លោកជំទាវភរិយាអភិបាលខេត្តព្រៃវែង ចូលរួមលីងអំបុកជាមួយបងប្អូនពលរដ្ឋ នៅក្នុងខេត្ត ដើម្បីផ្ញើជូនដល់វីរកងទ័ពជួរមុខកម្ពុជា និងបងប្អូនពលរដ្ឋត្រូវភៀសសឹក

គេហទំព័រផែនដីថ្មី|WPDTNews.com.kh ជំនួយការ☎️Tel/tegram(855) 12 296 494 #PDTបានពឹងអ្នកច្បាប់ច្រើនរូបត្រៀមក្នុងករណីចាំបាច់ #មិត្តអ្នកសារព័ត៌មានជួបបញ្ហា☎️WPDTមិត្តជួយមិត្ត

ព្រៃវែង៖ លោកជំទាវ ជុន បូរ៉ានី ភរិយារបស់ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានចូលរួមលីងអំបុកជាមួយបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ដើម្បីផ្ញើជូនដល់វីរកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋដែលត្រូវភៀសសឹកមកកាន់មណ្ឌលសុវត្ថិភាព ក្រោមពាក្យស្លោករបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា «ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន» នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ។

ពលរដ្ឋនៅខេត្តព្រៃវែង បានសម្តែងការជឿជាក់លើប្រមុខរាជរដ្ឋាភិបាលដែលសម្តេចតេជោ និងសម្តេចបវរធិបតី ជាប្រមុខដឹកនាំ និងវីរកងទ័ពរបស់កម្ពុជាយើងដែលមានភាពអង់អាចក្លាហានតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន។

ពលរដ្ឋក្នុងខេត្តព្រៃវែង សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់ដែលតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា និងសូមជូនពរដល់បងប្អូនវីរ:កងទ័ពយើងទាំងអស់គ្នាសូមឲ្យជួបតែសេចក្តីសុខ និងឈ្នះអស់មារសត្រូវចោសៀមគ្រប់សមរភូមិ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News