ក្រុមគ្រួសារសពឧត្តមសេនីយ៍ឯក ផាន់ សាមន្ថា ទទូចសុំយុត្តិធម៌ និងអះអាងថា មានមន្ត្រីឃុបឃិតគ្នាជាមួយក្រុមហ៊ុន ឈឿន ចាន់ថន យកដីនិងផ្ទះគាត់២កន្លែង

📍ការិយាល័យគ្រប់គ្រងគេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494 អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន

បន្ទាយមានជ័យ ៖ករណីកូនប្រពន្ធគ្រួសារសពឧត្តមសេនីយ៍ឯកផាន់ សាមន្ថា ស្រែក រកយុត្តិធម៌ដោយសូមឱ្យសម្តេចតេជោរ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជួយរកយុត្តិធម៌និងអន្តរាគមន៍បញ្ឈប់គ្រឿងចក្ររបស់ក្រុមហ៊ុន ឈឿន ចាន់ថន ដែលបានវាយកំទេច សំណង់ជុំវិញផ្ទះពួកគាត់ ហើយផ្ដាច់ទាំងទឹកភ្លើង និងបិទផ្លូវចេញចូលអស់។ ការអំពាវនាវនេះបានធ្វើឡើងថ្មីទៀតនៅរសៀលថ្ងៃទី១៣ មករា ឆ្នាំ២០២៣ ខណះពេលក្រុមហ៊ុន ឈឿន ចាន់ថន ហៅឈឿន ម៉ៅ បានយកគ្រឿងចក្រទៅវ៉ៃកំទេចទីតាំងនោះបន្ថែមទៀតនោះ។

ពួកគាត់អះអាងថា​ គ្រួសារគាត់មានឯកសារកាន់កាប់ដីនិងផ្ទះតាំងពីឆ្នាំ ១៩៩២ ដែលមានទីតាំងពីរកន្លែង ទី១ទំហំ ១៥៣៦ម៉ែត្រការ៉េ ទី ២ទំហំ ១១៥២ម៉ែត្រការ៉េ រហូតបច្ចុប្បន្ន ស្រាប់តែរដ្ឋរឹបអូលដី និងផ្ទះបរិវេណ បេនឡានក្រុងប៉ោយប៉ែត អោយទៅក្រុមហ៊ុនថ្មីកាន់កាប់ទៅវិញ ដោយមិនមានការដោះស្រាយជាសំណងណាមួយឡើយ។

ពួកគាត់បន្តទៀត ថា មន្ត្រីនិងលោក ឈឿន ចាន់ថន (ហៅម៉ៅ )បានគំរាមកំហែងចាប់ដាក់គុក បើមានការតវ៉ាទាមទារជាសំណងផ្សេងៗនោះ។

បើយោងតាមឯកសារប្រវត្តិដីនិងលិខិតបញ្ជាក់របស់លោក សុខ ប៉ុន មេឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លេខ ២១៤០ ចុះថ្ងៃទី ១៣ ខែ ១២ ឆ្នាំ ២០០០ ដីទាំងពីរកន្លែងដែលស្ថិតនៅក្នុង ភូមិបាលិលេយ្យ របស់ ផាន់ សាមន្ថា ពិតប្រាកដមែន ដោយសារឧត្តមសេនីយ៍ឯក ផាន់ សាមន្ថា បានជួយឧបត្ថម្ភក្នុងការធ្វើផ្លូវ ប្រវែង៨០០ម ពីជាប់ផ្លូវជាតិ លេខ៥ មកទល់សត្ដឃាដជ្រូក នឹងជួយឧបត្ថម្ភដាក់លូតាមបណ្ដោយផ្លូវបានប្រវែង២០០ម ។

ក្រុមគ្រួសារសពឧត្តមសេនីយ៍ឯក ផាន់ សាមន្ថា បានសំពះអង្វរ ដល់ថ្នាក់ដឹកនាំទាំងអស់ ជាពិសេសសម្តេចតេជោរ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ផង។

ទាក់ទងព័ត៌មាននេះ ផែនដីថ្មី មិនអាចរកការបំភ្លឺពីតំណាងក្រុមហ៊ុន ឈឿន ចាន់ថន បាននោះទេ។ សូមបញ្ជាក់ថា លោកឈឿន ចាន់ថន ហៅឈឿន ម៉ៅ អតីតជាមេបញ្ជាការកងអង្គរក្សសម្ដេច ជា ស៊ីម ធ្លាប់ជាប់គុកក្នុងសំណុំរឿងជាច្រើន៕នៅមានត

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News