នាយកដ្ឋាននគរបាលចរាចរណ៍៖ យានយន្តល្មើសចំនួន ៣៨៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសក្នុងថ្ងៃតែមួយ

ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494 អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០២៣ម្សិលមិញ​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកកម្លាំង​សមត្ថកិច្ច​ បានរកឃើញយានយន្តល្មើសចំនួន ៣៨៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ​បានគូសបញ្ជាក់ថា​ ចំនួន គោលដៅសរុប ៨១គោលដៅ មានយានយន្តចូលគោលដៅចំនួន ១១៣៦គ្រឿង រថយន្តធំ ២៧គ្រឿង រថយន្តតូច ២៩២គ្រឿង និងម៉ូតូ ៨១៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៨៦គ្រឿង រថយន្តធំ ១១គ្រឿង រថយន្តតូច ១០១គ្រឿង និងម៉ូតូចំនួន ២៧៤ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

ជាមួយគ្នានេះ​ នាយកដ្ឋាននគរបាលចរាចរណ៍​ ក៏បានបង្ហាញ​ពី​លទ្ធផលរយៈពេល១៧ថ្ងៃ ពីថ្ងៃទី១-១៨ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ២៣,០៩៤គ្រឿង រថយន្តធំ២៦៩គ្រឿង រថយន្តតូច ៤,១១១គ្រឿង ម៉ូតូ ១៨,៧១៤គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,៤០១គ្រឿង រថយន្តធំ៥៣គ្រឿង រថយន្តតូច ៨១៦គ្រឿង ម៉ូតូ ៤,៥៣២គ្រឿង (៤,៥៣២ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News