📍ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️012 296 494
អង្គភាពយើងខ្ញុំមានមេធាវី០៥រូប បើលោកអ្នកត្រូវការយើងខ្ញុំជួយណែនាំជូន
តាកែវ៖មន្រ្តីរាជការមួយចំនួនតូចនៅខេត្តតាកែវ កំពុងសម្ដែងនូវភាព ងឿងឆ្ងល់ហេតុអ្វី ? បានជាលោក អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណកម្មាធិការលទ្ធកម្មខេត្ត មិនធ្វើការដាក់ដេញថ្លៃលើការងារសាងសងអគារការិយាល័យច្រកចេញចូលតែមួយស្រុកកោះអណ្ដែត ទំហំ សរុប222,5ម៉ែត្រក្រឡា បណ្ដោយ 20ម៉ែត្រ ទទឹង10ម៉ែត្រ និងការជួសជុលអគារសណ្ឋាគារខេត្តចាស់ ទៅអោយក្រុមហ៊ុនឯកជន បែជាប្រគល់ទៅអោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ទទួលអនុវត្តន៏គម្រោងនេះ និងទទួលបានថវិការដ្ឋយកមកចំណាយ ព្រមទាំងសល់នូវផលចំណេញដ៏ច្រើនសន្ធឹកសន្ធាប់។ ចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូន មានភារកិច្ចត្រឹមតែការងារផ្លូវថ្នល់ ស្ពានប្រព័ន្ធលូបង្ហូទឹក មិនអាចទៅជាអង្គភាពវិស្វកម្មទៅទៅបានឡើយ។
តាមការបង្ហើបពីអ្នកដឹងរឿងបានប្រាប់ថា មូលហេតុដែលលោក អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណកម្មាធិការលទ្ធកម្មខេត្ត ប្រគល់ការងារខាងលើ រួមនិងការងារ សាងសង ជុសជុលផ្លូវជាច្រើនកន្លែងទៅអោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ដែលមានលោក ណុប នី ជាប្រធានមន្ទីរនោះទទួលអនុវត្តន៏គម្រោងដែលមានតម្លៃច្រើនប៊ីលានរៀល ដើម្បីទទួលបានផលចំណេញពីគម្រោងនេះ យកលុយរដ្ឋមកចែកគ្នាចាយ។
ជុំវិញរឿងខាងលើ ប្រសិនបើមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ទទួលអនុវត្តន៏គម្រោងនេះដោយខ្លួនឯង គឺមិនសូវខុសច្រើន តែផ្ទុយទៅវិញ លោកប្រធានមន្ទីរ ណុប នី បានយកការងារសាងសងអគារការិយាល័យច្រកចេញចូលតែមួយស្រុកកោះអណ្ដែត ទំហំសរុប222,5ម៉ែត្រ ក្រឡា បណ្ដោយ 20ម៉ែត្រ ទទឹង10ម៉ែត្រ និងការជួសជុលអគារសណ្ឋាគារខេត្តចាស់ ទៅអោយក្រុមជាងសំណង់ម៉ៅការសាងសង និងជុសជុលដោយរំលោភលើ លិខិតលេខ៧៥១៦ សហវ.អលសា ចុះថ្ងៃទី១២ សីហា ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ស្ដីពីការទទួលយល់ព្រមលើកិច្ចសន្យារបស់គណកម្មាធិការលទ្ធកម្មខេត្តតាកែវ ។ ព្រោះថា នៅក្នុងលិខិតលេខ៧៥១៦ សហវ.អលសា ចុះថ្ងៃទី១២ សីហា ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ បានហាមឃាតដាច់ខាតប្រគល់កិច្ចសន្យានេះបន្តទៅអ្នកផ្សេងអ្នកវត្ត្ថន៏ឡើយ។ ហើយប្រសិនបើមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ គ្មានលទ្ធភាពក្នុងការទទួលអនុវត្តន៏នេះ គឺ មិនអនុញាត្តិអោយយកកិច្ចសន្យាមួយនេះទៅប្រគល់អោយអ្នកផ្សេងដោយគ្មានការទទួលព្រមជាមុនពីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុនោះទេ។
ទាក់ទងព័ត៌មាននេះ គេហទំព័រ ផែនដីថ្មី បានសួទៅកាន់លោក ណុប នី ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ តាមរយះតេឡេក្រាម ដោយចូលមើល ប៉ុន្តែលោកមិនបានឆ្លើយធ្វើការតបទៅនិងសំណួរនោះឡើយ៕ នៅមានត











