លូវហានជ័យ ចំណាយពេលសែនយូ និងចំណេញគ្រប់ពីការងារនេះរួចមក បានធ្វើអោយលោក សុខ លឹមហៀង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ក្ដៅស្លឹកត្រជៀក និងបានចេញមុខបំភ្លឺតាមរយះ គេហទំព័ររស្មីកម្ពុជា ចេញផ្សាយនៅទី១១ សីហា ឆ្នាំ២០២២ ដោយប្រើកុហក់ថា ផ្លូវបេតុង សាងសង់ជាស្ពានខាងលើ ដែលបាន និងកំពុងសាងសង់នេះស្ថាបនាដោយក្រុមជាងរបស់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ សម្ដីរនេះវាផ្ទុយពីការពិតទាំងស្រុង។

ជុំវិញការបំភ្លឺរបស់លោកប្រធានមន្ទីរ សុខ លឹមហៀង នេះត្រូវមន្ត្រីខេត្តកំពង់ចាម បានបង្ហើបថា គម្រោងស្ថាបនាកំណាត់ផ្លូវជើងភ្នំ រមណីយដ្ឋាន ភ្នំហាន់ជ័យ ជាប់មាត់ទន្លេមេគង្គ ក្នុងភូមិសាស្ត្រ ស្រុកកំពង់សៀម ប្រវែង១៤០ម ក្រាលប៉េតុង (មានសសរគ្រឹះ) ទទឹង៨ម កំពស់០,១៦ម គឺក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រគល់ការងារអោយមន្ទីរសាធារការ និងដឹកជញ្ជួន ខេត្តកំពង់ចាម នៅថ្ងៃទី០៦ កញ្ញា ឆ្នាំ២០២១ តាមរយះការចចាថ្លៃក្នុងតម្លៃ 2.440លានរៀល ដែលជាតម្លៃខ្ពស់ផងដែរ។ ហើយគម្រោងនេះត្រូវបានទទួលយល់ព្រមប្រគល់កិច្ចសន្យាផ្លូវការដោយក្រសួងសេដ្ឋកិច្ច និងហិរញវត្ថ តាមលិខិតលេខ ៩៤៨០ សហវ អលសា ចុះថ្ងៃទី១៥ វិច្ឆការ ឆ្នាំ២០២១ ដោយក្នុងលិខិតដដែលខាងលើបានបញ្ជាក់ថា ប្រសិនបើមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តន៏ទេ គឺ ក្រសួងបានហាមដាច់មិនអោយប្រគល់គម្រោងនេះទៅក្រុមហ៊ុនឯកជន ដោយត្រូវប្រគល់ជូនអង្គភាពរដ្ឋមួយផ្សេងទៀត ប៉ុន្តែត្រូវមានយល់ព្រមជាមុនពីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថ ផងដែរ។ ករណីនេះប្រសិនបើមន្ទីរសាធារការ និងដឹកជញ្ជួន ខេត្តកំពង់ចាម ថា គ្មានលទ្ធភាពធ្វើហើយប្រគល់ទៅនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ តើមានការយល់ព្រមពីរសួងសេដ្ឋកិច្ច និងហិរញវត្ថ ហើយ ឬនៅ ? ចម្លើយតាមមើលទៅវាគ្រាន់តែជាពាក្យកុហក់របស់លោកប្រធានមន្ទីរ សុខ លឹមហៀង ដើម្បីកុំអោយគេថា រូបលោកចំណេញច្រើនពីការងារនេះ។

ប្រភពបានបន្តថា មកដល់ពេលនេះតាមព័ត៌មានខ្សឹបគឺ លោកប្រធានមន្ទីរទទួលបានការទូរទាត់លុយពីរដ្ឋបានខ្ទង់៥០% ពីការងារស្ថាបនាកំណាត់ផ្លូវជើងភ្នំ រមណីយដ្ឋាន ភ្នំហាន់ជ័យ ជាប់មាត់ទន្លេមេគង្គ ក្នុងភូមិសាស្ត្រ ស្រុកកំពង់សៀម ដែលអាចយកទៅទូទាត់ចំណាយផ្សេងៗនិងសល់ចំណេញមួយផ្នែកធំ ហើយនៅពេលទូទាត់ផ្ដាច់គឺចំណេញគ្រប់ទឹកពីលើការចំណាយថវិកាជាតិ។
បើតាមសម្ដីរបស់លោកប្រធានមន្ទីររូបនេះបានអួតប្រាប់ទៅ រស្មីកម្ពុជា យកមកចុះផ្សាយបានឱ្យដឹងថា ផ្លូវបេតុងស្ថាបនារបៀបជាស្ពានលើដី ដែលមានទទឹងទំហំ ប្រាំបី ម៉ែត្រ ចម្ងាយប្រវែងប្រមាណ ១៤០ ម៉ែត្រ ឆ្លងកាត់ជើងភ្នំហាន់ជ័យ ក្នុងតំបន់រមណីយដ្ឋាន ស្ថិតនៅទឹកដីស្រុកកំពង់សៀម មកដល់ពេលនេះ នៅសល់ការងារ ប្រហែល ១៥ ភាគរយ ទៀតប៉ុណ្ណោះ នឹងស្ថាបនារួចរាល់ជាស្ថាពរ។ នេះបើយោងតាម ការឱ្យដឹងពីលោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួន ខេត្តកំពង់ចាម នៅថ្ងៃទី១១ សីហា នេះ ។ ព្រោះការងារនៅសល់ ចំនួន ១៥ ភាគរយ មានដូចជា ការចាក់សាប កម្រាស់ ០,១៦ ម៉ែត្រ ចំនួនមួយប្រឡោះ បង្កាន់ដៃ និងការងារ ចាក់សាប នៅក្បាលស្ពានម្ខាងទៀត គឺខាងលោកបានជំរុញដល់ ខាងក្រុមជាងស្ថាបនា ស្ពានលើដីនេះ ធ្វើយ៉ាងណា នឹងហើយរួចរាល់ក្នុងរង្វង់ឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ។

សូមរំលឹកថា ថ្មីៗនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ដែលមានលោក សុខ លឹមហៀង ជាប្រធានមន្ទីរ បាននិងកំពង់រងការរិះគន់ពីសំណាក់ហាជនជុំវិញធ្វើផ្លូវជាប់ក្រោយពីមន្ទីរមួយនេះបានជួសជុលផ្លូវសំបុកមាន់លើមួយខ្សែ រគឺផ្លូវក្បែរមាត់ទន្លេនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម ដោយប្រើកម្មកខ្ទង់១០នាក់នាំយកកំទេចថ្មទៅចាច់ និងជ័រលាប់កៅស៊ូលំៗព្រមទាំងពុំបានកាយដីកន្លែងសំបុកមានដែលខូចនោះចេញទេ មើលទៅធ្វើអោយរួចតែពីដៃ មិនគិតពីគុណភាពធ្វើមុខខូចខាងក្រោយធ្វើជាប់រហូតបំផ្លាញលុយរដ្ឋ តែចំណេញលុយចូលហោប៉ៅខ្លួន។

ចំណែក គេហទំព័រ ផែនដីថ្មី មិនអាចរកការបំភ្លឺពីលោក សុខ លឹមហៀង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានទេ។ ករណីនេះមហាជន ជាច្រើនបានអំពាវនាវដល់ក្រសួងពាក់ព័ន្ធ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយជួយពិនិត្រតាមដានផង តើការចំណាយទិញដូរសម្ភារះ និងកម្លាំងពលកម្ម កម្មកមានបញ្ជីរត្រឹមត្រូវអត់ ? នៅមានត











