ដីព្រៃលិចទឹកសហគមន៍បឹងកក់ជាង១៥០ហិចតា នៅភូមិបឹងកក់ ឃុំលង្វែក ត្រូវឈ្មួញឈ្មោះ ងូ ហេងជុំ ឃុបឃិតគ្នាជាមួយលោកអភិបាលស្រុកកំពង់ត្រឡាច ឈឹម ពុទ្ធា នាំយកគ្រឿងចក្រឈូសយកធ្វើជាកម្មសិទ្ធិ…

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

កំពង់ឆ្នាំង៖ដីព្រៃលិចទឹក ដែលគម្រោងបង្កើតសហគមន៍បឹងកក់ ត្រូវបានឈ្មួញនាំយកគ្រឿងចក្រអ៊ីចស្កាមកកាយព្រំក្រវ៉ាតយកដី យ៉ាងរំភើយដោយគ្មានខ្លាចញញើតពីច្បាប់បន្តិចធ្វើឲ្យមានការក្តៅក្រហាយ ពីប្រជាពលរដ្ឋប៉ុន្តែពុំហ៊ានចេញមុខតវ៉ា ដោយសារតែពួកគាត់ដឹងថា តវ៉ាទៅឯងៗ ព្រោះអាជ្ញាធរ បានឃុបឃិតគ្នាជាប្រព័ន្ឋទៅហើយ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ដីគ្រោងបង្កើតសហគមន៍នេះ ត្រូវបានលោក ងូ ហេងជុំ នាំគ្រឿងចក្រមកកាយព្រំ ដោយគ្មានច្បាប់អនុញ្ញាតិសូម្បីតែបន្តិចឡើយ។ហើយ មិនតែប៉ុណ្ណោះអាជ្ញាមូលដ្ឋាន ក៏មិនខ្ចីប្រាប់ផង នៅសុខយកគ្រឿងចក្រមកកាយព្រំដីដើម្បីរំលោភយកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាហេតុធ្វើឲ្យមានការភ្ញាក់ផ្អើលថា ការកាយព្រំដីជាង១៥០ហិចតា នៅចំនុចភូមិបឹងកក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានការជាប់ពាក់ព័ន្ឋនឹង លោក លី ឡា នាយខណ្ទរដ្ឋបាលជលផលកំពង់ឆ្នាំង និងលោក ឈឹម ពុទ្ធា អភិបាលស្រុកកំពង់ត្រឡាច បើពុំនោះហេតុអ្វីបានជា លោកទាំង២គ្មានវិធានការ បែរជានាំគ្នាឆ្លើយថាមិនដឹងទៅវិញ។

ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិបឹងកក់ បានឱ្យដឹងថា ដីព្រៃនេះ គឺជាដីរបស់រដ្ឋ និងគម្រោងធ្វើជាសហគមន៍បឹងកក់ ដោយសារតែដីនេះ បានផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋក្នុងភូមិជាច្រើន ប៉ុន្តែរហូតមក ដល់ពេលនេះ បែរជាលោក ងូ ហេងជុំ ដែលជាឈ្មួញដី នាំយកគ្រឿងចក្រ៣គ្រឿងមកកាយព្រំ ហុំព័ទ្ធយកដីសហគមន៍ រួមទាំងដីព្រៃលិចទឹក និងបឹងជាច្រើន ដែលមានប្រវែងប្រមាណ១៥០ហិចតា និងប៉ះពាល់ផ្លូវ ចាស់របស់ប្រជាពលរដ្ឋ ចំនួន២ខ្សែយកមកធ្វើជាកម្មសិទ្ធ។

លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច 

យោងតាម ការបំភ្លឺពីលោក លី ឡា នាយខណ្ទរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា បន្ទាប់ពីលោកបាន ទទួលសេចក្តីរាយការណ៍ លោកបានឲ្យមន្រ្តីគោលដៅមូលដ្ឋាន ចុះពិនិត្យ និងបានឲ្យគ្រឿងចក្រផ្អាកសិន ដោយសារតែពុំមានច្បាប់អនុញាតិនោះឡើយ និងសូមឲ្យជំនាញចុះពិនិត្យឲ្យមានម៉ត់ចត់សិន។ ចំណែកលោក ចិត្ត មេព្រៃ ស្រុកកំពង់ត្រឡាច ឆ្លើយថា ដីនេះគេបានកាត់ចូលសហគមន៍ ហើយការកាយព្រំ និងឈូសឆាយ ដីលោកពុំបានដឹងនោះឡើយ ។

រីឯលោក ឈ្មោះ សុខ នី ជាមេការមើលការខុសត្រូវ រស់នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច បាន ព្យាយាមមិនសហការជាមួយនឹង អ្នកសារព័ត៌មាន សូម្បីតែទូរស័ព្ទក៏ថា អត់ប្រើទូរស័ព្ទទេ និងព្យាយាម លាក់អត្តសញ្ញាណ របស់ថៅកែដី ពាក់ព័ន្ឋនឹងរឿងនេះ ត្រូវបានមហាជនសង្ស័យថា លោក ងូ ហេងជុំ ជាឈ្មួញដី បានឃុបឃិតគ្នាជាមួយលោក ឈឹម វុទ្ឋា អភិបាលស្រុកកំពង់ត្រឡាច នាំយកគ្រឿងចក្រឈូសកាយព្រំដីរបស់រដ្ឋ បើខ្មោចស្រុកមិនឲ្យដៃ ខ្មោចព្រៃក៏មិនហ៊ាន និងបានសំណូមពរ ឲ្យ លោក ឈួ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង មេត្តាពិនិត្យមើល មន្រ្តីថ្នាក់ក្រោមជាតិខ្លះផង បើនៅតែ ព្រងើយកន្តើយ ដីព្រៃលិចទឹករបស់រដ្ឋ និងរលាយមិនខានឡើយ ៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News