
📍ការិយាល័យគ្រប់គ្រងគេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494 អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន
ភ្នំពេញ៖ ប្រើសស្បូវ (ឈ្មោះអង់គ្លេស៖ Sambar ឈ្មោះវិទ្យាសាស្រ្ត៖ Rusa unicolor)៖ ប្រើសស្បូវជាថនិកសត្វតិណាសី ស្ថិតក្នុងត្រកូលប្រើសដែលមានមាឌធំជាងគេ។ នេះបេីយោងតាមការបញ្ជាក់ពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី០២ ខែធ្នូ ឆ្នាំ២០២២។
លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា លើដងខ្លួន ប្រើសស្បូវមានរោមពណ៌ប្រផេះស្ទើក្រម៉ៅ និងនៅលើកមានរោមញឹកវែងសណ្ឋានជាប្រែង។ វារកស៊ីនៅពេលព្រលប់ និងពេលរលឹម ហើយសំរាកនៅពេលថ្ងៃតាមព្រៃក្រាស់ៗ។
លោក បានឱ្យដឹងទៀតថា ប្រើសស្បូវរស់នៅតាមតំបន់ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង រួមទាំងព្រៃល្បោះ។ ប្រើសស្បូវចូលចិត្តស៊ីដីច្រាប ជាពិសេសប្រើសឈ្មោលដែលកំពុងលូតលាស់ស្នែង ហើយមានជារៀងរាល់ឆ្នាំរដូវកាច់ស្តែងនៅអំឡុងខែកក្កដា-កញ្ញា។
សូមជម្រាបថា សត្វព្រៃប្រភេទនេះ មានវត្តមាននៅភូមិភាគខាងជើង និរតី និងភូមិភាគឦសាន នៃប្រទេសកម្ពុជា។ ប្រើសស្បូវជាប្រភេទសត្វមានដោយបង្គួរនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទងាយរងគ្រោះថ្នាក់(VU)៕










